Showing posts with label ព្យាបាលជំងឺសត្វ នឹង​ រុក្ខជាតិ. Show all posts
Showing posts with label ព្យាបាលជំងឺសត្វ នឹង​ រុក្ខជាតិ. Show all posts

Saturday, November 26, 2016

បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក

» បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក
១-រោគសញ្ញាសត្វគោមានរោគសញ្ញា ច្រមុះឡើងស្ងួត មិនស៊ីចំណី ហើមពោះចេះតែហើមធំទៅ ៗ។
២-ធាតុផ្សំ និងឧបករណ៍សំរាប់ប្រើធាតុផ្សំសំខាន់ៗដែលគាត់បានប្រើមាន៖ 
- សាច់ជូរសប៉ុនមេដៃ(សាច់ជូរ សំរាប់កូរទឹកថ្លា)
- ស្លឹកម្រះព្រៅ មួយកណ្តាប់ដៃ
- ទឹក ១លីត្រ។
ឧបករណ៍សំរាប់ប្រើក្នុងការផ្សំថ្នាំ៖
- ស្បៃច្រោះ
- ត្បាល់បុកថ្នាំ។
៣-របៀបផ្សំ៖
- យកស្លឹកម្រេះព្រៅទៅបុកឲ្យម៉ដ្ឋរួចចាក់ទឹកប្រហែល ១លីត្រច្របាច់ជាមួយស្លឹកម្រេះព្រៅឲ្យសព្វរួចយកសាច់ជូរមកដាក់ត្រាំក្នុងទឹកម្រេះព្រៅនោះឲ្យរលាយ។ 
- បន្ទាប់មកយកស្បៃច្រោះវាឲ្យស្អាតចាក់ចូលទៅក្នុងដប។
៤-ការប្រើប្រាស់៖
- ច្រកទឹកថ្នាំឲ្យគោផឹកភ្លាមៗ ដោយច្រកម្តងឲ្យអស់។ 
- គេមិនអាចរក្សាទុកទឹកថ្នាំនេះឲ្យលើសពី ២ម៉ោងឡើយ ព្រោះអាចធ្វើអោយថ្នាំខូចគុណភាពបាន។ 
- ក្នុងមួយថ្ងៃច្រកទឹកថ្នាំ នេះតែម្តងប៉ុណ្ណោះ។ 
- ក្នុងការច្រកគេត្រូវប្រើរយៈពេល ២-៣ថ្ងៃ ទើបគោបានជាសះស្បើយ។
៥-ចំណាប់អារម្មណ៍៖
ថ្នាំនេះមានប្រសិទ្ធិភាពណាស់ក្នុងការព្យាបាលជំងឺគោហើមពោះ និងទល់លាមក។ ព្រោះក្រោយពីច្រកថ្នាំបាន ២-៣ដង គោបានជាសះស្បើយដូចធម្មតា។ មួយវិញទៀត ការប្រើប្រាស់ថ្នាំផ្សំនេះ អាចជួយកាត់បន្ថយការចំណាយ ទៅលើការហៅពេទ្យសត្វមកចាក់ថ្នាំ ហើយពេលខ្លះក៏ជា និងពេលខ្លះក៏មិនអាចជាដែរ។
ប្រភព knowledge.cen.com.kh



វិធីផ្សំថ្នាំពុលពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់កំចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំក្រូច

ធាតុផ្សំ៖


  • មេស្រាទើបបិតចេញដំបូង ៦២៥ មីលីត្រ ឬប្រើអាកុលក៏បាន
  • ទឹកខ្មេះ ០,៥លីត្រ
  • គ្រាប់ស្តៅ ១គីឡូក្រាម (យកចាស់ល្មម មិនខ្ចីពេក មិនទុំ)
  • ស្លឹកទន្ទ្រោនខែត្រ ២,៥គីឡូក្រាម
  • ស្លឹកវល្លិ៍បណ្តូលពេជ្រ ២,៥គីឡូក្រាម
  • ទឹក ១៥លីត្រ។

វិធីធ្វើ៖


  • ចិញ្ច្រាំ និងកិនធាតុផ្សំទាំងអស់ឲ្យម៉ដ្ឋ រួចដាក់ក្នុងធុងមួយមានចំណុះ៣០លីត្រ
  • ចាក់ស្រា ទឹកខ្មេះ និងទឹកចូល រួចគ្របរក្សាទុកមួយយប់
  • បន្ទាប់មកច្រោះយកទឹកល្បាយពីក្នុងធុងនោះទាំងអស់ យកមករំងាស់យកសល់ត្រឹម៨លីត្រ។

វិធីប្រើ៖


  • លាយទឹកថ្នាំដែលបានពីចម្រាញ់រួច ៣០មីលីត្រ ជាមួយទឹក២០លីត្រ បាញ់លើដំណាំក្រូចដែលទទួលការបំផ្លាញពីសត្វល្អិត និងដង្កូវ រាល់២ថ្ងៃម្តង។
  • សូមចូលរួមប្រើថ្នាំពុលផ្សំពីធម្មជាតិឲ្យអស់ពីលទ្ធភាព មុននឹងសម្រេចចិត្តក្នុងការប្រើថ្នាំពុលគីមី ព្រោះវាប៉ពាល់ដល់សុខភាពទាំងអ្នកដាំ និងអ្នកប្រើប្រាស់។

