Saturday, November 26, 2016

បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក

» បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក
១-រោគសញ្ញាសត្វគោមានរោគសញ្ញា ច្រមុះឡើងស្ងួត មិនស៊ីចំណី ហើមពោះចេះតែហើមធំទៅ ៗ។
២-ធាតុផ្សំ និងឧបករណ៍សំរាប់ប្រើធាតុផ្សំសំខាន់ៗដែលគាត់បានប្រើមាន៖ 
- សាច់ជូរសប៉ុនមេដៃ(សាច់ជូរ សំរាប់កូរទឹកថ្លា)
- ស្លឹកម្រះព្រៅ មួយកណ្តាប់ដៃ
- ទឹក ១លីត្រ។
ឧបករណ៍សំរាប់ប្រើក្នុងការផ្សំថ្នាំ៖
- ស្បៃច្រោះ
- ត្បាល់បុកថ្នាំ។
៣-របៀបផ្សំ៖
- យកស្លឹកម្រេះព្រៅទៅបុកឲ្យម៉ដ្ឋរួចចាក់ទឹកប្រហែល ១លីត្រច្របាច់ជាមួយស្លឹកម្រេះព្រៅឲ្យសព្វរួចយកសាច់ជូរមកដាក់ត្រាំក្នុងទឹកម្រេះព្រៅនោះឲ្យរលាយ។ 
- បន្ទាប់មកយកស្បៃច្រោះវាឲ្យស្អាតចាក់ចូលទៅក្នុងដប។
៤-ការប្រើប្រាស់៖
- ច្រកទឹកថ្នាំឲ្យគោផឹកភ្លាមៗ ដោយច្រកម្តងឲ្យអស់។ 
- គេមិនអាចរក្សាទុកទឹកថ្នាំនេះឲ្យលើសពី ២ម៉ោងឡើយ ព្រោះអាចធ្វើអោយថ្នាំខូចគុណភាពបាន។ 
- ក្នុងមួយថ្ងៃច្រកទឹកថ្នាំ នេះតែម្តងប៉ុណ្ណោះ។ 
- ក្នុងការច្រកគេត្រូវប្រើរយៈពេល ២-៣ថ្ងៃ ទើបគោបានជាសះស្បើយ។
៥-ចំណាប់អារម្មណ៍៖
ថ្នាំនេះមានប្រសិទ្ធិភាពណាស់ក្នុងការព្យាបាលជំងឺគោហើមពោះ និងទល់លាមក។ ព្រោះក្រោយពីច្រកថ្នាំបាន ២-៣ដង គោបានជាសះស្បើយដូចធម្មតា។ មួយវិញទៀត ការប្រើប្រាស់ថ្នាំផ្សំនេះ អាចជួយកាត់បន្ថយការចំណាយ ទៅលើការហៅពេទ្យសត្វមកចាក់ថ្នាំ ហើយពេលខ្លះក៏ជា និងពេលខ្លះក៏មិនអាចជាដែរ។
ប្រភព knowledge.cen.com.kh



វិធីផ្សំថ្នាំពុលពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់កំចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំក្រូច

ធាតុផ្សំ៖


  • មេស្រាទើបបិតចេញដំបូង ៦២៥ មីលីត្រ ឬប្រើអាកុលក៏បាន
  • ទឹកខ្មេះ ០,៥លីត្រ
  • គ្រាប់ស្តៅ ១គីឡូក្រាម (យកចាស់ល្មម មិនខ្ចីពេក មិនទុំ)
  • ស្លឹកទន្ទ្រោនខែត្រ ២,៥គីឡូក្រាម
  • ស្លឹកវល្លិ៍បណ្តូលពេជ្រ ២,៥គីឡូក្រាម
  • ទឹក ១៥លីត្រ។

វិធីធ្វើ៖


  • ចិញ្ច្រាំ និងកិនធាតុផ្សំទាំងអស់ឲ្យម៉ដ្ឋ រួចដាក់ក្នុងធុងមួយមានចំណុះ៣០លីត្រ
  • ចាក់ស្រា ទឹកខ្មេះ និងទឹកចូល រួចគ្របរក្សាទុកមួយយប់
  • បន្ទាប់មកច្រោះយកទឹកល្បាយពីក្នុងធុងនោះទាំងអស់ យកមករំងាស់យកសល់ត្រឹម៨លីត្រ។

វិធីប្រើ៖


  • លាយទឹកថ្នាំដែលបានពីចម្រាញ់រួច ៣០មីលីត្រ ជាមួយទឹក២០លីត្រ បាញ់លើដំណាំក្រូចដែលទទួលការបំផ្លាញពីសត្វល្អិត និងដង្កូវ រាល់២ថ្ងៃម្តង។
  • សូមចូលរួមប្រើថ្នាំពុលផ្សំពីធម្មជាតិឲ្យអស់ពីលទ្ធភាព មុននឹងសម្រេចចិត្តក្នុងការប្រើថ្នាំពុលគីមី ព្រោះវាប៉ពាល់ដល់សុខភាពទាំងអ្នកដាំ និងអ្នកប្រើប្រាស់។

អត្ថបទ ៖ អ៊ាង សុផល្លែត
ប្រភព ៖ agritoday.com



Friday, November 18, 2016

ផ្លែស្វាយជាឱសថធម្មជាតិរក្សាសម្រស់ ការពារភាពជ្រីវជ្រួញ កាត់បន្ថយស្នាមអាចម៍រុយ ព្យាបាលមុន និងវិធីប្រើប្រាស់

 ផ្លែស្វាយជាឱសថធម្មជាតិរក្សាសម្រស់ ការពារភាពជ្រីវជ្រួញ កាត់បន្ថយស្នាមអាចម៍រុយ ព្យាបាលមុន និងវិធីប្រើប្រាស់
ការពារភាពជ្រីវជ្រួញ៖ ស្វាយមានផ្ទុកនូវ Collagen ដែលអាចធ្វើឱ្យស្បែករលោង និងតឹងណែន និងការពារភាពចាស់មុនអាយុ។
– វិធីប្រើ៖
•អ្នកអាចគ្រាន់តែយកសម្បកស្វាយទុំមកខាត់លើស្បែករបស់អ្នក ហើយទុកវាឱ្យបាន ១០ ទៅ១៥នាទី
•បន្ទាប់មកលាងជម្រះវាដោយទឹកត្រជាក់
•ការអនុវត្ដបែបនេះជារៀងរាល់ថ្ងៃ នឹងរក្សាឱ្យស្បែករបស់អ្នកទន់ និងភ្លឺរលោង។
* កាត់បន្ថយស្នាមអាចម៍រុយ៖ ផ្លែស្វាយនេះ អាចផ្ដល់ឱ្យអ្នកនូវសារធាតុ Beta-carotine និងវីតាមីនច្រើនប្រភេទ ដែលអាចលើកកម្ពស់ចលនាឈាមរត់ទៅកាន់ស្បែករបស់អ្នក និងប្រើជាភ្នាក់ងារធ្វើឱ្យស្បែកសដ៏មានប្រសិទ្ធភាពមួយប្រភេទ។

 – វិធីប្រើ៖
•យកសម្បកស្វាយទុំហាលឱ្យស្ងួត ហើយកិនវាឱ្យក្លាយជាម្សៅម៉ត់
•បន្ទាប់មកយកវាមកលាយជាមួយយ៉ាអួមួយស្លាបព្រាកាហ្វេ និងលាបវានៅលើផ្ទៃមុខរបស់អ្នក
•ទុកឱ្យវាជ្រាបទៅក្នុងស្បែកមុខរយៈពេល ១៥ទៅ ២០នាទី រួចសឹមលាងជម្រះវាជាមួយនឹងទឹកក្ដៅឧណ្ហៗ
•អនុវត្ដវិធីនេះឱ្យបាន ៣ ដង ក្នុងមួយសប្ដាហ៍ដើម្បីឱ្យស្នាមអាចម៍រុយនេះស្រកលឿន
* ព្យាបាលមុន៖ ស្វាយខ្ចីមានគុណសម្បត្ដិដ៏អស្ចារ្យ ដែលអាចព្យាបាលមុនឱ្យជាសះស្បើយបាន។ វាអាចការពាររន្ធញើសនៃស្បែករបស់អ្នក ពីការកកនៃជាតិខ្លាញ់ និងល្អងធូលី។

– វិធីប្រើ៖
•គ្រាន់តែស្ងោរស្វាយខ្ចីមួយចំណិត ហើយលាបទឹកដែលចម្រាញ់ពីការដាំពុះនោះលើផ្ទៃមុខរបស់អ្នក
•ប្រើវិធីនេះជារៀងរាល់យប់ មុនពេលចូលគេង
សូមអរគូណលោកគ្រូ អ៊ាង សុផល្លែត Sophalleth
ប្រភព : facebook.com

នំបញ្ចុកឆ្ងាញ់ ភូមិព្រះដាក់

តាំងពីដើមរៀងមកផលិតផលប្រើ ប្រាស់ផ្សេងៗ ក៏ដូចជាចំណីអាហារ ខ្មែរយើងតែង បញ្ជាក់អំពី អត្តសញ្ញាណ ទីតាំងភូមិសាស្ត្រភូមិ ស្រុកនីមួយៗ ឧទាហរណ៍ដូចជា ណែមសាច់ត្រី របស់អ្នកខេត្ត បាត់ដំបង ស្ករត្នោតនៅ ខេត្តកំពង់ស្ពឺ ក្រឡានឆ្ងាញ់ របស់អ្នកភូមិ អូរស្ងួត ខេត្តបន្ទាយមានជ័យ ជាដើម ។
 ជាមួយគ្នានោះ នៅឯខេត្ត សៀមរាបទឹកដី អង្គរនៃយើង ឯណោះវិញ ក៏មានភូមិស្រុកមួយ ចំនួនមាន ផលិតផល ផ្ទាល់ខ្លួនផងដែរ ដូចជាភូមិព្រះដាក់ ល្បីខាង នំបញ្ចុកឆ្ងាញ់ជាដើម ។

 ព្រះដាក់ជា ភូមិមួយ ស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី និង នៅខាងលិច ឆៀងខាងត្បូងនៃ ខេត្តសៀមរាប ហើយក៏ជាចំណុច កណ្តាលរវាងក្រុងសៀមរាប និង ប្រាសាទបន្ទាយ ស្រីផងដែរ ដែលមានចម្ងាយ ពីទីក្រុងសៀមរាប ប្រមាណដប់ ប្រាំគីឡូម៉ែត្រ ។ ចំពោះអ្នកសៀមរាប ឬ ភ្ញៀវទេសចរ ដែលឧស្សាហ៍មកទស្សនា ក្រុងអង្គរ បើសិន ជានិយាយអំពី ភូមិព្រះដាក់ប្រាកដ ជានឹកដល់នំបញ្ចុក ឆ្ងាញ់ជាមិនខាន ។


នៅពេលធ្វើដំណើរ ដល់ចំណុចផ្លូវបំបែក ឆ្ពោះទៅប្រាសាទ បន្ទាយស្រី នោះនឹងបានឃើញ តូបលក់នំបញ្ចុក ដែលសង់ជាប់ៗគ្នាជាជួរ មានភ្ញៀវប្រុសស្រី ចេញ ចូលទទួលទានមិន ដែលដាច់ឡើយ ទីនោះហើយដែល អ្នកផងតែងល្បីថា នំបញ្ចុកឆ្ងាញ់នោះ ។
ប្រភព : khmertrips.com

របៀបធ្វើក្រឡាន

ក្រឡាន ជាបរិវារសព្ទ ក្លាយមកពីពាក្យថា ក្រឡានជុំជើងក្រឹង ក្រឡឹងជុំជើងក្រាន។ បាយក្រឡាន គឺជាបាយដែលគេដាំក្នុងបំពង់ប្ញស្សី ដុតជុំវិញភ្នក់ភ្លើង ដែលមនុស្សចាស់បុរាណ ជាពិសេស អ្នកដើរព្រៃ ចូលចិត្តដណ្តាំ សម្រាប់បរិភោគ។
របៀបធ្វើ ៖
១- ត្រាំអង្ករដំណើបបួនម៉ោង ហើយស្រង់សម្រស់ចេញ។
២- កោសដូងពូតយកខ្ទិះដើម ដាក់ដាំអោយពុះ កូរដាក់ស្ករបន្តិចអំបិលបន្តិច អោយប្រៃផ្អែមឡមៗ ហើយរំលត់ភ្លើងចេញ។
៣- ចាក់អង្ករចូល កូរលាយចូលជាមួយខ្ទិះអោយសព្វ។
៤- កាប់ឬស្សីស្រុក ធំពេញចំណាស់ មានកម្រាស់ល្មម អោយខ្លីៗ ជាកង់ៗ។
៥- ច្រកអង្ករចូល ហើយយកស្រកីដូង ជ្រលក់ទឹក ចុកបំពង់អោយជិត។
៦- ដាក់បំពង់ឬស្សីដុតលើភ្លើង អោយឆេះសំបកមួយជុំ ទើបដាក់ភ្ញំ ដោយដាក់បំពង់ឬស្សីផ្កាប់ក្បាលចុះក្រោម។
៧- ពេលបរិភោគ ត្រូវសកសំបកឬស្សីចេញសិន ទើបបកយកសាច់បាយ មកទទួលទាន ជាមួយត្រីងៀត ឬ អំបិលម្ទេស ជាដើម




ភ្លាសាច់សុទ្ឋ

គ្រឿងផ្សំ
គោ ម្ទេស ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម អំបិល ទឹកត្រី រំដេង ខ្ទឹមក្រហម
វិធីធ្វើ
១-សាច់គោចិញ្រ្ចាំអោយល្អិត ៣០០ក្រាម, ដើមខ្ទឹមហាន់ទទឹងស្តើងៗ និងជីរវ៉ាន់ស៊ុយ១មុខៗ ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ,ស្លឹកក្រូចសើចហាន់អោយល្អិត ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងបុកអោយល្អិត ១ស្លាបព្រាកាហ្វេ, ម្ទេសម៉ដ្ឋ ១-២ស្លាបព្រាកាហ្វេ, អង្ករលីង (បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ, អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
២- លាយសាច់ជាមួយទឹកក្រូចឆ្មារ អំបិល ទឹកត្រី អង្ករលីង ម្ទេសម៉ដ្ឋច្របល់អោយសព្វ
៣- ដាក់ជីរវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់អោយសព្វហើយដាក់ជីរអង្កាមចូល
៤- ទទួលទានជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹកចាភ្លូ សណ្តែកកួរ ។ល។
សំគាល់ : បើចូលចិត្តល្វីង អោយដាក់ពោះខ្ចីទាំងកាកតិចៗផង ។

បច្ចេកទេសការដាំអំពៅ

ការត្រៀមដី
-ការភ្ជួរដីត្រូវភ្ជួរយ៉ាងតិច 2 ដង ត្រូវភ្ជួរនៅពេលដីមានសំណើម ហើយត្រូវភ្ជួរជំរៅ 20-50 សង់ទីម៉ែត្រ ដោយភ្ជួរលើករង ចន្លោះពីរងមួយទៅរងមួយ ប្រវែង 1 -1.50 ម៉ែត្រ។
 ការដាំប្រភេទមួយជួរ
-ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1.40 – 1.50 ម៉ែត្រ (សំរាប់ប្រម៉ាស៊ីនកាត់)។
– ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1 – 1.30 ម៉ែត្រ (សំរាប់មនុស្សកាត់)។
ការដាក់ដើមពូជដើម្បីដាំ
-ត្រូវដាក់ដើមពូជអំពៅទាំងដើមចូលក្នុងរង តំរៀបជាជួរ រួចហើយកាប់ដើមពូជដែលតំរៀបក្នុងរងជា 3 – 4 កំណាត់ រួចហើយលុបដីកំរាស់ពី 3 – 5 សង់ទីម៉ែត្រ។
ការដាំប្រភេទពីរជួរ
-ចន្លោះជួរគូរវាងពី 20 – 30 សង់ទីម៉ែត្រ ហើយចន្លោះពីជួរមួយទៅជួរមួយទៀតមានប្រវែងពី 1.2 – 1.4 ម៉ែត្រ ប្រសិនបើដាំត្រូវរង់ចាំទឹកភ្លៀង (រដូវក្ដៅ) ត្រូវលើករងដាំ ហើយត្រូវប្រញាប់លប់ដីជាបន្ទាន់ គឺដើម្បីជួយរក្សានៅសំណើមរបស់ដី ហើយត្រូវលុបដីឲ្យបានកំរាស់ 5 សង់ទីម៉ែត្រ។


