Friday, November 18, 2016

ពូជស្រូវក្រអូបសែនពិដោរ


សែនពិដោរជាពូជស្រូវស្រាល (អាយុកាលខ្លី) ក្រអូប និងមិនប្រកាន់រដូវដែលបានធ្វើការរំដោះ និង ផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និង ភិវឌ្ឍន៍កសិកម្មកម្ពុជានា ខែមេសា ឆ្នាំ២០០២ នេះ ។ បចកច្ចុប្បន្ន ពូជស្រូវសែនពិដោរបាន និង កំពុងរីកសាយភាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ មានក្លិនក្រអូប គុណភាពអង្ករល្អមានភាពថ្លាវែងរលូន និង បាយទន់ឆ្ងាញ់ពិសារទៀតផង ។ ជាពិសេសទៅទៀត ជាពូជដែលមានប្រភេទអង្ករមានតំលៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ ។
លក្ខណៈពិសេសៗរបស់ពូជស្រូវសែនពិដោរ
ដោយសារបូជស្រូវសែនពិដោរ ជាពូចមិនប្រកាន់រដូវ ដូចនេះពូជនេះអាចចេញផ្កាបានគ្រប់ពេលវេលាដរាបណាល័ក្ខខ័ណ្ឌដាំដុះអំណោយផល ។ អាស្រ័យដោយហេតុផលខាងលើនេះទើបពូជសែនពិដោរអាចដាំដុះនៅរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬ ស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និង រដូវប្រាំង) និង ល័ក្ខខ័ណ្ឌប្រាំងស្រោចស្រព ។ ពូជស្រូវសែនពិដោរនេះមានអាយុកាលចាប់ពីថ្ងៃសាបរហូតដល់ថ្ងៃប្រមូលផលពី១១០-១២០ថ្ងៃ ។ កំពស់ដើមរបស់ពូជ សែនពិដោរប្រែប្រួលពី ៩៥-១១០ស.ម និង ចំនួនដើមបែកគឺចាប់ពី ៥-២០ដើម ក្នុងមួយគុម្ព។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១១០-១៧០គ្រាប់ និង មានប្រវែងកួរ ២០-៣០ស.ម ។ រីឯទិន្នផល របស់វាវិញគឺអាចទទួលបានចាប់ពី ៣,៥តោន ទៅ ៥,៥តោន ក្នុងផ្ទៃដីមួយហិចតា។

វិធីសាស្រ្តដាំដុះ
ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អ និង មានអត្រាដំណុះខ្ពស់
កំរិតបរិមាណគ្រាប់ពូជចាំបាច់ ៣០-៥០គ.ក្រ ក្នុងមួយហិចតាសំរាប់ស្រូវសន្ទូង និង៨០-១២០គ.ក្រ ក្នុងមួយហិចតា សំរាប់ស្រូវពង្រួស
ទីសំណាប ត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ឈើ ឬ កន្លែងមានភ្លើងអគ្គិសនីដើម្បីចៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ
ផ្ទៃដីសំរាប់សាបគឺ ១គ.ក្រ ក្នុងផ្ទៃដី ១៥-២០ម៉ែត្រការ៉េ
ជាការល្អគួរស្ទួងសំណាបដែលមានអាយុ ២០-២៥ថ្ងៃ ហើយក្នុង១គុម្ព ២-៣ដើមក្នុងចន្លោះ ២០ស.ម
គួររៀបចំដីឲបានល្អមុនស្ទូង ។ ការភ្ជួររាស់ គួរតែធ្វើឲបាន ២-៣សារជាការល្អ ។
បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែក្នុងរយៈពេល ពី ២-៤ថ្ងៃ រួចទើបបញ្ចូលទឹកឡើងវិញដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ ។

No comments:

Post a Comment