អត្ថបទ ៖ អ៊ាង សុផល្លែត
ប្រភព ៖ agritoday.com



Friday, November 18, 2016

ការ​ភ្ញាស់​ស៊ុតមាន់


អ្នក ចិញ្ចឹមសត្វថ្មីថ្មោង ត្រូវជ្រើសរើសវិធីនៃការភ្ញាស់រវាងការភ្ញាស់ស៊ុតបែបធម្មជាតិដោយ មេក្រាប និងដោយប្រើប្រាស់ប្រដាប់ភ្ញាស់ ។ ការភ្ញាស់តាមរបៀបធម្មជាតិដោយមានមេភ្ញាស់ ឬឲ្យសត្វដ៏ទៃជំនួសដូចជា : មាន់ទោ, មាន់ក្រៀវ, ទា ឬក្ងាន គឺត្រូវការថែទាំបន្តិចបន្តួចពីអ្នកចិញ្ចឹម ។ ផ្ទុយមកវិញ ការភ្ញាស់តាមបែបធម្មជាតិ វាកំណត់យ៉ាងខ្លាំងក្លានូវទំហំ និងការលូតលាស់របស់សត្វ និងអាចឆ្លងជំងឺដែលអាចត្រូវបានទប់ស្កាត់ ដោយកម្មវិធីភ្ញាស់តាមសិប្បនិមិត្ត ។ អ្នកចិញ្ចឹមសត្វស្លាបបែបជំនួញភាគច្រើនបំផុត បានទិញកូនមាន់ពីរោងឧស្សាហកម្មភ្ញាស់ណា ដែលភ្ញាស់តាមលក្ខណៈត្រឹមត្រូវ និងការភ្ញាស់តាមលក្ខណៈសិប្បនិមិត្តម្តងៗ មានចំនួនយ៉ាងច្រើន ។
នៅក្នុង តំបន់ខ្លះដែលមិនទាន់មានក្រុមហ៊ុនភ្ញាស់ ជារបៀបជំនួញនៅឡើយ ការបង្កើតប្រដាប់ភ្ញាស់នៅតាមផ្ទះ គេនៅតែប្រើប្រាស់នៅឡើយសម្រាប់ចិញ្ចឹមមាន់តូចៗ ។ បើសិនជាមានការផ្តល់អគ្គិសនី ឬចង្កៀងប្រេងកាតបានទៀតទាត់ គេអាចសង់ឬទិញប្រដាប់ភ្ញាស់ដែលមានតំលៃថោកល្មម សម្រាប់ភ្ញាស់ពងមួយចំនួនតូច ។ ចំពោះពងដែលដាក់ក្នុងប្រដាប់ភ្ញាស់ គេត្រូវតែប្រើទែរម៉ូស្តាត (thermostat) ដែលរក្សាសីតុណ្ហភាពឲ្យបានថិតថេរ ប្រហែល៣៩,៤អង្សាសេ ដែលត្រឹមត្រូវទៅតាមសីតុណ្ហភាពនៃការភ្ញាស់ពង តាមបែបធម្មជាតិដែរ ។ ទំនាក់ទំនងសំណើមគេគប្បីថែទាំរវាង៤៥ ទៅ៦៥ភាគរយ ដោយប្រើចានដែកដាក់ទឹក ហើយត្រូវមានខ្យល់បក់ដើម្បីឲ្យមានសំណើម ។ កូនមាន់ចាប់ផ្តើមញាស់ក្នុងអំឡុងពេល២១ថ្ងៃ ហើយវាតែងមានកំលាំងខ្លាំងមាំមួន ទោះបីជាយើងមិនជួយក៏ដោយ ។ ទោះបីជាយ៉ាងណាក៏មាន់មួយចំនួនតូចញាស់ក្រោយគេ អាចរស់បានដែរ បើសិនជាគេមានការថែទាំឲ្យបានដិតដល់ល្អ ប៉ុន្តែកូនមាន់ទាំងនោះ មានសភាពខ្សោយពិបាកក្នុងការរស់នៅ ។ ប្រដាប់ភ្ញាស់តូចដែលប្រើដោយអគ្គិសនី អាចភ្ញាស់ពងមាន់បាន៥០គ្រាប់ ត្រូវបានគេសាងសង់ឡើងដោយប្រើកំដៅ ( ចង្កៀង ) ឬអំពូលដែលមានសីតុណ្ហភាពសំរួលតំរូវ ដោយទែរមូស្តាតបញ្ចេញដោយឧស្ម័ន ។ ពងមាន់ដែលភ្ញាស់គប្បីប្រែត្រឡប់វាទៅមក ឲ្យបាន៤ដងក្នុងមួយថ្ងៃ ក្នុងអំឡុងពេលមួយអាទិត្យដំបូង ។ ចូលគូសសញ្ញាចំណាំពងនីមួយៗ ដោយអក្ស ” x ” ដើម្បីងាយស្រួលក្នុងការត្រឡប់វា ៤៥អង្សាក្នុងម្តងៗ ។
ប្រដាប់ភ្ញាស់ដោយប្រើ ចរន្តអគ្គិសនីធុនតូច, ប្រដាប់ភ្ញាស់ប្រហែលគ្នានេះដែរអាចត្រូវបានកំដៅដោយឧស្ម័ន ឬប្រេងកាត ។ កសិករភាគច្រើនទិញកូនមាន់អាយុ១ថ្ងៃ ពីកន្លែងភ្ញាស់របើបជំនួញ ។
ឧបករណ៍មួយចំនួនត្រូវបានប្រើប្រាស់ សម្រាប់ការភ្ញាស់ស៊ុត និងការឆ្លុះស៊ុត
ដោយ សារបរាជ័យផ្នែកបច្ចេកទេស ក្នុងការអនុវត្តន៍ការប្រើប្រាស់ឧបករណ៍ក្នុងស្រុក ហេតុដូច្នេះហើយបានជាអ្នកចិញ្ចឹមសត្វភាគច្រើន មានការទុកចិត្តទៅលើកន្លែងភ្ញាស់ ដែលគេអនុវត្តន៍ទៅតាមរបៀបជំនួញ ដោយប្រើកំលាំងអគ្គិសនី ដើម្បីភ្ញាស់ស៊ុតទាំងនោះ ។ គេបានធ្វើឧបករណ៍ភ្ញាស់នេះទៅតាមលក្ខណៈបច្ចេកទេស សម្រាប់ប្រែប្រួលពងជាច្រើនដងក្នុងមួយថ្ងៃៗ ។ គេគប្បីរក្សាសីតុណ្ហភាពចន្លោះពី ៣៧ទៅ ៣៧,៦អង្សាសេ ដោយមានទំនាក់ទំនងសំណើមពី ៥០ ទៅ៦០ភាគរយ ។ ចំពោះរយៈពេលថ្ងៃទី១៩ និងទី២០ សីតុណ្ហភាពត្រូវបន្ថយចុះនៅ ៣៦,១ ទៅ ៣៧,២អង្សាសេ ដោយបង្កើនទំនាក់ទំនងសំណើមរហូតដល់ ៧៥ភាគរយ ជាអត្រាខ្ពស់បំផុតក្នុងពេលញាស់ដំបូងមកដល់ ។ ការផ្តល់មតិទាំងនេះអាស្រ័យទៅតាមប្រភេទ នៃទូភ្ញាស់ និងទំហំនៃស៊ុតដែលគេយកមកភ្ញាស់ ដូច្នេះចូរយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្ន ចំពោះការផ្តល់មតិរបស់អ្នកភ្ញាស់ស៊ុត ។ ប្រព័ន្ធឲ្យសញ្ញាអាចដំណើរការម៉ាស៊ីនភ្លើង ដោយស្វ័យប្រវត្តិ ក្នុងករណីដែលចរន្តអគ្គិសនីធ្លាក់ចុះ ។ ទូភ្ញាស់នីមួយៗត្រូវគេដាក់ឲ្យមានតម្រង់ខ្យល់ ដើម្បីការពារការលាយឡំរបស់មេរោគបាក់តេរី ដែលអាចឆ្លងពីទូភ្ញាស់ផ្សេងៗទៀតនៅក្នុងកន្លែងភ្ញាស់នោះ ។ គេត្រូវផ្ទេរពងពីប្រដាប់ភ្ញាស់ទៅកន្លែងភ្ញាស់នៅថ្ងៃទី១៨ ។
កន្លែង ភ្ញាស់របៀបជំនួញ គេត្រូវពិនិត្យពូជមាន់នៅលើកសិដ្ឋានបង្កាត់ជូព ដើម្បីការពារជំងឺជាមុន មិនឲ្យឆ្លងចូលទៅកន្លែងភ្ញាស់បានឡើយ ។ កាលណាមានជំងឺឆ្លងនៅកន្លែងភ្ញាស់ស៊ុតនោះ គេត្រូវមានការខាតបង់យ៉ាងច្រើន ។ ហេតុដូច្នេះហើយ បានជារៀបភ្ញាស់ពង តាមទម្លាប់ចាស់ដែលអនុវត្តន៍ដោយអ្នកបង្កាត់មួយចំនួននោះ ត្រូវបានគេបំបាត់លែងប្រើប្រាស់តទៅទៀត ។ ក្រោយពីកូនមាន់ញាស់ ចាំបាច់ត្រូវលាងប្រដាប់ប្រដាឲ្យបានម៉ត់ចត់ល្អ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ។ គេត្រូវចាក់ថ្នាំការពារ កាត់ជំពុះ និងការមើលភេទឲ្យបានត្រឹមត្រូវ មុនពេលយកទៅចិញ្ចឹមក្នុងកសិដ្ឋាន ដើម្បីការពារជំងឺឆ្លងផ្សេងៗតាមរយៈស៊ុត ដូចជា ជំងឺរោគសរ ( Pullorum ) និងរោកមីកូប្លាស្មា (Mycoplasma) ។ កូនមាន់ទើបតែញាស់ថ្មីៗភាគច្រើន ត្រូវគេលក់ និងផ្តល់ដោយផ្ទាល់ដល់អ្នកទិញក្នុងមួយថ្ងៃ ។ កន្លែងភ្ញាស់កូនមាន់ខ្លះគេក្រុងកូនមាន់ទុក ដើម្បីចិញ្ចឹម ហើយចាប់ផ្តើមលក់នៅពេលមាន់មានអាយុច្រើនសប្តាហ៍ ឬមាន់ជំទង់ ។
ការឆ្លុះពង (Candling egg)
ក្នុងកំឡុងពេលភ្ញាស់ពង សរសៃវាលូតលាស់យ៉ាងឆាប់រហ័ស ដែលគេពិនិត្យមើលឃើញដោយបង្វិលពងក្រោមប្រភពពន្លឺភ្លើង ។ ប្រដាប់ឆ្លុះសាមញ្ញត្រូវបានគេធ្វើឡើង ដោយចោះប្រហោងកំប៉ុង ឬប្រអប់ទំហំ ៣ស.ម ប្រដាប់ដោយអំពូលភ្លើង ដែលមានកំលាំង១៥ ទៅ ៥០វ៉ាត់។ គេអាចប្រើប្រាស់ភ្លើងពិល ឬពន្លឺថ្ងៃដើម្បីឆ្លុះស៊ុតបានតាមរន្ធតូចក្នុងបន្ទប់ងងឹត ។ ការកកើតកោសិកានៅក្នុងឃ្លុបខ្យល់ ក្នុងពេលភ្ញាស់ មានបង្ហាញនូវរូបភាព។ បើសិនជាឃ្លុបខ្យល់ថយចុះជ្រៅច្រើនជាង ១,២៥ស.មនោះ ស៊ុតប្រហែលជាខូច ។ ពងដែលមិនមានដោយឈ្មោល ( សំបកមានពណ៌ស ) អាចពិនិត្យដឹងក្រោយពីដាក់ភ្ញាស់បានពី៤ ទៅ ៥ថ្ងៃ ។ ២ ឬ ៣ ថ្ងៃក្រោយមកពងនោះមានស្នាមពណ៌ព្រឿងៗ ឬពណ៌ត្នោត ។ បើសិនសរសៃឈាមត្រូវបានគេមើលឃើញថា ផុសចេញពីចំណុចក្រហមក្រម៉ៅ នោះពងនឹងចាប់ផ្តើមមានខ្សែជីវិត ហើយវានឹងអាចញាស់ជាកូនមាន់បាន ។ បើសិនជាជាតិលឿងនិងជាតិសរសៃនៃពង មើលឃើញច្បាស់ហើយថ្លា នោះគេអាចទុកបរិភោគបាន ទោះបីនៅក្នុងប្រទេសខ្លះមានច្បាប់ហាមឃាត់ មិនឲ្យលក់ក៏ដោយ ។ ការឆ្លុះពងនៅពេលចុងក្រោយ ត្រូវបានគេឆ្លុះមើលនៅរយៈពេល ១៨ថ្ងៃ ដោយឆ្លុះមើលម្តងទៀតនៅខណៈដែលគេប្តូរទូភ្ញាស់ទៅកន្លែងញាស់ ។ ពេលនោះកាលណាគេឃើញមានពណ៌លឿងខ្មៅនៅខាងក្នុង ហើយមិនមានបន្ទប់ខ្យល់ទេ នោះបញ្ជាក់ថា ស៊ុតប្រាកដជាស្អុយ និងត្រូវយកចេញជាប្រញាប់ ។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)