ការត្រៀមពូជអំពៅសំរាប់ដាំ
-ត្រូវជ្រើសរើសមើលកំណាត់ពូជឲ្យបានល្អ គឺដើមដែលថ្លោស ដោយមានអាយុចាប់ពី 8 – 10 ខែ គឺអំពៅដែលទើបដាំថ្មីមានដើមថ្លោសធំ មានភ្នែកល្អហើយគ្មានរោគ និងសត្វល្អិតមកយាយីទៀតផង។
-ត្រូវជ្រើសដើមដែលមានភ្នែកល្អ មានសំបក(ធាង) ព័ទ្ធជិតដើម ការពារកុំឲ្យភ្នែករបស់អំពៅស្វិត លុះដល់ពេលដាំទើបបកចេញ។
-កំណាត់ពូជអំពៅដែលកាប់ដាំត្រូវមានភ្នែកពី 2 – 3 ឬអាចយកទៅកប់ទាំងដើមដោយមិនបាច់កាប់ក៏បាន។
ពូជអំពៅដែលគេនិយមដាំ
-ជាទូទៅនៅពេលកសិករដាំអំពៅលើកទី 1 ក្រោយពីការកាប់ប្រមូលផលរួច គេអាចទុកគល់វាបន្តទៀតបាន តាមធម្មតាអាចទុកគល់វាបានរហូតដល់ទៅ 2 ឆ្នាំ ប្រមូលផលបាន 3 ដង ទើបភ្ជួរដីដាំសាជាថ្មី។
-ពូជដែលកសិករនិយមដាំភាគច្រើនមានកំពស់ពី 250 – 300 សង់ទីម៉ែត្រ ដើមឈរត្រង់ អត់ដួល ងាយស្រួលសកសំបក (ធាង) ធន់នឹងកំដៅថ្ងៃ ចេញផ្កាតូច មធ្យម អាយុនៃការប្រមូលផលចាប់ពី
10 – 13 ខែ ហើយអាចទទួលផលបានចាប់ពី 81- 119 តោនក្នុងមួយហិកតា ហើយជាតិផ្អែម (ស្ករ) ចាប់ពី 11 – 17 ស៊ីស៊ីអេស (11 – 17 CCS) ។
វិធីត្រាំដើមពូជអំពៅ
-ប្រើអូលីហ្គោមើ ព្រីមៀម 10 ml.
-ខេលេត ព្រីមៀម 20 ml.
-លាយជាមួយទឹក 20 លីត្រ យកមកបាញ់ឬស្រោចឲ្យសព្វលើដើមពូជ ទុកចោលប្រហែលពី 20 – 30 នាទី រួចយកទៅដាំ។
ការដាំអំពៅ
-ការដាំដោយប្រើកំលាំងមនុស្ស គឺក្រោយពីភ្ជួរដីលើករងហើយត្រូវយកពូជអំពៅមកដាក់តំរៀបដាំ រួចហើយកាយដីលុបកប់ប្រហែលពី 3 – 5 សង់ទីម៉ែត្រ។
-ការដាំដោយប្រើគ្រឿងម៉ាស៊ីន គឺអាចជួយកាត់បន្ថយកំលាំងពលកម្មតាំងតែលើករង កាប់ដើមពូជ ដាក់ជី ជ្រលក់ថ្នាំ លុបដី សរុបរួមគ្នាតែម្ដង អាចដាំអំពៅបានក្នុងមួយថ្ងៃចាប់ពី 1 – 2 ហិកតា ប៉ុន្តែមុនដំបូងយើងត្រូវភ្ជួរដី និងពង្រាបដីឲ្យបានល្អជាមុនសិន។
ការដាក់ជីជំរុញគល់អំពៅចាស់
-ផលចំណេញរបស់កសិករអាស្រ័យទៅលើអ្នកដាំអំពៅ អាចប្រមូលផលបានច្រើនលើក ហើយទិន្នផលមិនស្រុតចុះ ដោយពុំចំបាច់ចំណាយទិញពូជ ថ្លៃភ្ជួរដី និងថ្លៃដាំ ទាំងអស់នេះហើយកសិករត្រូវតែយកចិត្តទុកដាក់មើលថែទាំគល់អំពៅចាស់របស់ខ្លួនដែលកាប់រួច (ពូជ) ឲ្យបានល្អ នៅពេលដែលទទួលផលទើបអាចសមតាមបំណងដែលបានគិតទុក។
រយៈពេលនៃការជំរុញគល់អំពៅ
-ក្រោយពីការកាប់អំពៅរួច ត្រូវប្រញាប់ប្រញាល់កាប់គល់អំពៅឲ្យនៅស្មើរដី (ឬសចូលក្នុងដី) ជាបន្ទាន់ក្នុងរយៈពេល 15 ថ្ងៃ ប្រសិនបើកាប់អំពៅឲ្យដល់ដីបានទើបល្អ ពៅព្រោះវាអាចដុះបានស្មើរៗគ្នា ហើយកូនអំពៅដែលដុះចេញពីក្នុងដី ថ្លោសធំ ហើយរឹងមាំជាងកូនអំពៅដែលដុះចេញពីគល់ដែលនៅលើដី។
-ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋល្អ 1 – 2 ដង នៅតាមចន្លោះជួរពុំចាំបាច់ដុតស្លឹកចោល ពីព្រោះម៉ាស៊ីនភ្ជួរដីអាចជួយកំទេចស្លឹកអំពៅឲ្យម៉ដ្ឋបានហើយ អាចជួយធ្វើឲ្យវាក្លាយជាជី និងជួយរក្សាជាតិសំណើមរបស់ដី និងជួយកាត់បន្ថយកំដៅថ្ងៃ និងជួយការពារសត្វល្អិត ដែលចូលមកបំផ្លាញអំពៅនៅក្នុងចន្លោះពេលដែលអំពៅទើបចេញពន្លកតូចៗ។
-ត្រូវដាក់ជីអំពៅក្នុងកម្រិត 250 – 500 គីឡូក្រាម ក្នុង 1 ហិកតា រួចហើយត្រូវភ្ជួរដីលុបជី (ប្រើប្រភេទជីសរីរាង្គគីមី)។
ការថែទាំអំពៅក្រោយពេលដាំរួច
-ក្រោយពីដាំរួចបាន 15 ថ្ងៃ ឬមិនលើសពី 20 ថ្ងៃ អំពៅចាប់ផ្ដើមដុះអស់ ប៉ុន្តែប្រសិនបើលើសពីមួយខែ អំពៅមិនទាន់ដុះ គួយកពូជអំពៅមកជុសជាបន្ទាន់ ព្រោះនៅពេលនេះដីមានជាតិសំណើមគ្រប់គ្រាន់។ នៅចន្លោះពេលអំពៅមានអាយុចាប់ពី 3 – 4 ខែ គឺជាពេលដែលអំពៅកំពង់រីកលូតលាស់នោះ ត្រូវប្រយ័ត្នកុំឲ្យខ្វះទឹក។ ចំនួនដើមក្នុង 1 ហិកតា គឺប្រមាណចាប់ពី 62,250 – 75,000 ដើម។
ការដាក់ជីផ្នែកដីសំរាប់អំបៅ
លើកទី 1 លើកទី 2 លើកទី 3
ដាក់ជីទ្រាប់បាត អំពៅមានអាយុ 2 ខែ អំពៅមានអាយុ 5 ខែ
(125-250 គីឡូក្រាម) 125 គីឡូក្រាម) (125 គីឡូក្រាម)
ការបាញ់ជីទឹកជំនួយដើមនិងស្លឹកសំរាប់អំពៅ
លើកទី 1 លើកទី 2 លើកទី 3
អំពៅមានអាយុ 2 ខែ អំពៅមានអាយុ 2 ខែ អំពៅមានអាយុ 3 ខែ
ការរីកលូតលាស់
-រយៈពេលដុះ (Germination Phase) ក្រោយពេលដាំរួចប្រមាណចាប់ពី 2 – 3 សប្ដាហ៍។
-រយៈពេលបែកគុម្ព (Tillering Phase) អាយុប្រមាណចាប់ពី 1.5 ខែឡើងទៅ (យូរបំផុតនៅចន្លោះពី 2.5 – 4 ខែ) ពន្លកដែលដុះចេញមកទាំងអស់នៅចន្លោះពេលបែកគុម្ព គឺអាចនៅសល់ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះរហូតដល់ប្រមូលផល។
-រយៈពេលរីកលូតលាស់ (Stalk Cognation Phase) គឺជាពេលដែលអំពៅកំពុងពង្រីកដើមនិងកំពស់របស់ដើមយ៉ាងលឿនបំផុត។ អាយុប្រមាណចាប់ពី 3 – 4 ខែ រហូតដល់អាយុប្រមាណចាប់ពី 7 – 8 ខែ ក្រោយពីការរីកលូតលាស់និងចាប់ផ្ដើមថយចុះជាលំដាប់ ពីព្រោះជាពេលដែលអំពៅចាប់ផ្ដើមបង្កើនជាតិផ្អែម (ជាតិស្ករ)។
-រយៈពេលអំពៅចាស់ (Maturity and Ripening Phase) កម្រិតនៃការរីកលូតលាស់ចុះយ៉ាងខ្លាំងពីព្រោះជាពេលដែលមានជាតិស្ករច្រើន។
ទីផ្សារអំពៅមាន 2 ប្រភេទ
1.មើលតាមទម្ងន់
2.មើលតាមគុណភាព ឬស្ទង់គុណភាព (CCS) ឬស្ទង់គុណភាពស្ករ (CCS= Commercial Cane Sugar) គុណភាពដូចជាអំពៅមាន CCS 10 បានន័យថា អំពៅមានទម្ងន់ធ្ងន់ (មួយតោនអាចផលិតស្ករបាន 100 គីឡូក្រាម) បើរោងចក្រមានប្រសិទ្ធភាព 100 ភាគរយ។
ការប្រៀបធៀបឬសអំពៅ 3 រដូវកាល
ជាមួយឬសអំពៅរបស់កសិករដែលគាត់ដាំតាមទំលាប់ចាស់
អំពៅលូតលាស់ជាប្រចាំនៅតាមឬស ទាំង 3 រដូវកាល គឺសាកសមគ្រប់រដូវកាល គល់អំពៅរឹងមាំ សង្កេតមើលថ្នាំងនិងដើមវែងល្អជានិច្ច តាំងពីគល់រហូតដល់ចុង ប្រសិនបើអំពៅមានកំពស់ ប្រហែលជា 2 ម៉ែត្រ។
(រូប)
រាក់……………………………………………………………..15 សង់ទីម៉ែត្រ (រដូវវស្សា)
ឬសមធ្យម……………………………………………………30 សង់ទីម៉ែត្រ (រដូវរងា)
ឬសជ្រៅ………………………………………………………40 សង់ទីម៉ែត្រ (រដូវប្រាំង)
វិធីរបស់កសិករដាំអំពៅបែបទូទៅ
អំពៅរីកលូតលាស់នៅចន្លោះពេលដែលដីមានជាតិសំណើម 15 សង់ទីម៉ែត្រ (រដូវវស្សា) ប្រសិនបើដីស្ងួតនោះអំពៅចាប់ផ្ដើមអន់ថយ យើងអាចសង្កេតឃើញថា ពេលអំពៅជួបប្រទះនៅភាពរាំងស្ងួត យើងឃើញថ្នាំងនិងសាច់អំពៅចាប់ផ្ដើមរួញខ្លី។
រាក់……………………………………………………………..
ឬសមធ្យម……………………………………………………
ឬសជ្រៅ………………………………………………………
ការប្រើជីគ្រាប់និងជីទឹកសំរាប់ផ្ទៃដីដាំអំពៅក្នុង 1 ហិកតា
ប្រើជីសរីរាង្គគីមី
ដាក់ជីទ្រាប់បាត
125 – 250 គីឡូក្រាម
10 បាវ
ដាក់ជីលើកទី 2
125 គីឡូក្រាម
ដាក់ជីលើកទី 3
125 គីឡូក្រាម
ជីទឹកអូលីហ្គើមើ
ត្រាំដើមពូជនិងបាញ់ជំនួយ
500 ml
ជីទឹកខេលេត
ត្រាំដើមពូជនិងបាញ់ជំនួយ
1,000 ml
-ប្រើអូលីហ្គោមើ 10 ml.
-ប្រើខេលេត 20 ml.
-លាយជាមួយទឹល 20 លីត្រ ប្រើបាញ់ឲ្យសព្វដើមនិងស្លឹក
បញ្ជាក់: ត្រូវតែបាញ់ជំនួយដើមនិងស្លឹក ចំនួន 3 ដង
លើកទី 1: អំពៅអាយុបាន 1 ខែ
លើកទី 2: អំពៅអាយុបាន 2 ខែ
លើកទី 3: អំពៅអាយុបាន 3 ខែ
រូបមន្តក្នុងការដាំអំពៅ
ចន្លោះរយៈពេលនៃការដាំអំពៅ
-ហាមអំពៅដាច់ទឹកហួសពី 20 ថ្ងៃ ជាប់ៗគ្នាឡើងទៅ (គ្មានភ្លៀងធ្លាក់)។
-កំចាត់ពពួស្មៅនៅក្នុងខែ 2,4 និង 6 ពពួកស្មៅទាំងនេះមកដណ្ដើមអាហាររបស់អំពៅ
-ប្រជីសរីរាង្គទឹកបាញ់ក្នុង 1 ខែម្ដង រហូតដល់ពេលប្រមូលផល ដោយប្រើក្នុងកម្រិត 2 លីត្រក្នុងផ្ទៃដី 16 អា
អំពៅត្រូវការទឹកសំរាប់ចិញ្ចឹមដើម
-ខែទី 1 – 4 អំពៅត្រូវការទឹក 6,400 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា និងពន្លឺថ្ងៃគ្រប់គ្រាន់
-ខែទី 5 – 8 អំពៅត្រូវការទឹក 8,000 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា
-ខែទី 9 – 12 អំពៅត្រូវការទឹក 3,200 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា
រយៈពេលនៃការលូតលាស់របស់អំពៅ
-អាយុចាប់ពី 1 – 2 ខែ កូនអំពៅដែលនៅតូចលូតលាស់មានកំពស់ទៅដល់ 12 cm.
-អាយុចាប់ពី 2 – 4 ខែ អំពៅបែកគុម្ព មានកំពស់ទៅដល់ 52 cm.
-អាយុចាប់ពី 5 – 8 ខែ ពេលអំពៅយឺតថ្នាំង ធំលឿនបំផុត 5 mm/ថ្ងៃ មានកំពស់ទៅដល់ 200 cm.
-អាយុចាប់ពី 9 – 12 ខែ រយៈពេលបង្កើតជាតិស្ករ ធំធាត់ 4.5 mm/ថ្ងៃ មានកំពស់ទៅដល់ 240 cm.
-នៅខែទី 13 អំពៅចាស់ (ចាប់ផ្ដើមប្រមូលផល) អំពៅមានកំពស់ 320 cm.

