១-តួនាទីរបស់ដី
ដំណាំស្រូវស្រូបយកទឹកយ៉ាងច្រើនតាមរយៈឫស ហើយដោយសារឫសត្រូវការដកដង្ហើម វាក៏ត្រូវការឲមានខ្យល់អុកស៊ីសែន ក្នុងបរិមាណគ្រប់គ្រាន់ គ្រប់ពេលវេលាដែរ ។ ដើម្បីផ្ដល់ទឹក និងខ្យល់បានដល់ឫសស្រូវ ដីត្រូវមានលក្ខណៈរូបសមស្រប (អាចឲទឹកជ្រាបចូល អាចរក្សាទឹក អាចឲខ្យល់ចូលបាន ។ល។
ដំណាំស្រូវត្រូវការស្រូបយកអាហារចិញ្ចឹមចាំបាច់ភាគច្រើនពីដីដើម្បីធំលូលាស់ ប្រសិនបើសារធាតុ ចិញ្ចឹមពុំគ្រប់គ្រាន់ស្រូវពុំអាចលូតលាស់បានទេ ។ ដីជូរ និងសារធាតុពុលមួយចំនួនក៏បង្អាក់ដំណើរលូតលាស់របស់ស្រូវដែរ។
ដូច្នេះលក្ខណៈគីមីរបស់ដី គឺមានសារៈសំខាន់ជាអាយុជីវិតសំរាប់ការលូតលាស់របស់ស្រូវ ហើយលក្ខណៈរូប និង ជីវសាស្ដ្ររបស់ដី ក៏មានតួនាទីដូចគ្នាដែរ ។
នៅក្នុងដីមានអតិសុខុមប្រាណ និងសត្វល្អិតតូចៗជាច្រើនដូជា ជន្លេនរស់នៅក្នុងដី ហើយដើរតួនាទីដ៏សំខាន់ ឫសស្រូវជញ្រ្ជាំង និងកាកសំណល់ផ្សេងៗដែលបន្សល់ក្រោយពេលប្រមូលផលបានធ្លាក់កប់ទៅដី សុទ្ធតែត្រូវរំលាយដោយអតិសុខុមប្រាណរបស់ដី ក្លាយទៅជាសារធាតុអសិរីរាង្គផ្ដល់ឲដី ។ ជាមួយនេះដែរអតិសុខុមប្រាណរបស់ដីជាច្រើនមានឥទ្ធិពលបង្អាក់ការលូតលាស់នៃបាក់តេរី ចង្រៃដែលបង្កជំងឺដល់ស្រូវ។
ដូច្នេះលក្ខណៈគីមី រូប និងជីវសាស្ដ្ររបស់ដីមានការទំនាក់ទំនងគ្នា ហើយមានឥទ្ធិពលលើគ្នាទៅវិញទៅមក។

២-មូលហេតុដែលដីបាត់បង់ជីជាតិ (លក្ខណៈរូប គីមី និង ជីវសាស្រ្ត)
មិនតុល្យភាពនៃការយកផលចំណេញពីដី នឹងការដាក់សារធាតុសរីរាង្គ និង សារធាតុចិញ្ចឹមទៅឲ្យដី
ធ្វើស្រែច្រើនដងក្នុង ១ឆ្នាំ ហើយពុំបានផ្តល់សារធាតុសរីរាង្គ និង ជីឲបានគ្រប់គ្រាន់ទៅលើដីវិញ ។ ក្នុង១ឆ្នាំៗកសិករបានទាញយកផលស្រូវពីដីជាមធ្យម ៣-៥តោន/ហិចតា ហើយដើម្បីបង្កើតបានជាផលស្រូវ ៣-៥តោន ស្រូវត្រូវការស្រូបយកសារធាតុសរីរាង្គ និង ជីពីក្នុងដីរាប់តោន ដូច្នេះនៅពេលដែល កសិករពុំបានផ្តល់នូវសារធាតុសរីរាង្គគ្រប់គ្រាន់ទៅឲ្យដីធ្វើឲ្យដីខ្សោះជីជាតិ និង បាត់លក្ខណៈរូប
ប្រើប្រាស់ជីគីមី ដោយពុំដាក់បន្ថែមជីសារធាតុសរីរាង្គ (ជីធម្មជាតិ ជីកំប៉ុស្តិ៍)
មានការសឹករិក ដោយសារការហូរច្រោះលើផ្ទៃដីស្រែ និងធ្វើស្រូវតែមួយមុខ មិនឆ្លាស់មុខដំណាំ

