Friday, November 18, 2016

មមាចត្នោតលើដំណាំស្រូវ

១. លក្ខណៈទូទៅ
មមាចត្នោត កើតមានឡើងនៅលើស្រែដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រព និងស្រែដែលទទួលរបបទឹកភ្លៀង ។ វាអាចកើតមានច្រើនបំផុត នៅពេលដែលមានការប្រើប្រាស់ថ្នាំពុលកសិកម្មមិនបានសមស្របទៅតាមបច្ចេកទេសណែនាំ ។ វាចាក់បញ្ចូលពងជាកញ្ចុំទៅក្នុងជាលិការស្រទបស្លឹក និងនៅលើទ្រនុងស្លឹក ។
២. លក្ខណៈរូបសាស្រ្ត
  • ពងៈ ជាចង្កោម(រាងដូងស្និតចេក ៧-៨ពង សំបុកពងមានពណ៌ត្នោតអុចមូល) ស្ថិតនៅក្នុងជាលិកាស្រទាបស្លឹក និងនៅលើទ្រនង់ស្លឹក ហើយានពណ៌លឿងព្រលែត ។ ពងត្រូវការរយះពេល ៧-៩ថ្ងៃ ដើម្បីញាស់ ។
  • កូនៈ កូនទើបញាស់មានពណ៌ត្នោតខ្ចី ហើយមានការវិវឌ្ឍន៍រូបរាងចំនួន ៥ដង ក្នុងរយៈពេល ១៣-១៥ថ្ងៃ មុនក្លាយជាមេ ។
  • មេចំណាស់ៈ មានពណ៌ត្នោតចាស់
វដ្តជីវិតរបស់មមាចត្នោតមានរយៈពេល ៣៥ថ្ងៃ ។ ពេលពេញវ័យ មមាចត្នោតញីបង្កាត់ជាមួយមមាចត្នោតឈ្មោល រួចពងរហូតដល់វាងាប់ ។ មមាចត្នោតញីមួយៗអាចពងបានរហូតដល់ ៥០០ពង ។
  • មមាចពេញវ័យៈ  មានរយៈពេល ១២-១៥ថ្ងៃ
  • ពងៈ                មានរយៈពេល ៧-៨ថ្ងៃ ទើបញាស់
  • កូនៈ                មានរយៈពេល ១៣-១៥ថ្ងៃ
៤. ដំណាក់កាលបំផ្លាញ
  • បំផ្លាញតិចតួចៈ នៅដំណាក់កាលសំណាបរហូតដល់ដំណាក់កាលស្រូវបែកគុម្ព ។
  • បំផ្លាញខ្លាំងៈ    នៅដំណាក់កាលស្រូវកំណកំណើតកួររហូតដល់ដំណាក់កាលស្រូវចេញផ្កា ។
៥. ការបំផ្លាញ ការបំផ្លាញដំណាំស្រូវរបស់មមាចត្នោតមានពីរបែបគឺ ទីមួយជញ្ជក់យក
រុក្ខរសពីដើមស្រូវរហូតដល់ដើមស្រូវខ្សោះខ្លោចងាប់ (កសិករនិយមហៅថា ក្រាភ្លើង) និងទីពីរគឺជាភ្នាក់ងារចម្លងជម្ងឺវីរុសពីរគឺ ជម្ងឺតឿស្មៅ និងជម្ងឺតឿរួញស្លឹក ។
ជាទូទៅមមាចត្នោតច្រើតែបំផ្លាញដំណាំស្រូវធ្ងន់ធ្ងរដោយជញ្ជក់យករុក្ខរសតែប៉ុណ្ណោះ ។
ចំពោះជម្ងឺតឿស្មៅ និងតឿរួញស្លឹកភាគច្រើនកើតមានលើគុម្ពមួយចំនួនតូប៉ុណ្ណោះ ។
៦. វិធានការការពារ និងំចាត់
៦.១ វិធានការគ្រប់គ្រង និងការអនុវត្តន៍ការដាំដុះ
  • អនុវត្តន៍ការដាំដុះឲ្យបានដំណាលគ្នា និងធ្វើស្រែតែ ២ដងក្នុង១ឆ្នាំ ដោយទុកពេលឲ្យដីស្រែទំនេរ
  • ភ្ជួរកប់គល់ជញ្រ្ចាំង និងកាកសំណល់រុក្ខជាតិទៅក្នុងដី
  • ជ្រើសរើសពូជស្រូវដែលធន់នឹងមមាចត្នោត
  • ថ្នាលសំណាបត្រូវស្ថិតនៅឲ្យឆ្ងាយពីបន្លឺភ្លើង ករណីប្រើប្រាស់អន្ទាក់ភ្លើងត្រូវធ្វើឲ្យស្របពេលគ្នា
  • បង្ហូរទឹកចេញ (ឬពន្លិចទឹក) ពីស្រែរយៈពេល ៣-៤ថ្ងៃ ក្នុងអំឡុងពេលមានការ ចាប់ផ្តើមរាតល្បាត ឬបំផ្លាញលើកដំបូង (ដំណា់កាលលូតលាស់)