បច្ចេកទេសការដាំឪឡឹក

1.ស្ថានភាពទូទៅ
វិធីសាស្ត្រក្នុងការដាំដំណាំឪឡឹក
មានដំណាំយកផ្លែជាច្រើនប្រភេទដែលស្ថិតក្រុមបន្លែផង និងជាដំណាំហូបផ្លែផងដែរ ដូចជា ដំណាំឪឡឹកជាដើម វាត្រូវបរិភោគផ្លែខ្ចីៗ ក្នុងតំបន់ប្រទេសក្រីក្រមួយចំនួន ដែលមិនសម្បូរបន្លែ ប៉ុន្តែដោយឡែកប្រទេសភាគច្រើនគេតែងតែបរិភោគផ្លែឪឡឹកទុំជាបង្អែមហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងស្ទើរពេញពិភពលោក។




ការនិយមចូលចិត្តបរិភោគ ដោយយោងទៅលើរសជាតិ និងសារធាតុផ្សេងៗសម្រាប់ទ្រទ្រង់រាងកាយដូចក្នុងតារាងអាហារូបត្ថម្ភ។ តារាងអាហារូបត្ថម្ភក្នុងទម្ងន់ ១០០ ក្រាម ទទួលបាន។


២.១.ការជ្រើសរើសពូជ
នៅក្នុងការដាំដុះពូជជាកត្តាយ៉ាងសំខាន់ចម្បងជាងគេ ហើយមានជាច្រើនប្រភេទ មានពូជស្រាល កណ្ដាល និងធ្ងន់ ពូជទាំងនេះមិនអាចសមស្របនឹងអាកាសធាតុត្រជាក់ ពូជខ្លះសមស្របនឹងអាកាសធាតុក្ដៅ សុទ្ធសឹងជាពូជកូនកាត់ មិនអាចយកគ្រាប់មកទុកបន្តពូជបានឡើយ ព្រោះវាត្រូវបានផលិតដោយក្រុមហ៊ុនជាច្រើនលើពិភពលោក។ ប៉ុន្តែក្នុងនោះពូជដែលផលិតដោយក្រុមហ៊ុនអាស៊ី ដូចជា ប្រទេសថៃ ភាគច្រើនអាចដុះលូតលាស់ល្អក្នុងប្រទេសកម្ពុជាយើង ដោយឡែកពូជប្រពៃណីដែលធ្លាប់ដាំដុះក្នុងតំបន់ជុំវិញទន្លេសាប មុនសម័យសង្រ្គាមត្រូវផុតពូជទាំងស្រុង ជាពិសេសនៅតំបន់ព្រំប្រទល់ ខេត្តកំពង់ធំ និងខេត្តសៀមរាប (កំពង់ឃ្លាំង ដំដែក កំពង់ចិន វាលក្រោម)។
២.ការជ្រើសរើសនិងការរៀបចំដី
ការជ្រើសរើសដីៈ ដើម្បីឲ្យការដាំដុះទទួលបានជោគជ័យល្អ គេត្រូវជ្រើសរើសដី
ដោយផ្អែកតាមលក្ខខណ្ឌដូចតទៅៈ ប្រភេទដីល្បប់ ដីល្បាយខ្សាច់ ដីក្រហមជើងភ្នំ ដីខ្មៅខ្ពង់រាប ដែលមានជីជាតិល្អ ស្រទាប់ការដាំដុះជ្រៅជ្រាបទឹកបានរហ័សដែលមាន Ph ចាប់ពី ៥ ទៅ ៦.៨ ជាមធ្យម។ ជាពិសេសគឺមិនត្រូវយកដីដែលដាំដំណាំអម្បូរ ត្រសក់ ននោង ល្ពៅ ម្រះ ឃ្លោក ពីរដូវមុនមកដាំឪឡឹកឡើយ ហើយម៉្យាងទៀតវាមិនឆ្លើយតបទៅលើប្រភេទ ដីឥដ្ឋខ្លាំងឡើយ ដែលហៅថាដីឥដ្ឋ (Glay soil)។
ការរៀបចំដី
ដំបូងត្រូវរាស់យកកាកសំណល់ផ្សេងៗនិងស្មៅចង្រៃចេញពីចំការឲ្យស្អាត បន្ទាប់មកភ្ជួរដីហាលឲ្យបានយូរថ្ងៃបន្តិច ព្រោះធ្វើឲ្យដីស្ងួត អាចជួយសម្លាប់សត្វល្អិតនិងពពួកសត្វចង្រៃផ្សេងៗទៀតបាន។ បន្ទាប់មករាស់បំបែកដីឲ្យម៉ត់និងកៀរដីឲ្យស្មើរ។ ការភ្ជួរដីនិងការរាស់ដីត្រូវធ្វើឡើងឲ្យបានចំនួនចាប់ពី 2 – 3 ដង ធ្វើឲ្យដីធូរមានបន្ទុកខ្យល់គ្រប់គ្រាន់។ ក្រោយពីភ្ជួរនិងរាស់រួចហើយ ត្រូវលើករងដោយន័ង្គលគោ ត្រាក់ទ័រ គោយន្ត ឬដោយចបឲ្យមានទទឹងរងប្រវែង 1.5 ម៉ែត្រ និងកំពស់រងចាប់ពី 25 – 30 សង់ទីម៉ែត្រ បន្ទាប់ប្រើជីសរីរាង្គគីមី ចំនួន 100 គ.ក. លើផ្ទៃដីចំនួន 1 ហិកតា។ ក្រោយមកពូនរងលុបជីឲ្យបានជិតកៀរឲ្យស្មើរ ហើយគ្របចំបើងឬគ្របកៅស៊ូ (កៅស៊ូសំរាប់គ្របដីដាំដំណាំ) ឲ្យជិតទើបធ្វើការដាំដុះបាន។

​​​​​​ភ្លាឈាមស្រស់

គ្រឿងផ្សំ
វិធីធ្វើ
១- គ្រឿងក្នុងគោ (សាច់ពោះ ១០០ស្រទាប់ និងថ្លើម) ៣០០ក្រាម, ឈាមគោសុទ្ឋ (ឈាមស្រស់ៗ) ១ចានចង្កឹះ, អង្ករលីង(បុកម៉ដ្ឋ) ១ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ដើមខ្ទឹមហាន់ទទឹងស្តើងៗ ២ស្លាបព្រាបាយ, ស្លឹកជីរបារាំង ឬជីបន្លា ២គល់, ស្លឹកគ្រៃ ៦សន្លឹក, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
២- លាងសាច់ និងគ្រឿងក្នុងអោយស្អាត រួចស្ងោអោយឆ្អិន បន្ទាប់មកហាន់ស្តើងៗ
៣- ញីស្លឹកគ្រៃ ហើយច្របាច់ច្របល់ជាមួយឈាម ប្រហែលជា ៥-១០នាទីរហូតដល់ឡើងពពុះ
ដើម្បីកាត់ក្លិនឆ្អាប រួចយកស្លឹកគ្រៃចេញ
៤- ប្រឡាក់គ្រឿងក្នុង ជាមួយអង្ករលីង ម្ទេសម៉ដ្ឋ ដើមខ្ទឹម ជីបារាំង អោយសព្វ
៥- ស្រោចឈាមដែលត្រៀមទុក ពីលើគ្រឿងក្នុង ហើយគ្រឿងជូរប្រៃដោយ ទឹកត្រី ទឹកក្រូចឆ្មារសព្វ ហើយរោយជីរអង្កាមពីលើជាការស្រេច
កំណត់សំគាល់ផ្សេងៗ
សំគាល់ : ចង់បន្ថែមពោះវៀនខ្ចីទៀតក៏បានដែរ

សាច់ជ្រូកកៀបផ្សិតម្ជុល

គ្រឿងផ្សំ៖
សាច់ជ្រូកបីជាន់ (យកសាច់ពោះ) ផ្សិតម្ជុល ទឹកសៀង ស្រាស ឈើចាក់ធ្មេញ ទឹកប្រេងខ្យង
វិធីចម្អិន៖
1. លាងសម្អាតសាច់ជ្រូក ហើយយកមកកាត់ជាបន្ទះស្ដើងវែង បន្ទាប់មកទៀតដាក់វាប្រឡាក់ជាមួយនឹងប្រេងទឹកសៀង និងស្រាសប្រហែល 10 នាទី ដើម្បីឱ្យចូលជាតិ
2. លាងផ្សិតម្ជុលឱ្យស្អាត
3. យកផ្សិតម្ជុលមករុំដោយសាច់ជ្រូក រួចដោតឈើចាក់ធ្មេញដើម្បីកុំឱ្យវារបូត
4. យកខ្ទះចៀនមិនជាប់ដាក់លើចង្ក្រានឱ្យក្ដៅ (មិនបាច់ចាក់ប្រេងឆា) រួចចាប់សាច់ជ្រូករុំផ្សិតម្ជុលចៀន ដោយត្រឡប់ចុះ ត្រឡប់ឡើងទាល់តែឆ្អិនសងខាង។ បន្ថែមទឹកប្រេងខ្យង និងទឹកចូលបន្តិច ទុកឱ្យពុះនិងស្រកទឹក រួចដួសដាក់ចាន។

ភ្លាត្រីអណ្តែង

គ្រឿងផ្សំ
ត្រី ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម ក្រូចឆ្មារ ទឹកត្រី រំដេង ខ្ទឹមក្រហម អង្ករលីង
វិធីធ្វើ
១- ត្រីអណ្តែង១ក្បាល ៣០០ក្រាម, ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងហាន់ល្អិត ១ស្លាបព្រាកាហ្វេ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ស្លឹកក្រូចសើចហាន់ល្អិត ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកអោយល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
២- កោសរំអិលត្រី រួចវះពោះលាងអោយស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចចញ្រ្ចាំងតិចៗ
៣- ប្រឡាក់សាច់ត្រី ដែលរួមនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច
៤- ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង ។

