Showing posts with label បច្ចេកទេសចិញ្ចឹមសត្វ. Show all posts
Showing posts with label បច្ចេកទេសចិញ្ចឹមសត្វ. Show all posts

Saturday, November 26, 2016

បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក

» បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក
១-រោគសញ្ញាសត្វគោមានរោគសញ្ញា ច្រមុះឡើងស្ងួត មិនស៊ីចំណី ហើមពោះចេះតែហើមធំទៅ ៗ។
២-ធាតុផ្សំ និងឧបករណ៍សំរាប់ប្រើធាតុផ្សំសំខាន់ៗដែលគាត់បានប្រើមាន៖ 
- សាច់ជូរសប៉ុនមេដៃ(សាច់ជូរ សំរាប់កូរទឹកថ្លា)
- ស្លឹកម្រះព្រៅ មួយកណ្តាប់ដៃ
- ទឹក ១លីត្រ។
ឧបករណ៍សំរាប់ប្រើក្នុងការផ្សំថ្នាំ៖
- ស្បៃច្រោះ
- ត្បាល់បុកថ្នាំ។
៣-របៀបផ្សំ៖
- យកស្លឹកម្រេះព្រៅទៅបុកឲ្យម៉ដ្ឋរួចចាក់ទឹកប្រហែល ១លីត្រច្របាច់ជាមួយស្លឹកម្រេះព្រៅឲ្យសព្វរួចយកសាច់ជូរមកដាក់ត្រាំក្នុងទឹកម្រេះព្រៅនោះឲ្យរលាយ។ 
- បន្ទាប់មកយកស្បៃច្រោះវាឲ្យស្អាតចាក់ចូលទៅក្នុងដប។
៤-ការប្រើប្រាស់៖
- ច្រកទឹកថ្នាំឲ្យគោផឹកភ្លាមៗ ដោយច្រកម្តងឲ្យអស់។ 
- គេមិនអាចរក្សាទុកទឹកថ្នាំនេះឲ្យលើសពី ២ម៉ោងឡើយ ព្រោះអាចធ្វើអោយថ្នាំខូចគុណភាពបាន។ 
- ក្នុងមួយថ្ងៃច្រកទឹកថ្នាំ នេះតែម្តងប៉ុណ្ណោះ។ 
- ក្នុងការច្រកគេត្រូវប្រើរយៈពេល ២-៣ថ្ងៃ ទើបគោបានជាសះស្បើយ។
៥-ចំណាប់អារម្មណ៍៖
ថ្នាំនេះមានប្រសិទ្ធិភាពណាស់ក្នុងការព្យាបាលជំងឺគោហើមពោះ និងទល់លាមក។ ព្រោះក្រោយពីច្រកថ្នាំបាន ២-៣ដង គោបានជាសះស្បើយដូចធម្មតា។ មួយវិញទៀត ការប្រើប្រាស់ថ្នាំផ្សំនេះ អាចជួយកាត់បន្ថយការចំណាយ ទៅលើការហៅពេទ្យសត្វមកចាក់ថ្នាំ ហើយពេលខ្លះក៏ជា និងពេលខ្លះក៏មិនអាចជាដែរ។
ប្រភព knowledge.cen.com.kh



Friday, November 18, 2016

ការចិញ្ចឹមមាន់​តាម​​ធម្មជាតិ​

បងប្រុស កែវ សុខា ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិទង់នាគ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សាក្នុងតំបន់ ( ពីឃុំស្តៅកោង មកឃុំឈើកាច់ ) ក្នុង ខែឧសភា ឆ្នាំ ២០០២ កន្លងមកនិងមានការបណ្តុះបណ្តាលបន្ថែមទៅលើបច្ចេកទេសចិញ្ចឹមមាន់ផង នោះ បងប្រុសបានកែច្នៃការចិញ្ចឹមតាមទំលាប់ចាស់ ដោយបានរៀបចំធ្វើទ្រុងចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិវិញ ។ បទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ ដែលគាត់បានអនុវត្តកន្លងមក មានបង្ហាញដូចខាងក្រោម :