  • ប្រើប្រាស់ជីអ៊ុយរ៉េឲ្យបានសមស្រប
  • ចិញ្ចឹមត្រីក្នុងស្រែ ឬលលែងទាឲ្យចូលស៊ីមមាចត្នោត
  • ពន្លិចទឹកក្នុងស្រែ រួចប្រើស្បៃមុង អូសប្រមូលមមាចត្នោតយកទៅកំទេចចោល ។
៦.២ សត្រូវធម្មជាតិ
មានពពួកប៉ារ៉ាស៊ីត និងសត្វរំពារដូចជា រុយ ស្រមោច កន្ទំរុយ ស្រឹងទឹក ស្រឹងគោក ខ្មូតដី
អណ្តើកមាស មេអំបៅ ពីងពាង…។ល។ ពួកសត្វទាំងនេះវាចាប់ស៊ីពង កូន និងធ្វើប៉ារ៉ាស៊ីតទៅលើពពួកមមាចត្នោត ។
៦.៣ ការត្រួតពិនិត្យ
ក.  ប្រើកន្រ្តកបក់សត្វល្អិត ដើម្បីមើលវត្តមានសត្វល្អិត
ខ.  ពិនិត្យមើលគុម្ពស្រូវថាតើមានៈ
  • វត្តមាននៃមមាចត្នោត ឬទេ?
  • ដើមស្រូវផ្នែកគល់មានដុះផ្សិត ឬទេ?
  • ស្លាកស្នាមនៃសំណាកមមាចត្នោត ឬទេ?
  • ពីងពាងធ្វើសំណាញ់ច្រើន ឬទេ?
  • ការលូតលាស់ខ្សោយ ឬចេញអុតលើស្លឹក ឬទេ?
ការប្រើប្រាស់ថ្នាំកសិកម្មជាជំរើសចុងក្រោយបង្អស់ក្នុងការកំចាត់មមាចត្នោតៈ
  • ប៊ុយប្រូហ្វេហ្សិន (buprofesin ឬ Butyl 10WP ឬ Applaud 10WP) ប្រើថ្នាំ ៤០ក្រាម លាយទឹក ១៦លីត្រ សំរាប់បាញ់លើផ្ទៃដី ៤០០ម (ឬ១គក្រ/ហិចតា)
  • ហ្វេណូប៊ុយកាប (Fevnobuykab ឬ Bacide 50EC) ប្រើ ៤០-៦០មីលីលីត្រលាយទឹក១៦លីត្រ បាញ់លើផ្ទៃដី ៤០០ម
  • អូស៊ីន(Osfen 20WP= ឬ dinotefuran) ប្រើ ៦,៥ក្រាម លាយទឹក ១៦លីត្រ សំរាប់បាញ់លើផ្ទៃដី ៥០០ម ។
  • តែ្របុង (Trebon 10EC) ប្រើ ១,៥០លីត្រ/ហិចតា ។
(ដើម្បីសុវត្ថិភាព និងជាប្រយោជន៍របស់លលោកអ្នក សូមប្រើប្រាស់តែថ្នាំកសិកម្មដែលបានចុះបញ្ចីកា និងអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំក្នុងស្លាកសញ្ញា)
៦ ៤វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំស្រូវ
វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់
  • មេជី ៥ម.ល
  • មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល
  • មេអ័រម៉ូន ៥ម.ល
  • ទឹក ៥លីត្រ
លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។
វិធីប្រើប្រាស់ជី PN លើសំណាប
ស្រោចលើកទី១ ក្រោយសាបបាន ៧ថ្ងៃ
  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ១ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ ១សប្តាហ៍ ម្តង
វីធីប្រើជី PN លើស្រូវព្រោះ ឬ ស្ទូងហើយ
ក្រោយពីស្ទូងហើយបានរយៈ ៧-១០ថ្ងៃ ប្រើលើកទី ១
  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ២ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២ដង ក្នុង ១សប្តាហ៍ ។

No comments:

Post a Comment