សាច់គោផុសស្លឹកខ្ទឹម

គ្រឿងផ្សំ៖
សាច់គោជាប់ខ្លាញ់ និងសរសៃ កន្លះគីឡូក្រាម (ហាន់ស្ដើងល្មម) ម្សៅបេកឃីងសូដា កន្លះស្លាបព្រាកាហ្វេ ប្រេងឆា 2 ស្លាបព្រាបាយ ខ្ទឹមស 125 ក្រាម (ចិញ្ច្រាំ) ស្រាក្រហម 1 ស្លាបព្រាបាយកន្លះ អំបិល 1 ភាគ 8 នៃស្លាបព្រាកាហ្វេ ស្ករសកន្លះស្លាបព្រាកាហ្វេ ទឹកស៊ីអ៊ីវខាប់ 1 ស្លាបព្រាបាយ ទឹកស៊ីអ៊ីវធម្មតាកន្លះស្លាបព្រាបាយ ទឹកស្អាត 2 ពែង ម្សៅឆា 1 ស្លាបព្រាកាហ្វេ (លាយទឹក 1 ស្លាបព្រាបាយ) ស្លឹកខ្ទឹម 4 គុម្ព កាត់ជាកង់ៗប្រហែល 1 អ៊ីង។
វិធីចម្អិន៖
1. ច្របល់សាច់គោ និងម្សៅបេកឃីងសូដាក្នុងចានគោមធំល្មមមួយ ដោយផ្អាប់ទុកប្រហែល 30 នាទី ដើម្បីឱ្យសាច់ទន់។

2. ដាក់ខ្ទះកម្ដៅលើចង្ក្រានឱ្យក្ដៅខ្លាំង ចាក់ប្រេងឆាចូលដោយកូរវាសឱ្យពេញខ្ទះ ចាក់ខ្ទឹមចិញ្ច្រាំចូល បំពងឱ្យទាល់តែឡើងពណ៌ត្នោត។ រួចចាក់សាច់គោចូល ហើយឆាវាប្រហែល 2 ទៅ 3 នាទី ទាល់តែប្រែពណ៌ត្នោត។ បន្ទាប់មកទៀត ចាក់ស្រាក្រហមចូល និងបន្តឆា។
3. ថែមគ្រឿងទេស ដូចជាអំបិល ស្ករស និងទឹកស៊ីអ៊ីវទាំងពីរប្រភេទនោះចូល រួចចាក់ទឹកចូល ដាំឱ្យពុះ រួចបន្ថយភ្លើងចង្ក្រានដើម្បីរម្ងាស់។ បន្តការចម្អិនប្រហែល 30 នាទី ឬរហូតទាល់តែសាច់គោផុយ។
4. ពេលទឹកស្រកបានពាក់កណ្ដាល លោកអ្នកអាចចាក់ម្សៅឆាលាយទឹកចូលដើម្បីធ្វើឱ្យម្ហូបនេះខាប់បន្តិច។
5 ពេលរួចរាល់ហើយ សូមបន្ថែមស្លឹកខ្ទឹម គ្របគម្របខ្ទះ និងចម្អិនប្រហែល 2 ទៅ 3 នាទីទៀត។
6. ដួសដាក់ចាន និងទទួលទានក្ដៅ៕

សម្លរម្ជូរអង្ក្រង


សម្លរម្ជូរអង្ក្រងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុងទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបដែលប្លែកនិងឆ្ងាញ់របស់ខ្មែរ។តើសម្លរម្ជូរអង្ក្រងដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
គ្រឿងផ្សំមានដួចជា៖
  • ឆ្អឹងជំនីរជ្រូកខ្ចីកាត់ជាកង់ ១៥០ក្រាម
  • រំដេង ១ចំណិត
  • ប្រហុកចិញ្ច្រាំ កន្លះស្លាបព្រាបាយ
  • ខ្ជាយ ប៉ុនថ្នាំងដៃ
  • -គល់ស្លឹកគ្រៃហាន់ ៣ដើម
  • ម្ទេសទុំ ២ផ្លែ
  • ខ្ទឹមស ៤កំពឹស
  • ស្លឹកម្រះព្រៅ ១០០ក្រាម
  • ខ្ទឹមក្រហម ២កំពឹស
  • អង្ក្រង ១០០ក្រាម
  • សម្បកក្រូចសើច ១ចំណិត
  • ស្លឹកតាមូងបុក ៥០ក្រាម
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្ករត្នោត កន្លះស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • រមៀត ប៉ុនថ្នាំងដៃ
  • ស៊ុបមាន់ ១ស្លាបព្រាបាយ
  • ត្រកួនឈ្លក់ទឹក ១០០ក្រាម
  • ម្ទេស ១ផ្លែ
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
  • ជាដំបូងត្រូវយកគល់ស្លឹកគ្រៃ សម្បកក្រូចសើច រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសបុកឱ្យម៉ត់ ទើបដាក់ម្រះព្រៅចូលបុកជាមួយគ្នាតែកុំឱ្យម៉ត់ពេក ។
  • ដាក់ឆ្នាំងឱ្យក្ដៅរួចចាក់ខ្លាញ់ លីងគ្រឿងបុកទាល់តែឈ្ងុយ ហើយដាក់សាច់ជ្រូក ប្រហុក កូរឱ្យឈ្ងុយ ទើបចាក់ទឹកបន្ដិចរួចដាក់ស្លឹកម្ជូរតាមូងបុកចូល។
  • បន្ទាប់មកចាក់ទឹកត្រី ស្ករ ប៊ីចេង អំបិល កូរឱ្យសព្វហើយរម្ងាស់បន្ដិច រួចចាក់ទឹកស៊ុបមាន់ចូល ទុកឱ្យពុះ។
  • ក្រោយបន្ដិចសូមដាក់ត្រកួននិងអង្ក្រងចូលទុកទាល់តែសាច់ជ្រូកនិងត្រកួនឆ្អិនទើបដាក់ជីម្រះព្រៅចូលរួចភ្លក់យករសជាតិជូរហឹរប្រៃនិងអាចពិសារបានយ៉ាងមានរសជាតិឆ្ងាញ់ពិសារ ៕
ប្រភព : antkh.com

ខមុំាពោះតាន់

ខមុំាពោះតាន់ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិភោគមិនថារស់នៅក្នុង ទីក្រុងរឺជនបទនិងល្បីថាមុខម្ហូបខ្មែរដែលឆ្ងញ់។តើខមុំាពោះតាន់ដែលជនជាតិខ្មែរចូលចិត្ត ញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?


ខមុំាពោះតាន់ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិភោគមិនថារស់នៅក្នុង ទីក្រុងរឺជនបទនិងល្បីថាមុខម្ហូបខ្មែរដែលឆ្ងញ់។តើខមុំាពោះតាន់ដែលជនជាតិខ្មែរចូលចិត្ត ញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
គ្រឿងផ្សំមានដួចជា៖
– ម៉ាំត្រី
– ពពាយ
– សាច់ជ្រូកលាយខ្លាញ
– ត្រសក់
– ម្ទេសប្លោកខ្ចី
– ប្រេងឆា
– ពោះតាន់ជ្រូក
– ម្សៅស៊ុប
– ត្រប់វែងដុត
– ត្រប់ស្រួយ
– ខ្ទឹមស ខ្ទឹមក្រហម
– ស្ពៃក្ដោប
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
មុនដំបូងលោកអ្នកត្រូវយកសាច់ជ្រូកលាយ ខ្លាញ់ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យហ្មត់ទុកមួយដុំសិន។ ចំណែកឯពោះតាន់
ជ្រូកវិញត្រូវយកទៅស្ងោរឱ្យឆ្អិនល្មម។ យកម៉ាំមកចិញ្ច្រាំឱ្យហ្មត់ ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅ ទើបដាក់ខ្ទឹមស ខ្ទឹមក្រហមចូលលីងវា ឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំដែលបានចិញ្ច្រាំនោះចូល ឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិច ភ្លក្សមើលឱ្យល្មមជាការស្រេច។
សូមរៀបបន្លែដាក់ចានផ្សេងមួយ រៀបចំឱ្យមើលទៅមានសោភ័ណភាពស្អាត ចំណែកឯម៉ាំ និងពោះតាន់វិញរៀបដាក់ចាន មួយដោយឡែក។ក្រោយពីរៀបចំរូចហើយយើងក៍អាចញុំាវាបានយ៉ាងឆ្ងាញ់ ៕

ប្រហុកខ្ទិះ

គ្រឿងផ្សំ៖
  • ប្រហុក ២០០ ក្រាម
  • សណ្ដែកដីឆ្អិន ១០០ ក្រាម
  • ខ្ទឹមសរ ៥ កំពឹស
  • ល្មៀតមួយថ្ងៃដៃ
  • ម្ទេសឆ្អើរ ៥ ផ្លែ
  • គល់ស្លឹកគ្រៃ ៤ គល់
  • ស្ករពាង ១ ស្លាបព្រាបាយកន្លះដូងទំុ ១ ចំហៀង
  • អំបិល ២ ស្លាបព្រាកាហ្វេ
  • ប៊ីចេង ២ ស្លាបព្រាកាហ្វេ
  • ស្ករស ៣ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
  • ដំបូងអ្នកត្រូវលាងប្រហុកឲ្យស្អាតបន្ទាប់មក ធ្វើចិញ្ច្រាំឲ្យម៉ត់ទុកមួយអន្លើ។
  • ដាក់ត្រាំម្ទេសជាមួយ និងទឹកក្តៅឲ្យរីក បន្ទាប់មកចិញ្រាំវាឲ្យម៉ត់ដាក់ស្ករចូលចិញ្រាំវា ដើម្បីឲ្យម្ទេស និងស្កររលាយចូលគ្នាល្អ។
  • ហាន់គល់ស្លឹកគ្រៃល្អិតៗ ជិតសំបកល្មៀតឲ្យស្អាតដាក់ចូលទៅក្នុងត្បាល់បុកមួយបុកឲ្យ ម៉ត់បន្ទាប់មកថែមខ្ទឹមសរបុកឲ្យម៉ត់បន្ថែមស្លឹកក្រូចសើច ២ សន្លឹក បន្ទាប់មកយកអង្រែបុកញុំៗ ដើម្បីឲ្យស្លឹកក្រូចសើចចេញខ្លិនឈ្ងុយ បន្ទាប់មកឆ្គែលដាក់ចូលក្នុង បានជាមួយនិងម្ទេសចិញ្រាំជូតត្បាល់ឲ្យស្អាត បន្ទាប់មកបុកសណ្តែកដីឆ្អិនក្នុងត្បាល់កុំម៉ត់ពេក ប៉ុន្តែក៏មិនឲ្យនៅទាំងមូលពេកដែល។
  • កោសដូងច្របាច់យកខ្ទិះដើម និង ចុង ទុកដោយឡែកពីគ្នា បន្ទាប់មកចាក់ខ្ទិះ ដើមចូលក្នុងឆ្នាំងមួយដាក់ដាំលើភ្លើងរហូតដល់ឡើងក្បាលខ្លិះចាក់ ម្ទេសចិញ្រាំចូលកូរវាឲ្យសព្វ ទុកឲ្យឡើងប្រេងក្រហមល្អដាក់គុលស្លឹកគ្រៃបុកចូលកូរឲ្យសព្វ បន្ទាប់មកបន្ថែមប្រហុក ដែលបានចិញ្ច្រាំចូលកូរឲ្យរលាយចូលគ្នារួចបន្ថែមអំបិល, ស្ករ, ប៊ីចេងចូលកូរឲ្យសព្វជាការស្រេច។