១. ការរៀបចំទ្រុង
បងប្រុសបានរៀបចំទ្រុងមាន់មានទំហំ ៥០ ម៉ែត្រការ៉េ (១០ ម x ៥ ម) ដែលមានជញ្ជាំងខាងធ្វើពីធាងត្នោតតំរួតគ្នា ២ ផ្ទាំង កំពស់ ២ ម៉ែត្រ ។ ប្រើឫស្សីសំរាប់ធ្វើរបារ ដើម្បីបង្កើនភាពរឹងមាំរបស់ទ្រុង ។ ម្យ៉ាងទៀត បងប្រុសបានទុកប្រឡោះ ៤ កន្លែងសំរាប់ឲ្យកូនមាន់តូចៗ ចេញចូលក្នុងពេលផ្តល់ចំណី និងក្រោយពេលផ្តល់ចំណី ដែលប្រឡោះនិមួយៗ មានទំហំ ៥ ផឹង ។
២. ស្នូកទឹក និងចំណី
ស្នូកសំរាប់ដាក់ចំណីមាន់មានពីរធ្វើពីឫស្សី ។ ស្នូកនិមួយៗមានប្រវែង ១,៥ ម៉ែត្រ ទំហំប៉ុនកំភួនជើងដោយពុះចំហៀងមួយភាគបីចោល រួចដំយកថ្នាំងចោលទុកតែថ្នាំងសងខាងប៉ុណ្ណោះ ។ ដោយឡែកស្នូកទឹក គាត់ទិញដបប្លាស្ទីកចំណុះ ២ លីត្រ សំរាប់ដាក់ទឹកឲ្យមាន់ផឹក ។
៣. ការផ្តល់ចំណី
– ចំពោះ កូនមាន់តូចៗ បងប្រុសបានប្រើត្រកួន កន្ទក់ បុកលាយចូលគ្នាឲ្យម៉ដ្ឋបន្តិច រួចច្របាច់លាយជាមួយបាយ ដើម្បីជួយជំរុញឲ្យកូនមាន់រៀនស៊ីចំណី និងចេះស៊ីកាន់តែខ្លាំង ។ នៅពេលចិញ្ចឹមដាក់ក្នុងទ្រុងមាន់ពុំសុះស្គមឡើយ ។
– ចំពោះមាន់ធំផ្តល់ចំណី ២ ដង ក្នុងមួយថ្ងៃ គឺព្រឹកមួយដង និងល្ងាចមួយដង ដោយប្រើត្រកួន ២,៥ គីឡូក្រាម លាយជាមួយកន្ទក់ ២ គីឡូក្រាម និងស្រូវកន្លះគីឡូក្រាម សំរាប់មាន់ ៧០ ក្បាល ក្នុងមួយថ្ងៃ ។
៤. ការថែទាំ
ចំពោះ ស្នូកទឹកត្រូវលាងសំអាតជារៀងរាល់ថ្ងៃ គឺលាងនៅពេលព្រឹក ប៉ុន្តែស្នូកចំណីវិញ ២ ទៅ ៣ ថ្ងៃ ទើបលាងម្តងព្រោះមិនសូវប្រឡាក់ និងមាន់ស៊ីចំណីអស់សំរាប់មួយថ្ងៃៗ ដោយមិនធ្វើឲ្យស្នូកសើមឡើយ ។ ម្យ៉ាងទៀតដើម្បីជួយឲ្យមាន់កាន់តែមានសុខភាពល្អថែមទៀតនោះ គាត់បានដំគល់ស្លឹកគ្រៃ ឬសំបកស្តៅដាក់ក្នុងទឹកឲ្យមាន់ផឹក ។ ទឹកនេះមិនទុកឲ្យលើសពី ២ ថ្ងៃឡើយ ព្រោះបើទុកយូរពេក វាបណ្តាលឲ្យទឹកមានក្លិនស្អុយ ប៉ះពាល់ដល់សុខភាពរបស់មាន់ ធ្វើឲ្យមាន់ឈឺ ។
៥. លទ្ធផល