ស្លឹក​ស្តៅ​ការពារ​ជំងឺមា​ន់​

ក្នុងការ ចិញ្ចឹមមាន់ កសិករតែងតែជួបប្រទះបញ្ហាផ្សេងៗ ជាពិសេសជំងឺ ។ ជំងឺដែលលំបាកជាងគេ គឺជំងឺឆ្លងរាតត្បាត ជំងឺនេះច្រើនកើតនៅពេលដែលអាកាសធាតុប្រែប្រួលនៅដើមរដូវវស្សា ។ ប្រសិនបើយើងមិនមានវិធានការទប់ទល់ទាន់ពេលវេលាទេ ធ្វើឲ្យមាន់ឆ្លងងាប់អស់ពីទ្រុងតែម្តង ។
ឆ្លើយតប នឹងបញ្ហានេះ បងស្រី ទុំ កាង ដែលជាកសិកររស់នៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង គាត់បានប្រើប្រាស់ស្លឹកស្តៅធ្វើជាឱសថការពារជំងឺរាតត្បាតនេះ យ៉ាងមានប្រសិទ្ធភាព ។ មិនថារដូវណាជារដូវណាទេ ជារៀងរាល់ព្រឹកបងស្រីតែងតែបេះស្លឹកស្តៅ ១ ក្តាប់ដៃ យកទៅបុក រួចលាយជាមួយទឹកប្រហែល ១ លីត្រ ។ បន្ទាប់មក យកស្រូវ ឬអង្ករដែលបំរុងបាចឲ្យមាន់ស៊ីនោះ ចំនួន ២ ឬ ៣ កំប៉ុង ទៅត្រាំទឹកស្តៅប្រហែលជា ១៥ នាទី ល្មមឲ្យគ្រាប់ស្រូវ ឬអង្ករនោះរីកទើបស្រង់យកទៅបាចឲ្យមាន់ស៊ី ។ ក្នុង ១ ថ្ងៃ បងស្រីបាចស្រូវ ឬអង្ករឲ្យមាន់ស៊ីពី ២ ទៅ ៣ដង ចំណែកទឹកស្តៅដែលត្រាំអង្ករនោះ ដាក់ត្រាំម្តងផ្លាស់ចោលម្តង ។
នៅក្នុងភូមិអង្កាញ់ទាំងមូល បងស្រី ទុំ កាង គឺជាអ្នកដែលចិញ្ចឹមមាន់បានល្អ ឬកាក់កបជាងគេ ។ មាន់របស់គាត់មិនដែលកើតជំងឺទេ ទោះបីជាមាន់អ្នកជិតខាងនៅក្នុងភូមិនោះកើតជំងឺឆ្លងងាប់អស់ក៏ដោយ ។ សព្វថ្ងៃ បងស្រីចិញ្ចឹមមាន់បានចំនួន ៧ ក្បាល ហើយទទួលបានកូនលក់ពី ២ ទៅ ៣ សារក្នុងមួយសំបុក ដែលជាមធ្យមក្នុងមួយសំបុកមាន ១០ ក្បាល ។ សរុបមក ស្លឹកស្តៅអាចប្រើជាឱសថព្យាបាលជំងឺរាតត្បាតលើមាន់បាន ហើយមិនចាំបាច់តែរដូវជំងឺរាតត្បាតនេះមកដល់ទេ ។ បងប្អូនកសិករគួរការពារវាជាមុន ដូចបទពិសោធន៍ជាក់ស្តែងរបស់បងស្រី ទុំ កាង ខាងលើ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

បច្ចេកទេសដាំក្តាត

១-ការជ្រើសរើសពូជ
ជ្រើសរើសមើមក្តាត ណាដែលល្អមកទុកពូជដាំ។
២-ការរៀបចំដី
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង  ។  ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ  ហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង  ។
៣-ការដាំដុះ
យកមើមក្តាតមកស្ទូងនៅក្នុងស្រែដែលបានរៀបចំរួចដោយមានសំណើមខ្ពស់   ។
៤-ការប្រើជី PN
រយះពេល១៥ថ្ងៃយើងប្រើជី PNម្តងជាលើកទីមួយដោយប្រើ ជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។  លើកទីពីរយើង
ដាក់១៥ថ្ងៃបន្តាប់ពីដាក់លើកទមួយហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។លើកទី៣យើងដាក់១៥ថ្ងៃ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។
 ៥-ការថែទាំ
-ស្រោចទឹក
-ជ្រុំគល់ដកស្មៅ
-ការពាររោគបំផ្លាញ
៦-ការប្រមូលផល
ក្រោយពីដាំបានរយះពេល២ ខែអាចប្រមូលផលបានហើយ។