ភ្លាសាច់ត្រី

ភ្លាសាច់ត្រីគឺជាមុខម្ហូបដែលមានរសជាតិឆ្ងាញ់និងជាមុខម្ហូបខ្មែរផងដែរ។
តើអ្នកធ្លាប់ភ្លក់រសជាតិភ្លាត្រីនេះដែររឺទេ ? ហើយអ្នកចង់ដឹងពីរបៀបធ្វើវាដែររឺទេ ?
បើអ្នកចង់ចេះពីរបៀបធ្វើសូមអ្នកអានពីជំហាននៃការធ្វើម្ហូបនេះដូចខាងក្រោម :
គ្រឿងផ្សំមានដួចជា៖
– សាច់ត្រីរ៉ស់ ១ខាំកន្លះហាន់ជាបន្ទះស្ដើងៗ
– ក្រូចឆ្មារ ២ផ្លែ
– សណ្ដែកដី ១ស្លាបព្រាបាយ(កុំបុកម៉ត់ពេក)
– ខ្ទឹមបារាំង ១ផ្លែ
– អំបិល ១ស្លាបព្រាកាហ្វេ (អាចប្រើទឹកត្រីជំនួសបាន)
– ការ៉ុត ១មើមតូច
– សណ្ដែកបណ្ដុះ (តាមចំណង់ចំណូលចិត្ដ)
– ត្រសក់ ១ផ្លែ
– ស្ករស ១ស្លាបព្រាកាហ្វេ
– សាលាដ កន្លះខាំ 
– ខ្ទឹមក្រហម ២កំពឹស
– ជីរណា កន្លះខាំ
– ម្ទេស (តាមចំណង់ចំណូលចិត្ដ)

– ស្លឹកគ្រៃ ២ដើម
របៀបធ្វើទឹកជ្រលក់
ជាដំបូង សូមលោកអ្នកយកទឹកដែលច្របាច់ចេញពីសាច់ត្រីទៅរម្ងាស់ជាមួយរំដេង (១មើមតូច) កូរលាយជាមួយស្ករក្រហម
ខ្ទឹមក្រហម ខ្ទឹមសនិងទឹកត្រីទុកឱ្យឈ្ងុយរួចហើយទើបភ្លក់យករសជាតិតាមតម្រូវការ។ ម្យ៉ាងទៀតអាចយកទឹកស៊ុបដែលចម្រាញ់
ចេញពីឆ្អឹងជ្រូកមកជំនួសក៏បានដែរ។ ប្រសិនបើទឹកដែលចេញពីជាតិសាច់ត្រីនោះមានបរិមាណតិចពេកលោកអ្នកអាចបន្ថែមទឹក
ធម្មតាទៀតបាន។
របៀបធ្វើ
លោកអ្នកត្រូវយកសាច់ត្រីប្រឡាក់ជាមួយអំបិល និងក្រូចឆ្មារ(រក្សាទុក១០នាទី)ដើម្បីឱ្យឆ្អិនសាច់ទើបយកសាច់ត្រីដែលប្រឡាក់
នោះទៅលាយជាមួយគល់ស្លឹកគ្រៃ(ហាន់ល្អិតៗ) និងខ្ទឹមក្រហម។ បន្ទាប់មកសូមលោកអ្នកយកបន្លែមកច្របល់ចូលគ្នា ហើយយក
ទឹកជ្រលក់មកស្រោចពីលើ ទើបច្របល់ឱ្យចូលរសជាតិទាំងអស់ហើយសូមលោកអ្នកភ្លក់យករសជាតិតាម ការចូលចិត្ដ។ បន្ទាប់មក
សូមតម្រៀបសាលាដលើចានសំប៉ែត ការ៉ុត ត្រសក់(ហាន់ជាបន្ទះស្ដើងៗ) ទើបចាក់ម្ហូបដែលចម្អិនរួចចូលជាការស្រេច៕

សម្លកកូរ


តើនរណាៗមិនស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់ដូចមុខ
ម្ហូបសម្លកកូរនេះទៅ?មិនថាប្រិយមិត្តទៅរស់នៅដល់ទីតំបន់ណានោះទេប្រិយមិត្ត
មិនអាចបំភ្លេចនៅរសជាតិដ៏ឆ្ងាញ់របស់សម្លកកូរនេះបាននោះទេ?តើសម្លកកូរនេះមាន
គ្រឿងផ្សំអ្វីខ្លះនិងមានវិធីសាស្រ្តក្នុងការធ្វើបែបណាទៅ?កុំបារម្ភខាងក្រោមនេះគឺជាការបង្ហាញស្តីពី គ្រឿងផ្សំ និងរបៀប
ធ្វើរបស់សម្លកកូរនេះជូនដល់ប្រិយមិត្តទស្សនាដូចតទៅ៖
គ្រឿងផ្សំមានដួចជា៖
ផ្នែកសាច់មាន៖ សាច់ជ្រូក មាន់ ត្រីជាដើម។
ផ្នែកបន្លែមាន៖ ល្ពៅ ល្ហុង ត្រប់វែង ត្រប់ស្រួយ សណ្ដែកកួរ ខ្នុរសម្ល ស្លឹកប្បាស ជាដើម។
ផ្នែកគ្រឿងបុកមាន៖ ស្លឹកគ្រៃ ខ្ទឹមស រំដេង រមៀត ស្លឹកក្រូច រួចបុកចូលគ្នាអោយម៉ដ្ឋល្អ។
ផ្នែកគ្រឿងមាន៖ ប្រេងឆា ស្ករត្នោត ប្រហុក ទឹកត្រី អង្ករលីង ម្ទេស និងទឹកធម្មតា៣ ចានចង្កឹះ។
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
  • ដំបូងដាក់ឆ្នាំងលើចង្ក្រាន(មានភ្លើង) អោយក្ដៅ បន្ទាប់មកចាក់ប្រេងសណ្ដែកចូលក្នុងឆ្នាំង។
  • ចាក់ស្ករត្នោតចំនួន ២ ដុំ រួចកូរអោយរលាយល្អ។
  • ដាក់ប្រហុក កូរបញ្ចូលគ្នា
  • ចាក់សាច់ចូលទៅឆ្នាំង រួចកូរលាយបញ្ចូលគ្នាអោយសព្វល្អ
  • ចាក់គ្រឿងចូលទៅលាយបញ្ចូលក្នុងនោះដែរ
  • ចាក់ទឹកត្រី អំបិល ប៊ីចេង និង ម្ទេស ២ទៅ៣គ្រាប់
  • ចាក់បន្លែគ្រប់មុខនោះចូលទៅឆ្នាំង រួចច្របល់អោយសព្វ
  • ដាក់អង្ករលីងចូលទៅ បន្ទាប់មកចាក់ទឹកចូល រួចទុកអោយវាពុះ ហើយអ្នកភ្លក់មើល បើល្មមហើយ អ្នកអាចដូសដាក់ចានបាន៕
ប្រភព: antkh.com

ទឹកគ្រឿង


ទឹកគ្រឿងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបប្រចាំត្រកូលខ្មែរ។តើទឹកគ្រឿងដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
គ្រឿងផ្សំរបស់ទឹកគ្រឿងមានដួចជា៖
ផ្នែកសាច់ៈត្រីកេសឆ្អើរ ត្រីរ៉ស់ រឺត្រីឆ្ដោរ ស្ងោរ(ត្រីអ្វីក៏បានដែរអោយតែមានសាច់ច្រើនមិនសូវមានឆ្អឹង)
ផ្នែកគ្រឿងផ្សំៈទឹកអំពិលទុំ ប្រហុក ស្ករស អំបិល ប៊ីចេង សណ្ដែកដីលីង(មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)
ផ្នែកអន្លក់ៈផ្កាស្នោ ផ្កាស្ដៅ កំប្លោក ត្រប់វែង ត្រសក់ ននោង ត្រកួន( ជីបន្លា និងបន្លែផ្សេងទៀតដែលអ្នកចូលចិត្ត)
ចំពោះរបៀបធ្វើទឹកគ្រឿងមានជាលំដាប់ដួចតទៅ៖
លាងត្រីអោយស្អាត ដាក់ចំហុយ ជាមួយប្រហុក។
ស្រង់ត្រីចេញទឺកប្រហុក អោយត្រជាក់បន្តិច រួចបេះយកសាច់ត្រី បន្ទាប់មកបុកអោយឡើងសរសៃ។
ជ្រំទឹកប្រហុកចំហុយ ជាមួយអំពិលទុំ រួចចាក់ចូលត្រីបុក លៃលកយ៉ាងណាកុំអោយរាវពេក។
ដាក់អំបិល ស្ករស និងប៊ីចេង ភ្លក់តាមរសជាតិដែលអ្នកចូលចិត្ត។
រួចហាន់ជីបន្លាអោយឆ្មារៗដាក់ទុកជាបានការ។
បុកសណ្ដែកដីលីងដាក់ បើចូលចិត្ត។
បន្លែអន្លក់ដែលត្រូវស្រុះ មាន ននោង ស្ពៃខៀវ និង ផ្កាស្ដៅ។
បន្លែអន្លក់ដែលត្រូវផាត់ប្រេង រឺខ្លាញ់ មាន ផ្កាស្នោ និងត្រកួន។
ចុងបញ្ចប់យើងត្រូវរៀបចំបន្លែណាដែល ផាត់ប្រេង រឺខ្លាញ់បន្លែណាដែលស្រុះនិងបន្លែណាមិនស្រុះឬមិនផាត់ដាក់តាមប្រភេទ
របស់វា។ រួចបរិភោគជាមួយគ្រូសាររបស់អ្នក់បានទាំងរសជាតិបានទាំងសុភមង្គល៕