ក្រោយ ពីការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិនេះមក គឺចាប់តាំងពីខែមិថុនា រហូតដល់ខែកញ្ញា (រយៈពេល ៤ ខែ)គាត់បរិភោគអស់ ៩ ក្បាល និងលក់បាន ៤៥ ក្បាល ស្មើនឹង ២៨០៦០០៛ ។ សរុបមាន់ចិញ្ចឹមបានទាំងអស់ ៥៤ ក្បាល ធៀបទៅនឹងការចិញ្ចឹមតាមទំលាប់ចាស់ លក់បានត្រឹមតែ ១៥ ទៅ ២០ គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។
៦. សន្និដ្ឋាន
ចំពោះផែនការទៅអនាគត បងប្រុសនឹងពង្រីកទ្រុងមាន់ឲ្យបានទំហំ ១២០ ម៉ែត្រការ៉េ (៨ម x ១៥ម) ព្រមទាំងចិញ្ចឹមមេមាន់ឲ្យបាន ២០ ក្បាល ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ ក្រោយពីចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិរយៈពេល ៤ ខែ បានជោគជ័យមក គាត់មានចំណាប់អារម្មណ៍ថា :
ពេលធ្វើទ្រុងត្រូវទុកប្រឡោះឲ្យបាន ៤ ទៅ ៥ កន្លែង (ទំហំ ៤ ទៅ ៥ ផឹង) សំរាប់កូនមាន់ចេញចូលស៊ីចំណី ពេលបញ្ចូលមាន់ក្នុងទ្រុងដំបូងវាពុំសូវចេះស៊ីចំណី និងចុះស្គមបន្តិច ។ ដូច្នេះ មុនបញ្ចូលមាន់ទៅក្នុងទ្រុង យកល្អគួរបង្រៀនវាឲ្យស៊ីចំណីសិន ( ចំណីផ្ស៊ាំនឹងធម្មជាតិ ) ។
កូនមាន់ចេះស៊ីចំណីតាំងពីតូច នាំឲ្យងាយស្រួលក្នុងការផ្តល់ចំណីពេលដាក់ក្នុងទ្រុង
ការចិញ្ចឹមមាន់តាមរបៀបនេះ ចំណេញជាងការចិញ្ចឹមជ្រូក ដោយអស់ថវិកាតិចក្នុងការទិញចំណី ហើយបានប្រាក់ចំណូលច្រើន
មាន់ចិញ្ចឹមដាក់ទ្រុង ងាយប្រមូលជី (លាមកមាន់) យកទៅធ្វើជាជីសំរាប់ដាក់ដំណាំ
ចិញ្ចឹមតាមរបៀបនេះ មេមាន់មានកូនញឹកជាងធម្មតា ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ប្រភព : lrt168.blogspot.com

ការសង់​ទ្រង់​មាន់

ក- ការសាងសង់ទ្រុង (Housing)
គេ ចាត់ទុកជារឿងចាំបាច់សំរាប់ការពារមាន់ ពីពួកសត្វចង្រៃ, ភ្លៀង, ខ្យល់, និងសីតុណ្ហភាពមិនប្រក្រតី ។ ថ្វីត្បិតតែមាន់ព្រៃ យកមែក ឬ ឈើសម្រាប់ធ្វើជាបង្គងទុំដេកនៅពេលយប់ក៏ដោយ ក៏អត្រានៃការងាប់នៅតែខ្ពស់ជានិច្ចដែរ ។ នៅពេលយប់មាន់ជាច្រើនត្រូវបំផ្លាញដោយឆ្កែ ឆ្មា កណ្តុរ ទីទុយ ខ្លែងស្រាក់ និងពពួកសត្វរាត្រីចរ និងសត្វចង្រៃផ្សេងៗទៀតជាច្រើន សូម្បីមាន់ធំក៏ទទួលរងផងដែរ ។ ការធ្វើទ្រុងសម្រាប់ការពារ គឺជាការដែលត្រូវយកចិត្តទុកដាក់ ។ បើសិនជាគេសង់ទ្រុង និងមានការរៀបចំបានត្រឹមត្រូវល្អនោះ វាអាចការពារទប់ទល់នឹងការរាតត្បាតនៃជំងឺ និងពួកប៉ារ៉ាស៊ីតផ្សេងៗផងដែរ ។ ទ្រុងដែលមាំទាំត្រូវគេតាំងសង់អំពីឈើ, ថ្ម, ស៊ីម៉ង់ត៏, ឥដ្ឋឆៅ, ឥដ្ឋឆ្អិន, ឫស្សី, ស័ង្កសី, រឺ ហ្វីប្រូស៊ីម៉ង់ត៏ ។