៣-ការគ្រប់គ្រងជីជាតិដីជូឲ្យកាន់តែល្អប្រសើរ
ដើម្បីថែរក្សាសមត្ថភាពផលិតកម្មនៃដីស្រែ ការចាំបាច់គឺពុំមែនគ្រាន់តែផ្តល់នូវបរិមាណ
សារធាតុអាហារចិញ្ចឹមឲ្យគ្រប់គ្រាន់ដល់ដីនោះទេ គឺថែមទាំងត្រូវរក្សានូវសមត្ថភាពចាប់អាហារចិញ្ចឹម និងអតិសុខុមប្រាណរបស់ដីឲ្យស្ថិតក្នុងល័ក្ខខ័ណសមស្របផងដែរ ក្នុងគោលបំណងនេះមធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុត គឺកែលំអរលក្ខណៈរូប លក្ខណៈគីមី និង លក្ខណៈជីវសាស្ត្ររបស់ដី ដោយត្រូវអនុវត្តដូចខាងក្រោម ៖

បន្ថែមនូវសារធាតុសរីរាង្គឲ្យបានច្រើនជារៀងរាល់ឆ្នាំ
ធ្វើស្រែត្រូវបន្ថែមជីគីមីឲបានតាមតំរូវការរបស់ស្រូវ ពេលនោះស្រូវទទួលផលល្អ គេនឹងទទួលបានជញ្រ្ជាំង ឬ ចំបើងច្រើនត្រូវភ្ជួរលប់បង្កប់ទៅក្នុងដីក្រោយពេលច្រូតកាត់រួច
ត្រូវធ្វើការដាំដំណាំសណ្តែកមុនដើមរដូវវស្សា ពិសេសលើប្រភេទដីខ្សាច់ និងល្បាយខ្សាច់
ត្រូវដាក់ជីកំប៉ុស្តិ៍ ឬ ជីធម្មជាតិ ជារៀងរាល់ឆ្នាំទៅដីស្រែជាមធ្យម ៥០០គ.ក្រ/១០អា ដោយលាយឲស្មើរួចភ្ជួរលប់ភ្លាម ។

បន្ថែមនូវសារធាតុចិញ្ចឹមឲ្យដីឲ្យបានគ្រប់គ្រាន់
ជីអាសូតហ្វូសហ្វាត និង ប៉ូតាស់ ជាអាហារចិញ្ចឹមដែលស្រូវត្រូវការស្រូបយកដើម្បីធំធាត់ ដូច្នេះគេត្រូវផ្តល់ទៅឲ្យដីនូវប្រភេទជីគីមី ដេ.អា.ប៉េ អ៊ុយរ៉េ និង ប៉ូតាស់ឲ្យបានគ្រប់គ្រាន់តាមការណែនាំនៅពេលដែលស្រូវត្រូវការ ។
សុំបញ្ជាក់ថាជីគីមី ប្រើប្រាស់ត្រឹមត្រូវតាមការណែនាំគ្មានឥទ្ធិពលអ្វីប៉ះពាល់ដល់ដីអតិសុខុម
ប្រាណក្នុងដីឡើយ ។
ប្រាណក្នុងដីឡើយ ។
ត្រូវបន្ថែមតិចតួចទៀតនូវប្រភេទកាល់ស្យូម និង ម៉ាញ៉េស្យូម
ជាមួយជីរួចដាក់ទៅក្នុងដីព្រោះវាមានឥទ្ធិពលធ្វើឲដើមស្រូវបង្កើនល្បឿនស្រូបយកសារធាតុចិញ្ចឹមពីដី ។
បន្ថែមកំបោរដល់ដី
ជាទូទៅដីស្រែវស្សានៅខេត្តតាកែវ ភាគច្រើនជាប្រភេទដីខ្សាច់ ល្បាយខ្សាច់ហើយPH នៃដីជាមធ្យមពី៣.៥-៥.៥ ដូច្នេះកសិករចាំបាច់ត្រូវប្រើកំបោរសបាចទៅលើដីស្រែជាមធ្យមចំនួន ២០០គ.ក្រ ក្នុង១ហិចតា ដោយបាចពេលភ្ជួររាស់ដីលើកទី១ ។
បន្ថែដីដំបូក ដីល្បប់បាតត្រពាំង ឬ ដីឥដ្ឋ
ក្នុងបំណងកែលំអដីសំបូរខ្សាច់ គេចាំបាច់ត្រូវបន្ថែមឲដីនូវប្រភេទដីឥដ្ឋ ដីដំបូកដីបាតត្រពាំងវាយឲ្យទៅជាដុំតូចៗ ហើយបាចទៅក្នុងស្រែជារៀងរាល់ឆ្នាំទៅតាមលទ្ធភាពជាក់ ស្តែងដែលអាចធ្វើទៅបាន ។
ប្រភព : cnadcambodia.org
No comments:
Post a Comment