ការចិញ្ចឹមមាន់​តាម​​ធម្មជាតិ​

បងប្រុស កែវ សុខា ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិទង់នាគ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សាក្នុងតំបន់ ( ពីឃុំស្តៅកោង មកឃុំឈើកាច់ ) ក្នុង ខែឧសភា ឆ្នាំ ២០០២ កន្លងមកនិងមានការបណ្តុះបណ្តាលបន្ថែមទៅលើបច្ចេកទេសចិញ្ចឹមមាន់ផង នោះ បងប្រុសបានកែច្នៃការចិញ្ចឹមតាមទំលាប់ចាស់ ដោយបានរៀបចំធ្វើទ្រុងចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិវិញ ។ បទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ ដែលគាត់បានអនុវត្តកន្លងមក មានបង្ហាញដូចខាងក្រោម :
១. ការរៀបចំទ្រុង
បងប្រុសបានរៀបចំទ្រុងមាន់មានទំហំ ៥០ ម៉ែត្រការ៉េ (១០ ម x ៥ ម) ដែលមានជញ្ជាំងខាងធ្វើពីធាងត្នោតតំរួតគ្នា ២ ផ្ទាំង កំពស់ ២ ម៉ែត្រ ។ ប្រើឫស្សីសំរាប់ធ្វើរបារ ដើម្បីបង្កើនភាពរឹងមាំរបស់ទ្រុង ។ ម្យ៉ាងទៀត បងប្រុសបានទុកប្រឡោះ ៤ កន្លែងសំរាប់ឲ្យកូនមាន់តូចៗ ចេញចូលក្នុងពេលផ្តល់ចំណី និងក្រោយពេលផ្តល់ចំណី ដែលប្រឡោះនិមួយៗ មានទំហំ ៥ ផឹង ។
២. ស្នូកទឹក និងចំណី
ស្នូកសំរាប់ដាក់ចំណីមាន់មានពីរធ្វើពីឫស្សី ។ ស្នូកនិមួយៗមានប្រវែង ១,៥ ម៉ែត្រ ទំហំប៉ុនកំភួនជើងដោយពុះចំហៀងមួយភាគបីចោល រួចដំយកថ្នាំងចោលទុកតែថ្នាំងសងខាងប៉ុណ្ណោះ ។ ដោយឡែកស្នូកទឹក គាត់ទិញដបប្លាស្ទីកចំណុះ ២ លីត្រ សំរាប់ដាក់ទឹកឲ្យមាន់ផឹក ។
៣. ការផ្តល់ចំណី
– ចំពោះ កូនមាន់តូចៗ បងប្រុសបានប្រើត្រកួន កន្ទក់ បុកលាយចូលគ្នាឲ្យម៉ដ្ឋបន្តិច រួចច្របាច់លាយជាមួយបាយ ដើម្បីជួយជំរុញឲ្យកូនមាន់រៀនស៊ីចំណី និងចេះស៊ីកាន់តែខ្លាំង ។ នៅពេលចិញ្ចឹមដាក់ក្នុងទ្រុងមាន់ពុំសុះស្គមឡើយ ។
– ចំពោះមាន់ធំផ្តល់ចំណី ២ ដង ក្នុងមួយថ្ងៃ គឺព្រឹកមួយដង និងល្ងាចមួយដង ដោយប្រើត្រកួន ២,៥ គីឡូក្រាម លាយជាមួយកន្ទក់ ២ គីឡូក្រាម និងស្រូវកន្លះគីឡូក្រាម សំរាប់មាន់ ៧០ ក្បាល ក្នុងមួយថ្ងៃ ។
៤. ការថែទាំ
ចំពោះ ស្នូកទឹកត្រូវលាងសំអាតជារៀងរាល់ថ្ងៃ គឺលាងនៅពេលព្រឹក ប៉ុន្តែស្នូកចំណីវិញ ២ ទៅ ៣ ថ្ងៃ ទើបលាងម្តងព្រោះមិនសូវប្រឡាក់ និងមាន់ស៊ីចំណីអស់សំរាប់មួយថ្ងៃៗ ដោយមិនធ្វើឲ្យស្នូកសើមឡើយ ។ ម្យ៉ាងទៀតដើម្បីជួយឲ្យមាន់កាន់តែមានសុខភាពល្អថែមទៀតនោះ គាត់បានដំគល់ស្លឹកគ្រៃ ឬសំបកស្តៅដាក់ក្នុងទឹកឲ្យមាន់ផឹក ។ ទឹកនេះមិនទុកឲ្យលើសពី ២ ថ្ងៃឡើយ ព្រោះបើទុកយូរពេក វាបណ្តាលឲ្យទឹកមានក្លិនស្អុយ ប៉ះពាល់ដល់សុខភាពរបស់មាន់ ធ្វើឲ្យមាន់ឈឺ ។
៥. លទ្ធផល
ក្រោយ ពីការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិនេះមក គឺចាប់តាំងពីខែមិថុនា រហូតដល់ខែកញ្ញា (រយៈពេល ៤ ខែ)គាត់បរិភោគអស់ ៩ ក្បាល និងលក់បាន ៤៥ ក្បាល ស្មើនឹង ២៨០៦០០៛ ។ សរុបមាន់ចិញ្ចឹមបានទាំងអស់ ៥៤ ក្បាល ធៀបទៅនឹងការចិញ្ចឹមតាមទំលាប់ចាស់ លក់បានត្រឹមតែ ១៥ ទៅ ២០ គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។
៦. សន្និដ្ឋាន
ចំពោះផែនការទៅអនាគត បងប្រុសនឹងពង្រីកទ្រុងមាន់ឲ្យបានទំហំ ១២០ ម៉ែត្រការ៉េ (៨ម x ១៥ម) ព្រមទាំងចិញ្ចឹមមេមាន់ឲ្យបាន ២០ ក្បាល ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ ក្រោយពីចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិរយៈពេល ៤ ខែ បានជោគជ័យមក គាត់មានចំណាប់អារម្មណ៍ថា :
ពេលធ្វើទ្រុងត្រូវទុកប្រឡោះឲ្យបាន ៤ ទៅ ៥ កន្លែង (ទំហំ ៤ ទៅ ៥ ផឹង) សំរាប់កូនមាន់ចេញចូលស៊ីចំណី ពេលបញ្ចូលមាន់ក្នុងទ្រុងដំបូងវាពុំសូវចេះស៊ីចំណី និងចុះស្គមបន្តិច ។ ដូច្នេះ មុនបញ្ចូលមាន់ទៅក្នុងទ្រុង យកល្អគួរបង្រៀនវាឲ្យស៊ីចំណីសិន ( ចំណីផ្ស៊ាំនឹងធម្មជាតិ ) ។
កូនមាន់ចេះស៊ីចំណីតាំងពីតូច នាំឲ្យងាយស្រួលក្នុងការផ្តល់ចំណីពេលដាក់ក្នុងទ្រុង
ការចិញ្ចឹមមាន់តាមរបៀបនេះ ចំណេញជាងការចិញ្ចឹមជ្រូក ដោយអស់ថវិកាតិចក្នុងការទិញចំណី ហើយបានប្រាក់ចំណូលច្រើន
មាន់ចិញ្ចឹមដាក់ទ្រុង ងាយប្រមូលជី (លាមកមាន់) យកទៅធ្វើជាជីសំរាប់ដាក់ដំណាំ
ចិញ្ចឹមតាមរបៀបនេះ មេមាន់មានកូនញឹកជាងធម្មតា ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ប្រភព : lrt168.blogspot.com