គេត្រូវតែគិតទុកជាមុននូវអ្វី ដែលជាតំរូវការចាំបាច់មួយចំនួន សម្រាប់បំរើការសាងសង់ទ្រុង ។
១- ទីកន្លែង (Location)
ទ្រង់ត្រូវមានលក្ខណៈសមស្របមួយចំនួនដូចតទៅ :
ក- ទ្រុងត្រូវសង់បែរមុខចេញពីទិសរបស់ខ្យល់ ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យខ្យល់អាចចេញចូលបាន ។
ខ- ការពារកុំឲ្យត្រូវកំដៅព្រះអាទិត្យខ្លាំងពេក ។
គ- កំរាលត្រូវធ្វើឲ្យទឹកអាចហូរបាន ដើម្បីការពារកុំឲ្យសើម ។ បើអាចធ្វើបាននៅតំបន់អាកាសធាតុក្តៅ ត្រូវធ្វើជំរក និងដំបូលបាំងពីលើឲ្យបានល្អ ។ នៅអឌ្ឍគោលខាងជើងបង្អួច ត្រូវបែរទៅទិសខាងត្បូង ហើយបើកចំហរឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់ ។ បើសង់ទ្រុងក្នុងជ្រលងជ្រៅនោះ មិនអាចទទួលនូវចរន្តខ្យល់ចេញចូលបានគ្រប់គ្រាន់ទេ ។ ក្លិនអាក្រក់ ឬសត្វរុយដែលមាននៅកន្លែងចិញ្ចឹមនោះ បានបង្ខំឲ្យអង្គភាពចិញ្ចឹមមាន់មួយចំនួន ធ្វើការផ្លាស់ប្តូរចេញពីជាយក្រុង ដែលគេកំពុងតែអភិវឌ្ឍន៍ ។
២- ការត្រួតពិនិត្យសីតុណ្ហភាព (Temperature control)
សីតុណ្ហភាពក្តៅពេក ឬត្រជាក់ពេក បង្កើតឲ្យមានភាពតានតឹងក្នុងទ្រុងចិញ្ចឹមសត្វ ។ នៅក្នុងអាកាសធាតុក្តៅ ទឹកផឹកក្តៅពេកអាចឲ្យមានគ្រោះថ្នាក់ផងដែរ ។ ទឹកត្រជាក់ខ្លាំងពេកបង្កើតបញ្ហាពិសេសក្នុងរដូវត្រជាក់ ។ ការសាងសង់ទ្រង់ទៅតាមលក្ខណ:បច្ចេកទេស គឺអាស្រ័យទៅលើលក្ខខណ្ឌក្នុងស្រុក ដែលអ្នកជំនាញនៅកន្លែងនោះអាចមានសមត្ថភាពធ្វើ ។
៣- ការធ្វើឲ្យខ្យល់ចេញចូល (Ventilation)
ចលនាខ្យល់ចេញ-ចូល នៅក្នុងទ្រុងជារឿងចាំបាច់ ក្នុងការការពារកុំឲ្យថប់ខ្យល់សម្រាប់សត្វដកដង្ហើម ។ មាន់ត្រូវការខ្យល់សុទ្ធក្នុងមួយឯកតា នៃទំងន់ដងខ្លួនច្រើនជាងប្រភេទសត្វដទៃៗទៀត ។ នៅរដូវក្តៅគេត្រូវការបង្អួច និងកន្លែងចំហរធំៗ ។ ទ្រុងចិញ្ចឹមមាន់មិនត្រូវសង់ឡើងដោយមានព្រៃគុម្ពោធ ឬអគារដទៃទៀតនៅបាំងខ្យល់ចេញចូលឡើយ ។ ចំពោះទ្រុងចិញ្ចឹមជារបៀបពាណិជ្ជកម្មធំៗ ត្រូវធ្វើឲ្យខ្យល់ចេញចូលល្អ ឬដាក់កង្ហារ ។