ប្រភព  : cnadcambodia.org

ផ្កាខាត់ណាផ្កា


១.របៀបរៀបចំដី និង ធ្វើរង
₋ សំអាតដីចំការនិង រើសស្មៅចេញឲ្យអស់
₋ ភ្ជួររាស់ដីឲ្យស្អាត់ល្អ និង ហាលឲ្យបាន ១០ ទៅ១៥ថ្ងៃ
₋ ភ្ជួរដីជម្រៅ ១៥ ទៅ ២០ សង់ទីម៉ែត្រ
ការលើករងដាំៈ
₋ ទទឹង ១ម៉ែត្រ (៣ជួរ)ឬ ០៦ម៉ែត្រ (២ជួរ) និង បណ្តោយទៅតាមលទ្ធភាពដី តែមិនគួរឲ្យលើសពី ១៥ម៉ែត្រព្រោះវាធ្វើឲ្យពិបានក្នុងការថែទាំដូចជាស្រោចទឹក ដកស្មៅ ជាដើម ។
₋ កំពស់នៅរដូវប្រាំងពី ២០ទៅ៣០សង់ទីម៉ែត្រ និង រដូវវស្សា ៣០ ទៅ៥០ សង់ទីម៉ែត្រ ។
₋ ដាក់លាមកសត្វស្ងួត ឬជីកំប៉ុស្តិ៍ប្រមាណ ១ទៅ២គីឡូក្រាម ក្នុងផ្ទៃដីរង ១ម៉ែត្រការេ ។ ដោយកបទ្រាប់បាតរងដោយច្របល់វាឲ្យសព្វល្អជាមួយដីរង ។
₋គ្រប់រង ធ្វើបានពីប្រភេទដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំណើមដី កាត់បន្ថាយការដុះស្មៅ ។
២. ការធ្វើរោងបណ្តុះកូន
ការធ្វើរោងបណ្តុះកូន គឺអាចធ្វើឲ្យគ្រាប់ដុះបានល្អ កាត់បន្ថយការលួយកូន
និង   អាចការពារកូនដំណាំបានពីការធ្លងជម្ងឺសត្វល្អិតចង្រៃ  ។    រោងបណ្តុះកូន
បន្លុះអាចធ្វើតាមទំហំដូចខាងក្រោម៖
₋ ដំបូលសម្រាប់គ្របរានៈ ១,៨ទៅ២ ម៉ែត្រដើម្បីងាយស្រួលថែទាំកូន ។
₋ កំរាស់រាមៈ ០,៨ ទៅ ១ម៉ែត្រ ពីដី
₋ ទទឹងរានៈ ០,៨ ទៅ ១ម៉ែត្រ
₋ ដំបូលធ្វើពីថងប្លាស្ទិចការពារទឹកភ្លៀង គ្រប់ពីលើដោយសំណាញ់កាត់ពន្លឺ និងបន្ថយកំដៅថ្ងៃ ហើយជញ្ជាំងធ្វើពីសំណាញ់មុងសំរាប់ការពារសត្វល្អិត ។
៣. ការរៀបចំដីបណ្តុះ
₋ យកដីមានជីជាតិ១ភាគលាយជាមួយជីលាមកគោស្ងួត ឬជីកំប៉ុស្តិ៍២ភាគ និង ផេះអង្កាមពី២ទៅ៤ ភាគ(ផេះអង្កាមត្រូវត្រាំទឹករយៈពេលពី២ទៅ៤យប់)
₋ យកល្បាយដែលបានលាយច្របល់ហើយទៅលីងរហូតក្តៅសព្វទាំងអស់ផលប្រយោគន៍នៃការលាយល្បាយដីបណ្តុះបែបនេះគឺៈ
▪ គ្រាប់ងាយដុះ ឬសដុះលូតលាស់បានល្អ
▪ កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់
▪ សម្លាប់មេរោគដែលបង្កឲ្យកូនបន្លែរលួយ
▪ សម្លាប់គ្រាប់ស្មៅចង្រៃដែលដុះដណ្តើមយកជីពីកូនបន្លែ
▪ សម្លាប់ពងសត្វល្អិត និង សត្វស្អិតចង្រៃក្នុងដីដែលបំផ្លាញ់គ្រាប់បន្លែ
▪យកដីដែលបានលាយរួចហើយ ទុកឲ្យត្រជាក់សិនមុននិងដាក់ក្នុងកន្ទោង
៤. ការរៀបចំបណ្តុះគ្រាប់
▪ ត្រូវរៀបចំបណ្តុះគ្រាប់ស្របពេលជាមួយនឹងលើករងដាំ
▪ ការបណ្តុះគ្រាប់ធ្វើបានពីរររៀប៖
ក. បណ្តុះគ្រាប់ជាមុន
₋ ផ្អាប់គ្រាប់រយៈពេល ២យប់ទើបយកទៅបណ្តុះក្នុងកន្ទោង
