Friday, November 18, 2016

ពូជស្រូវស្រាលអ៊ីអ៊ែរ ៦៦


“អ៊ីអ៊ែរ ៦៦” ជាពូជស្រូវស្រាលមិនប្រកាន់រដូវដែលធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ១៩៩០ ។បច្ចុប្បន្នពូជស្រូវ “អ៊ីអ៊ែរ ៦៦”បាននិងកំពុងរីកសាយភាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ គុណភាពអង្ករល្អ និងមានអាយុកាលខ្លី ។
លក្ខណៈពិសេសៗរបស់ពូជស្រូវ “អ៊ីអ៊ែរ ៦៦”
ពូជស្រូវ “អ៊ីអ៊ែរ ៦៦” ជពូជស្រូវដែលមិនប្រកាន់រដូវ និង អាចចេញផ្កាគ្រប់ពេលវេលាដរាបណាល័ក្ខខ័ណ្ឌដាំដុះអនុគ្រោះដល់ការលូតលាស់របស់វា ។ អាស្រ័យដោយហេតុផលខាងលើនេះទើបពូជនេះអាចដាំដុះនៅដើមរដូវវស្សា(ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ)ក្នុងរដូវវស្សា (ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សាស្រូវប្រដេញទឹក(ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង)និងល័ក្ខខ័ណ្ឌប្រាំងស្រោចស្រព។ពូជស្រូវ “អ៊ីអ៊ែរ ៦៦”នេះមានអាយុកាល ពី ១០០-១១៥ថ្ងៃ គឺចាប់ពីថ្ងៃសាបរហូតដល់ថ្ងៃប្រមូលផល។ កំពស់ដើមរបស់ពូជ “អ៊ីអ៊ែរ ៦៦” ប្រែប្រួលពី ៨០-១១៨ ស.ម និង ចំនួនដើមបែកគឺចាប់ពី ១២-១៨ដើម ក្នុងមួយគុម្ពអាស្រ័យទៅតាមប្រភេទដី ។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ៩៥-១០២គ្រាប់ និងមានប្រវែងកួរ២៥-២៦ស.ម ។រីឯទិន្នផលរបស់វាវិញគឺអាចទទួលបានចាប់ពី ៤,០តោន ទៅ ៦,៥តោន ក្នុងផ្ទៃដី ១ហិកតា ។
វិធីសាស្ត្រដាំដុះ
ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អ និង មានអត្រាដំណុះខ្ពស់ ។
កំរិតបរិមាណគ្រាប់ពូជចាំបាច់ ៣០-៥០គ.ក្រ ក្នុង១ហិកតាសំរាប់ស្រូវសន្ទូងនិង៨០-១២០គ.ក្រ ក្នុង១ហិកតាសំរាប់ស្រូវពង្រួស ។
ទីសំណាំប ត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គិសនី ដើម្បីជៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ ។
ផ្ទៃដីសំរាប់សាបគឺ ១គីឡូក្រាមគ្រាប់ពូជក្នុងផ្ទៃដី១៥-២០ ម៉ែត្រការ៉េ ។
ជាការល្អគួរស្ទូងសំណាបដែលមានអាយុ ២០-២៥ថ្ងៃ ហើយក្នុង ១គុម្ព ២-៣ ដើមក្នុងចន្លោះ ២០គុណ២០ស.ម ។
គួររៀបចំដីឲបានល្អមុនស្ទូង ។ ការភ្ជួររាស់ គួរតែធ្វើឲបាន ២– សារជាការល្អ ។
បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែ ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ។ នេះគឺដើម្បីធ្វឲស្រូវកាន់តែបែកគុម្ពល្អ ។

No comments:

Post a Comment