ការសង់​ទ្រង់​មាន់

ក- ការសាងសង់ទ្រុង (Housing)
គេ ចាត់ទុកជារឿងចាំបាច់សំរាប់ការពារមាន់ ពីពួកសត្វចង្រៃ, ភ្លៀង, ខ្យល់, និងសីតុណ្ហភាពមិនប្រក្រតី ។ ថ្វីត្បិតតែមាន់ព្រៃ យកមែក ឬ ឈើសម្រាប់ធ្វើជាបង្គងទុំដេកនៅពេលយប់ក៏ដោយ ក៏អត្រានៃការងាប់នៅតែខ្ពស់ជានិច្ចដែរ ។ នៅពេលយប់មាន់ជាច្រើនត្រូវបំផ្លាញដោយឆ្កែ ឆ្មា កណ្តុរ ទីទុយ ខ្លែងស្រាក់ និងពពួកសត្វរាត្រីចរ និងសត្វចង្រៃផ្សេងៗទៀតជាច្រើន សូម្បីមាន់ធំក៏ទទួលរងផងដែរ ។ ការធ្វើទ្រុងសម្រាប់ការពារ គឺជាការដែលត្រូវយកចិត្តទុកដាក់ ។ បើសិនជាគេសង់ទ្រុង និងមានការរៀបចំបានត្រឹមត្រូវល្អនោះ វាអាចការពារទប់ទល់នឹងការរាតត្បាតនៃជំងឺ និងពួកប៉ារ៉ាស៊ីតផ្សេងៗផងដែរ ។ ទ្រុងដែលមាំទាំត្រូវគេតាំងសង់អំពីឈើ, ថ្ម, ស៊ីម៉ង់ត៏, ឥដ្ឋឆៅ, ឥដ្ឋឆ្អិន, ឫស្សី, ស័ង្កសី, រឺ ហ្វីប្រូស៊ីម៉ង់ត៏ ។
គេត្រូវតែគិតទុកជាមុននូវអ្វី ដែលជាតំរូវការចាំបាច់មួយចំនួន សម្រាប់បំរើការសាងសង់ទ្រុង ។
១- ទីកន្លែង (Location)
ទ្រង់ត្រូវមានលក្ខណៈសមស្របមួយចំនួនដូចតទៅ :
ក- ទ្រុងត្រូវសង់បែរមុខចេញពីទិសរបស់ខ្យល់ ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យខ្យល់អាចចេញចូលបាន ។
ខ- ការពារកុំឲ្យត្រូវកំដៅព្រះអាទិត្យខ្លាំងពេក ។
គ- កំរាលត្រូវធ្វើឲ្យទឹកអាចហូរបាន ដើម្បីការពារកុំឲ្យសើម ។ បើអាចធ្វើបាននៅតំបន់អាកាសធាតុក្តៅ ត្រូវធ្វើជំរក និងដំបូលបាំងពីលើឲ្យបានល្អ ។ នៅអឌ្ឍគោលខាងជើងបង្អួច ត្រូវបែរទៅទិសខាងត្បូង ហើយបើកចំហរឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់ ។ បើសង់ទ្រុងក្នុងជ្រលងជ្រៅនោះ មិនអាចទទួលនូវចរន្តខ្យល់ចេញចូលបានគ្រប់គ្រាន់ទេ ។ ក្លិនអាក្រក់ ឬសត្វរុយដែលមាននៅកន្លែងចិញ្ចឹមនោះ បានបង្ខំឲ្យអង្គភាពចិញ្ចឹមមាន់មួយចំនួន ធ្វើការផ្លាស់ប្តូរចេញពីជាយក្រុង ដែលគេកំពុងតែអភិវឌ្ឍន៍ ។
២- ការត្រួតពិនិត្យសីតុណ្ហភាព (Temperature control)
សីតុណ្ហភាពក្តៅពេក ឬត្រជាក់ពេក បង្កើតឲ្យមានភាពតានតឹងក្នុងទ្រុងចិញ្ចឹមសត្វ ។ នៅក្នុងអាកាសធាតុក្តៅ ទឹកផឹកក្តៅពេកអាចឲ្យមានគ្រោះថ្នាក់ផងដែរ ។ ទឹកត្រជាក់ខ្លាំងពេកបង្កើតបញ្ហាពិសេសក្នុងរដូវត្រជាក់ ។ ការសាងសង់ទ្រង់ទៅតាមលក្ខណ:បច្ចេកទេស គឺអាស្រ័យទៅលើលក្ខខណ្ឌក្នុងស្រុក ដែលអ្នកជំនាញនៅកន្លែងនោះអាចមានសមត្ថភាពធ្វើ ។
៣- ការធ្វើឲ្យខ្យល់ចេញចូល (Ventilation)
ចលនាខ្យល់ចេញ-ចូល នៅក្នុងទ្រុងជារឿងចាំបាច់ ក្នុងការការពារកុំឲ្យថប់ខ្យល់សម្រាប់សត្វដកដង្ហើម ។ មាន់ត្រូវការខ្យល់សុទ្ធក្នុងមួយឯកតា នៃទំងន់ដងខ្លួនច្រើនជាងប្រភេទសត្វដទៃៗទៀត ។ នៅរដូវក្តៅគេត្រូវការបង្អួច និងកន្លែងចំហរធំៗ ។ ទ្រុងចិញ្ចឹមមាន់មិនត្រូវសង់ឡើងដោយមានព្រៃគុម្ពោធ ឬអគារដទៃទៀតនៅបាំងខ្យល់ចេញចូលឡើយ ។ ចំពោះទ្រុងចិញ្ចឹមជារបៀបពាណិជ្ជកម្មធំៗ ត្រូវធ្វើឲ្យខ្យល់ចេញចូលល្អ ឬដាក់កង្ហារ ។
៤- ការដាក់ទ្រនាប់កំដៅ (Insulation)
ដើម្បីធ្វើឲ្យមានសុខភាពល្អ គេត្រូវដាក់ទ្រនាប់កំដៅ នៅក្រោមដំបូលនិងជញ្ជាំង ដើម្បីការពារទាំងអាកាសធាតុក្តៅ និងត្រជាក់ ។ យើងសូមជូនដំបូន្មានស្តីអំពីសំភារ: និងវិស្វកម្ម អ្នកគប្បីរកសំភារ:ក្នុងស្រុកឲ្យបានគ្រប់គ្រាន់សិន មុនពេលសង់ទ្រុងចិញ្ចឹមសត្វធំៗ ។
៥- ការត្រួតពិនិត្យសំណើម (Moisture control)
មាន់ត្រូវការទឹកក្នុងបរិមាណជាច្រើន ចំពោះមាន់យកពង វាត្រូវការទឹកដល់ជាងមួយលីត្រក្នុងមួយថ្ងៃ ក្នុងករណីអាកាសធាតុក្តៅ ។ សំណើមឡើងខ្ពស់ក្នុងរដូវភ្លៀង អាចបណ្តាលឲ្យមានដំណក់ទឹកឡើងច្រើន ជាហេតុធ្វើឲ្យសត្វមានបញ្ហាជំងឺកើតឡើង ។ ចង្អូរសម្រាប់បង្ហូរទឹកនៅលើកំរាលទ្រង់ អាចកាត់បន្ថយនូវសំណើមបានល្អ ។ ដើម្បីការពារធាតុសំណើមនេះ អ្នកចិញ្ចឹមខ្លះបានជ្រើសរើសកម្មវិធីចាត់ចែង ដោយប្រើប្រាស់កំរាលធ្វើអំពីបន្ទះឈើតូចៗ ឬលួស ។
៦- ទីធ្លាចិញ្ចឹម (Space)
កាលណាដាក់មាន់ណែនពេក បណ្តាលឲ្យមានភាពស្អុះស្អាប់ហើយមិនផ្តល់ផលល្អផង ។ តំរូវការទ្រុងជាអប្បបរិមា សម្រាប់អាកាសធាតុសមរម្យ ( មិនក្តៅពេកមិនត្រជាក់ពេក ) ហើយមានខ្យល់ចូលគ្រប់គ្រាន់, ទ្រុងត្រូវសង់ទៅតាមអាយុរបស់សត្វ ដូចជាសត្វអាយុ៦អាទិត្យ ត្រូវដាក់១៥ក្បាល ក្នុងមួយម៉ែត្រក្រឡា សត្វអាយុ ១៦អាទិត្យ ត្រូវដាក់៥ក្បាលក្នុងមួយម៉ែត្រក្រឡា ហើយអាយុលើសពីនេះត្រូវដាក់ ៣ ទៅ៤ក្បាល ក្នុងមួយម៉ែត្រក្រឡា ។ គេត្រូវបង្កើនទីធ្លាកំរាលឲ្យធំបន្តិច ក្នុងករណីដែលសីតុណ្ហភាពខ្ពស់ សំណើមលើសលប់ កំរាលសើម ។ បើដាក់ទ្រុងវិញ ទ្រុងទំហំមួយម៉ែត្រក្រឡាត្រូវដាក់មាន់ពងបានពី ១០ ទៅ២០ក្បាល ។ ពូជមាន់ពណ៌ស និងមាន់ពណ៌ក្រហមត្នោត ត្រូវការកំរាលទីធ្លាធំជាង ដោយគណនាទៅតាមទំហំរបស់វា ។
៧- ការធ្វើគ្រោងទុ្រង (Framing)
គេត្រូវធ្វើទៅតាមសំភារ:ដែលមាននៅក្នុងស្រុក ហើយសង់ទៅតាមវិធីដែលគេកំណត់អាស្រ័យ ទៅលើប្រភេទគ្រោង ។ សរសរខាងក្នុងគេដាក់ដើម្បីការពារដំបូល ទប់ទល់នឹងខ្យល់បក់ខ្លាំង ។ ទ្វារ នឹងបង្អួចត្រូវឲ្យរឹងមាំ ហើយបើសិនជាគេប្រើក្បឿង ឬឥដ្ឋសម្រាប់ប្រក់ជាដំបូល ។
៨- ដំបូល (Roof)
ដំបូលសម្រាប់ការពារទឹកភ្លៀង, គេប្រើប្រាស់ស្លឹក ហ្វីប្រូសីម៉ង់ត៏ ក្បឿង បន្ទះឈើផ្សេងៗ ។ នៅរដូវក្តៅគេត្រូវធ្វើសំយ៉ាបទ្រង់ប្រវែងមួយម៉ែត្រ នៅជំហៀងខាងត្បូង ដើម្បីការពារការជះកំដៅខ្លាំងពេក ប៉ុនែ្តត្រូវធ្វើយ៉ាងណាឲ្យមានពន្លឺព្រះអាទិត្យចេញចូលគ្រប់គ្រាន់នៅ រដូវរងារ ។ សំយ៉ាបទ្រង់នេះផ្តល់នូវអត្ថប្រយោជន៍ដ៏ល្អដល់ការចិញ្ចឹមសត្វ ។
៩- កំរាល (Floor)
ថ្វីត្បិតតែកំរាលស៊ីម៉ង់ត៏ ត្រូវគេបង្កប់លួសសំណាញ់ ការពារសត្វកណ្តុរមិនឲ្យចូលក៏ដោយ ក៏ទ្រុងចិញ្ចឹមជាច្រើននៅតែមានធូលីដីដែរ ឬការធ្វើកំរាលអំពីឥដ្ឋយ៉ាងធន់ល្អ អាស្រ័យទៅលើការចំណាយ គេត្រូវធ្វើចង្អូរទឹកឲ្យបានគ្រប់គ្រាន់ ។ ប្រភេទនៃកម្រាលនេះ ប្រែប្រួលទៅតាមប្រព័ន្ធផ្សេងៗគ្នា រួមមានកំរាលផ្ទៃដី និងកំរាលផុតពីដី ដែលធ្វើអំពីបន្ទះឈើ ឬដែលសរសៃតូចៗ ។ គេត្រូវគិតគូផងដែរលើប្រព័ន្ធសំអាតលាមកសត្វ ។
១០- ការពារពីបក្សី និងសត្វផ្សេងៗ (Animal and bird protection)
ជាការល្អគេគួរគប្បីមានគម្រោងការពារ នៅពេលយប់ទប់ទល់នឹងសត្វដូចជា ឆ្កែ, ឆ្មា, កណ្តុរ, សំពោច, ទីទុយ, និងការពារនៅពេលថ្ងៃ ប្រឆាំងនឹងសត្វព្រៃដូចជា ខ្លែង, ស្ទាំង ។ ជាញឹកញាប់គេច្រើនប្រើប្រាស់លួសសំណាញ់ ថ្វីត្បិតតែការស្វែងរកចំណី នៅវាលស្មៅអាចមានទំនុកចិត្តនៅពេលថ្ងៃក៏ដោយ ក៏នៅពេលយប់គេត្រូវតែការពារសន្តិសុខឲ្យបានល្អដែរ ។
ប្លង់ទ្រង់មាន់សម្រាប់ប្រទេសកម្ពុជា
ប្លង់សម្រាប់ ទ្រុងមាន់ដែលមានទ្រង់ទ្រាយតូច ទ្រង់នេះអាចត្រូវបានគេប្រើប្រាស់សម្រាប់ការក្រុងកូនមាន់ និងការចិញ្ចឹមមាន់សាច់ ឬសម្រាប់មាន់យកពង ។

 ទ្រុងនេះមានគ្រោងជាឫស្សី, ដំបូលស្លឹក មានកំរាលអង្កាមកំរាស់ពី៥-១០ ស.ម ។ ទ្រុងនេះត្រូវបានបែងចែកជា៤បន្ទប់
ប្រភព : lrt168.blogspot.com