₋ យកគ្រាប់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក រួចរុំគ្រាប់នេះឲ្យហប់ល្អ
₋ ស្រោចទឹករៀងរាល់ថ្ងៃដើម្បីឲ្យក្រណាត់ស្បៃសើមរហូត
₋ ជ្រើសរើសយកគ្រាប់បែកមាត់១គ្រាប់ដាក់១កន្ទោង ឬ ១ថាសបណ្តុះ
₋ កប់គ្រាប់ប្រវែង ១សង់ទីម៉ែត្រ។បើកប់គ្រាប់ជ្រៅឬរាក់ពេកធ្វើឲ្យគ្រាប់ដុះមិនល្អ
₋ យកកន្ទោងដែលដាក់គ្រាប់ហើយ ទៅដាក់ក្នុងរោងបណ្តុះ
₋ ស្រោចទឹករៀងរាល់ពេលព្រឹកឲ្យជោគ បើដីស្ងួតធ្វើឲ្យគ្រាប់មិនដុះ
ខ. ការដាក់គ្រាប់បណ្តុះដោយផ្ទាល់ក្នុងថាសបណ្តុះឬ ក្នុងកន្ទោង
₋ យកគ្រាប់១គ្រាប់ដាក់បណ្តុះផ្ទាល់ក្នុងកន្ទោងឬថាសបណ្តុះ
₋ស្រោចទឹកឲ្យជោគទើបយកថាសឬកន្ទោងដែលដាក់គ្រាប់ហើយ ទៅដាក់ក្នុងរៀងបណ្តុះ ។
₋ ស្រោចទឹករៀងរាល់ពេលព្រឹកឲ្យជោគ បើដីស្ងួតធ្វើឲ្យគ្រាប់មិនដុះ
៥. ការដាំកូនស្ដៃផ្កា
របៀបដាំកូន
 បញ្ចូលទឹកតាមចន្លោះរង(សំរាប់រងគ្រប់ថង់ប្លាស្ទិច) ស្រើចទឹកលើរងដែលគ្រប់ចំបើង
₋ដាក់ជីតាមរណ្តៅច្របល់ជាមួយដីឲ្យសព្វទើបដាំកូនស្ពៃផ្កានៅពេលរសៀល
₋ ដាំកូនស្ពៃផ្កាត្រឹមដីបណ្តុះ ។ កុំដាំកូនស្ពៃផ្កាកប់លិចដើមវាបណ្តាលឲ្យកូនផ្កា រលូយបាន
₋ ត្រូវដាំកូនស្ពៃផ្កាពេលរសៀល
៦. ការថែទាំ
៦.១ ការដាក់ជី
ពូជស្ពៃផ្កាកូនកាត់យើងត្រូវដាក់ជី និង ស្រោចទឹកឲ្យបានទៀងទាត់ទើបផ្តល់ផលបានច្រើន ពេលវេលា និង បរិមាណត្រូវដាក់គឺអាស្រយ័ទៅតាមប្រភេទ ដីចំពោះដីមានល្បាយច្រើនជាងខ្សាច់ត្រូវដាក់ជីចំនួន១៥ថ្ងៃម្តង ។ តែបើដីខ្សាច់ច្រើនត្រូវដាក់ជីកាន់តែញឹកគឺ៧ទៅ១០ថ្ងៃម្តង ។ បរិមាណជីត្រូវដាក់ម្តងៗនៅដីខ្សាច់ ត្រូវតិចជាងជីត្រូវដាក់នៅដីល្បាយខ្សាច់ចំនួនពាក់កណ្តាល។
បរិមាណ និង ពេលវេលាដាក់ជី
របៀបដាក់ជី
ដើម្បីដាក់ជីឲ្យដំណាំ អាចស្រូបយកបានច្រើនគឺត្រូវស្រើចទឹកភ្លាម បន្ទាប់
ដាក់ជីរួច  ។
₋ ដាក់ជីទ្រាប់បាតៈដាក់តាមពោះរងហើយច្របល់ជាមួយដីឬដាក់ជីតាមរណ្តៅនីមួយៗហើយទើបច្របល់ជាមួយដីក្នុងរណ្តៅឲ្យសព្វ ។
₋ ដាក់ជីបំប៉នៈ កប់ជីសងខាងរណ្តៅ (ចណ្លោះគុម្ព)
ការផលិតជី
រូបមន្តទី១
១-ធាតុផ្សំៈ
– រុក្ខជាតិបៃតង        ៦០ភាគរយនៃធុង
– មេជី            ៣០០សេ.សេ
– ស្ករ            ៣០០សេ.សេ
-ទឹក            ១០លីត្រ
២-របៀបផ្សំៈ
ប្រមូលរុក្ខជាតិគ្រប់ប្រភេទឱ្យបានលើសពី១០មុខ យកមកចិព្រា្ចាំហើយច្រកចូលថង់ ។ ចាក់ទឹកចូល ធុង ដាក់ស្ករ និងមេជីចូល ហើយកូរឱ្យសព្វល្អទើបយកថង់ដាក់ចូលហើយបិតគំរប រក្សាទុក ៧ថ្ងៃ ទៅ១០ ទើបយកទៅប្រើ។

៣-របៀបប្រើៈ
យកទឹកជី ១លីត្រ លាយជាមួយទឹកធម្មតា ៥០០-១០០០លីត្រ ស្រោចលើដំណាំ ។
៤-ផលប្រយោជន៍ៈ
– ជួយកែប្រែគុណភាពដី
– បណេ្ដញសត្វល្អិត
– ជីសំរាប់ដំណាំ
រូបមន្តទី២
១-សារធាតុុផ្សំៈ
– ក្បាលត្រី            ០១គ.ក្រ
– ទន្ទ្រាំងខែត្រ            ០១គ.ក្រ
– អាចម៍មាន់            ០១គ.ក្រ
– ទឹកនោមគោ            ០២លីត្រ
– មេជី                ១០សេ.សេ
– ស្ករត្នោត            ១០សេ.សេ
– ទឹក                ១០លីត្រ
– កាកសំណល់ផ្ទះបាយ
២-របេៀបផ្សំៈ
– យកទៅចិព្រា្ចាំដាក់លាយចូលគ្នា និងទុកត្រាំរយៈពេល១៥-២០ថ្ងៃ ទើបអាចប្រើបាន
៣-របៀបប្រើៈ
– ០១លីត្រជី លាយទឹក១០០-២០០លីត្រ
រូបមន្តទី៣
១-ធាតុផ្សំៈ
-ស្មៅ                ៥៥០គ.ក្រ
-លាមកមាន់            ០៥គ.ក្រ
-មេជី                ១០០សេ.សេ
-ស្ករ                ១០០សេ.សេ
-ទឹក                ២០០លីត្រ
២-របៀបលាយៈ
យកពពួកស្មៅមកចិព្រា្ជាំឱ្យល្អិតរួចដាក់ចូលក្នុងធុង ឬពាង បន្ទាប់មកយកលាមកមាន់ចាក់ចូលហើយ យកមេជី និងស្ករ លាយជាមួយទឹកកូរឱ្យសព្វទើបចាក់ចូលក្នុងធុង ឬពាង ត្រាំទុកក្នុងម្លប់ រយៈពេល១៥ថ្ងៃ អាចប្រើបាន ។
៣-របៀបប្រើៈ
-ទឹកជី១លីត្រ លាយទឹក២០០លីត្រ ស្រោចកែប្រែគុណភាពដី
-ទឹកជី១លីត្រ លាយទឹក៣០០-១០០០លីត្រ ស្រោចដំណាំ
រូបមន្តទី៤
១-ធាតុផ្សំៈ
-រុក្ខជាតិបៃតង            ១០គ.ក្រ
-ឆ្អឹង                ០.៣គក្រ
-មេជី                ០.៥លីត្រ
-ស្ករ                ០.៥លីត្រ
-ទឹក                ០.៥លីត្រ
២-របៀបធ្វើៈ
យកពពួករុក្ខជាតិមកចិព្រា្ជាំឱ្យល្អិតរួចដាក់ចូលក្នុងធុង ឬពាង បន្ទាប់មកយកឆ្អ្អឹងចាក់ចូលហើយយក មេជី និងស្ករ លាយជាមួយទឹកកូរឱ្យសព្វ ទើបចាក់ចូលក្នុងធុង ឬពាងត្រាំទុកក្នុងម្លប់ រយៈពេល១៥ថ្ងៃ អាច ប្រើបាន ។
៣-របៀបប្រើៈ
-ទឹកជី១លីត្រ លាយទឹក២០០លីត្រ ស្រោចកែប្រែគុណភាពដី
-ទឹកជី១លីត្រលាយទឹក៣០០-១០០០លីត្រ ស្រោចដំណាំ
ការថែទាំផ្កាៈ 
ពេលផ្កាបានទំហំ៤សង់ទីម៉ែត្រយើងចាប់ស្លឹកអមផ្កាពត់រកគ្នាហើយខ្ទាស់
ឲ្យជាប់ដើម្បីបាំងពន្លឺ និង កំដៅថ្ងៃរហូតដល់ផ្ការីកធំល្មម ប្រមូលផល ។
៦.២ ការស្រោចទឹក
 ស្រោចទឹកនៅពេលព្រឹកនិងបញ្ចូលទឹកតាមចន្លោះរង។បើស្រើចទឹកនៅ
ពេលថ្ងៃត្រង់ ឬ នៅពេលល្ងាចពេកអាចបណ្តាលឲ្យស្ពៃផ្កាមានបញ្ហាដូចជា៖
រលួយ ឬ រលាកដើម ។
₋ ត្រូវស្រោចទឹកឲ្យបានទៀងទាត់ មិនត្រូវឲ្យដីស្ងួត ជាពិសេសបន្ទាប់ពីដាំ
កូនហើយ ព្រោះកូនស្ពៃត្រូវការទឹក ជីសំរាប់ការដុះលូតលាស់ឬសដើមស្លឹករបស់
វា ។ នៅពេលចេញផ្កាក៏ត្រូវស្រោចទឹកឲ្យបានទៀងទាត់ដែរ ។បើស្រោចទឹកមិន
គ្រប់គ្រាន់ និង បណ្តាឲ្យការចេញផ្កាមិនបានល្អ ។
₋បើពិនិត្យឃើញដីនៅក្បែគល់ស្ងួតត្រូវស្រោចទឹកបន្ថែមបើនៅ ក្បែរគល់ស្ពៃផ្កាសើមខ្លាំង មិនត្រូវស្រោចទឹកបន្ថែមទេ ។ បើនៅតែស្រោចវានាំឲ្យ រលួយឬស និង ងាប់បាន ។
៦.៣ ការធ្វើស្មៅ 
ធ្វើស្មៅឲ្យបានទៀងទាត់ និង កាត់ស្លឹកចាស់ៗចោលដើម្បីសំអាតជម្រក
សត្វល្អិតចង្រៃ ។
៧. សត្វល្អិតចង្រៃ
៧.១ ដង្កូវហ្វូង
ដង្កូវហ្វូងស៊ីស្លឹកដើមផ្ការបស់បន្លែជាច្រើនប្រភេទ។ វាស៊ីស្លឹកយ៉ាងធ្ងន់ធ្ងរ
ជាពិសេសនៅដំណាក់កាលលូតលាស់ ដង្កូវចំណាស់ស៊ីបំផ្លាញស្លឹកនៅពេល
យប់ ហើយពេលថ្ងៃវាលាក់ខ្លួននៅក្រោមស្លឹកឬនៅជុំវិញគល់ ។
វិធានការកំចាត់ដង្កូវតាមវិធីដាំដុះ៖
 ប្រើសំណាញ់សត្វល្អិត ដើម្បីគ្រប់ការពារបណ្តុះកូនបន្លែ
₊ បណ្តុះកូនដំណាំឲ្យឆ្ងាយពីចំការកំពុងដាំដុះ
₊ បេះដង្កូវដោយដៃ ហើយញិចចោល
₊បេះផ្កាដែលមានដង្កូវស៊ី យកទៅកប់ចោលក្នុងជម្រៅយ៉ាងតិច២០សង់ទីម៉ែត្រ
₊ សំអាតស្មៅតាមរង និង ក្នុងចំការ
₊ ដាំដំណាំឆ្លាស់ដើម្បីកាត់បន្ថយសត្វល្អិតបំផ្លាញស្ពៃមួយចំនួន
₊ប្រមូលកំទេចកំទីកាកសំណល់ដំណាំ បន្ទាប់ពីប្រមូលផលរួចចេញពីចំការហើយកប់ឬដុតចោល ។
វិធានការប្រើសម្រាប់កំចាត់ដង្កូវហ្វូង 
₊ យើងគូរបាញ់ក្នុងដំណាក់កាលលូតលាស់
₊ ការបាញ់ថ្នាំបណ្តេញ គឺ បាញ់ពីក្រោមនិង លើស្លឹក
ការលាយថ្នាំកំចាត់ជំងឺ
₋មេជី                                ១០សេសេ
₋មេថ្នាំបណ្តេញសតវល្អិត   ១០សេសេ
₋មេអ័រម៉ូន                         ១០សេសេ
₋ស្កររងូ                             ១០សេសេ
₋ទឹក                                 ១០លីត្រ
8
៨. ការប្រមូលផល
₊ ស្ពៃផ្កាអាចប្រមូលផលបាន នៅអាយុពី ៤៥ទៅ៥៥ ថ្ងៃ
₊កាត់ផ្កាពេលព្រឹកដោយរក្សាទុកស្លឹកអមផ្កា៤ទៅ៥ និងមិនត្រូវទុកផ្កាដែលកាត់ហើយឲ្យត្រូវថ្ងៃក្តៅទេ
₊បន្ទាប់ពីកាត់ផ្កាហើយត្រូវជ្រើសរើស និង រៀបផ្កាស្ពៃ ដែលល្អមិនខូចខាត

មមាចត្នោតលើដំណាំស្រូវ

១. លក្ខណៈទូទៅ
មមាចត្នោត កើតមានឡើងនៅលើស្រែដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រព និងស្រែដែលទទួលរបបទឹកភ្លៀង ។ វាអាចកើតមានច្រើនបំផុត នៅពេលដែលមានការប្រើប្រាស់ថ្នាំពុលកសិកម្មមិនបានសមស្របទៅតាមបច្ចេកទេសណែនាំ ។ វាចាក់បញ្ចូលពងជាកញ្ចុំទៅក្នុងជាលិការស្រទបស្លឹក និងនៅលើទ្រនុងស្លឹក ។
២. លក្ខណៈរូបសាស្រ្ត
  • ពងៈ ជាចង្កោម(រាងដូងស្និតចេក ៧-៨ពង សំបុកពងមានពណ៌ត្នោតអុចមូល) ស្ថិតនៅក្នុងជាលិកាស្រទាបស្លឹក និងនៅលើទ្រនង់ស្លឹក ហើយានពណ៌លឿងព្រលែត ។ ពងត្រូវការរយះពេល ៧-៩ថ្ងៃ ដើម្បីញាស់ ។
  • កូនៈ កូនទើបញាស់មានពណ៌ត្នោតខ្ចី ហើយមានការវិវឌ្ឍន៍រូបរាងចំនួន ៥ដង ក្នុងរយៈពេល ១៣-១៥ថ្ងៃ មុនក្លាយជាមេ ។
  • មេចំណាស់ៈ មានពណ៌ត្នោតចាស់
វដ្តជីវិតរបស់មមាចត្នោតមានរយៈពេល ៣៥ថ្ងៃ ។ ពេលពេញវ័យ មមាចត្នោតញីបង្កាត់ជាមួយមមាចត្នោតឈ្មោល រួចពងរហូតដល់វាងាប់ ។ មមាចត្នោតញីមួយៗអាចពងបានរហូតដល់ ៥០០ពង ។
  • មមាចពេញវ័យៈ  មានរយៈពេល ១២-១៥ថ្ងៃ
  • ពងៈ                មានរយៈពេល ៧-៨ថ្ងៃ ទើបញាស់
  • កូនៈ                មានរយៈពេល ១៣-១៥ថ្ងៃ
៤. ដំណាក់កាលបំផ្លាញ
  • បំផ្លាញតិចតួចៈ នៅដំណាក់កាលសំណាបរហូតដល់ដំណាក់កាលស្រូវបែកគុម្ព ។
  • បំផ្លាញខ្លាំងៈ    នៅដំណាក់កាលស្រូវកំណកំណើតកួររហូតដល់ដំណាក់កាលស្រូវចេញផ្កា ។
៥. ការបំផ្លាញ ការបំផ្លាញដំណាំស្រូវរបស់មមាចត្នោតមានពីរបែបគឺ ទីមួយជញ្ជក់យក
រុក្ខរសពីដើមស្រូវរហូតដល់ដើមស្រូវខ្សោះខ្លោចងាប់ (កសិករនិយមហៅថា ក្រាភ្លើង) និងទីពីរគឺជាភ្នាក់ងារចម្លងជម្ងឺវីរុសពីរគឺ ជម្ងឺតឿស្មៅ និងជម្ងឺតឿរួញស្លឹក ។
ជាទូទៅមមាចត្នោតច្រើតែបំផ្លាញដំណាំស្រូវធ្ងន់ធ្ងរដោយជញ្ជក់យករុក្ខរសតែប៉ុណ្ណោះ ។
ចំពោះជម្ងឺតឿស្មៅ និងតឿរួញស្លឹកភាគច្រើនកើតមានលើគុម្ពមួយចំនួនតូប៉ុណ្ណោះ ។
៦. វិធានការការពារ និងំចាត់
៦.១ វិធានការគ្រប់គ្រង និងការអនុវត្តន៍ការដាំដុះ
  • អនុវត្តន៍ការដាំដុះឲ្យបានដំណាលគ្នា និងធ្វើស្រែតែ ២ដងក្នុង១ឆ្នាំ ដោយទុកពេលឲ្យដីស្រែទំនេរ
  • ភ្ជួរកប់គល់ជញ្រ្ចាំង និងកាកសំណល់រុក្ខជាតិទៅក្នុងដី
  • ជ្រើសរើសពូជស្រូវដែលធន់នឹងមមាចត្នោត
  • ថ្នាលសំណាបត្រូវស្ថិតនៅឲ្យឆ្ងាយពីបន្លឺភ្លើង ករណីប្រើប្រាស់អន្ទាក់ភ្លើងត្រូវធ្វើឲ្យស្របពេលគ្នា
  • បង្ហូរទឹកចេញ (ឬពន្លិចទឹក) ពីស្រែរយៈពេល ៣-៤ថ្ងៃ ក្នុងអំឡុងពេលមានការ ចាប់ផ្តើមរាតល្បាត ឬបំផ្លាញលើកដំបូង (ដំណា់កាលលូតលាស់)
  • ប្រើប្រាស់ជីអ៊ុយរ៉េឲ្យបានសមស្រប
  • ចិញ្ចឹមត្រីក្នុងស្រែ ឬលលែងទាឲ្យចូលស៊ីមមាចត្នោត
  • ពន្លិចទឹកក្នុងស្រែ រួចប្រើស្បៃមុង អូសប្រមូលមមាចត្នោតយកទៅកំទេចចោល ។
៦.២ សត្រូវធម្មជាតិ
មានពពួកប៉ារ៉ាស៊ីត និងសត្វរំពារដូចជា រុយ ស្រមោច កន្ទំរុយ ស្រឹងទឹក ស្រឹងគោក ខ្មូតដី
អណ្តើកមាស មេអំបៅ ពីងពាង…។ល។ ពួកសត្វទាំងនេះវាចាប់ស៊ីពង កូន និងធ្វើប៉ារ៉ាស៊ីតទៅលើពពួកមមាចត្នោត ។
៦.៣ ការត្រួតពិនិត្យ
ក.  ប្រើកន្រ្តកបក់សត្វល្អិត ដើម្បីមើលវត្តមានសត្វល្អិត
ខ.  ពិនិត្យមើលគុម្ពស្រូវថាតើមានៈ
  • វត្តមាននៃមមាចត្នោត ឬទេ?
  • ដើមស្រូវផ្នែកគល់មានដុះផ្សិត ឬទេ?
  • ស្លាកស្នាមនៃសំណាកមមាចត្នោត ឬទេ?
  • ពីងពាងធ្វើសំណាញ់ច្រើន ឬទេ?
  • ការលូតលាស់ខ្សោយ ឬចេញអុតលើស្លឹក ឬទេ?
ការប្រើប្រាស់ថ្នាំកសិកម្មជាជំរើសចុងក្រោយបង្អស់ក្នុងការកំចាត់មមាចត្នោតៈ
  • ប៊ុយប្រូហ្វេហ្សិន (buprofesin ឬ Butyl 10WP ឬ Applaud 10WP) ប្រើថ្នាំ ៤០ក្រាម លាយទឹក ១៦លីត្រ សំរាប់បាញ់លើផ្ទៃដី ៤០០ម (ឬ១គក្រ/ហិចតា)
  • ហ្វេណូប៊ុយកាប (Fevnobuykab ឬ Bacide 50EC) ប្រើ ៤០-៦០មីលីលីត្រលាយទឹក១៦លីត្រ បាញ់លើផ្ទៃដី ៤០០ម
  • អូស៊ីន(Osfen 20WP= ឬ dinotefuran) ប្រើ ៦,៥ក្រាម លាយទឹក ១៦លីត្រ សំរាប់បាញ់លើផ្ទៃដី ៥០០ម ។
  • តែ្របុង (Trebon 10EC) ប្រើ ១,៥០លីត្រ/ហិចតា ។
(ដើម្បីសុវត្ថិភាព និងជាប្រយោជន៍របស់លលោកអ្នក សូមប្រើប្រាស់តែថ្នាំកសិកម្មដែលបានចុះបញ្ចីកា និងអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំក្នុងស្លាកសញ្ញា)
៦ ៤វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំស្រូវ
វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់
  • មេជី ៥ម.ល
  • មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល
  • មេអ័រម៉ូន ៥ម.ល
  • ទឹក ៥លីត្រ
លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។
វិធីប្រើប្រាស់ជី PN លើសំណាប
ស្រោចលើកទី១ ក្រោយសាបបាន ៧ថ្ងៃ
  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ១ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ ១សប្តាហ៍ ម្តង
វីធីប្រើជី PN លើស្រូវព្រោះ ឬ ស្ទូងហើយ
ក្រោយពីស្ទូងហើយបានរយៈ ៧-១០ថ្ងៃ ប្រើលើកទី ១
  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ២ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២ដង ក្នុង ១សប្តាហ៍ ។