៤- ការដាក់ទ្រនាប់កំដៅ (Insulation)
ដើម្បីធ្វើឲ្យមានសុខភាពល្អ គេត្រូវដាក់ទ្រនាប់កំដៅ នៅក្រោមដំបូលនិងជញ្ជាំង ដើម្បីការពារទាំងអាកាសធាតុក្តៅ និងត្រជាក់ ។ យើងសូមជូនដំបូន្មានស្តីអំពីសំភារ: និងវិស្វកម្ម អ្នកគប្បីរកសំភារ:ក្នុងស្រុកឲ្យបានគ្រប់គ្រាន់សិន មុនពេលសង់ទ្រុងចិញ្ចឹមសត្វធំៗ ។
៥- ការត្រួតពិនិត្យសំណើម (Moisture control)
មាន់ត្រូវការទឹកក្នុងបរិមាណជាច្រើន ចំពោះមាន់យកពង វាត្រូវការទឹកដល់ជាងមួយលីត្រក្នុងមួយថ្ងៃ ក្នុងករណីអាកាសធាតុក្តៅ ។ សំណើមឡើងខ្ពស់ក្នុងរដូវភ្លៀង អាចបណ្តាលឲ្យមានដំណក់ទឹកឡើងច្រើន ជាហេតុធ្វើឲ្យសត្វមានបញ្ហាជំងឺកើតឡើង ។ ចង្អូរសម្រាប់បង្ហូរទឹកនៅលើកំរាលទ្រង់ អាចកាត់បន្ថយនូវសំណើមបានល្អ ។ ដើម្បីការពារធាតុសំណើមនេះ អ្នកចិញ្ចឹមខ្លះបានជ្រើសរើសកម្មវិធីចាត់ចែង ដោយប្រើប្រាស់កំរាលធ្វើអំពីបន្ទះឈើតូចៗ ឬលួស ។
៦- ទីធ្លាចិញ្ចឹម (Space)
កាលណាដាក់មាន់ណែនពេក បណ្តាលឲ្យមានភាពស្អុះស្អាប់ហើយមិនផ្តល់ផលល្អផង ។ តំរូវការទ្រុងជាអប្បបរិមា សម្រាប់អាកាសធាតុសមរម្យ ( មិនក្តៅពេកមិនត្រជាក់ពេក ) ហើយមានខ្យល់ចូលគ្រប់គ្រាន់, ទ្រុងត្រូវសង់ទៅតាមអាយុរបស់សត្វ ដូចជាសត្វអាយុ៦អាទិត្យ ត្រូវដាក់១៥ក្បាល ក្នុងមួយម៉ែត្រក្រឡា សត្វអាយុ ១៦អាទិត្យ ត្រូវដាក់៥ក្បាលក្នុងមួយម៉ែត្រក្រឡា ហើយអាយុលើសពីនេះត្រូវដាក់ ៣ ទៅ៤ក្បាល ក្នុងមួយម៉ែត្រក្រឡា ។ គេត្រូវបង្កើនទីធ្លាកំរាលឲ្យធំបន្តិច ក្នុងករណីដែលសីតុណ្ហភាពខ្ពស់ សំណើមលើសលប់ កំរាលសើម ។ បើដាក់ទ្រុងវិញ ទ្រុងទំហំមួយម៉ែត្រក្រឡាត្រូវដាក់មាន់ពងបានពី ១០ ទៅ២០ក្បាល ។ ពូជមាន់ពណ៌ស និងមាន់ពណ៌ក្រហមត្នោត ត្រូវការកំរាលទីធ្លាធំជាង ដោយគណនាទៅតាមទំហំរបស់វា ។
៧- ការធ្វើគ្រោងទុ្រង (Framing)
គេត្រូវធ្វើទៅតាមសំភារ:ដែលមាននៅក្នុងស្រុក ហើយសង់ទៅតាមវិធីដែលគេកំណត់អាស្រ័យ ទៅលើប្រភេទគ្រោង ។ សរសរខាងក្នុងគេដាក់ដើម្បីការពារដំបូល ទប់ទល់នឹងខ្យល់បក់ខ្លាំង ។ ទ្វារ នឹងបង្អួចត្រូវឲ្យរឹងមាំ ហើយបើសិនជាគេប្រើក្បឿង ឬឥដ្ឋសម្រាប់ប្រក់ជាដំបូល ។
៨- ដំបូល (Roof)
ដំបូលសម្រាប់ការពារទឹកភ្លៀង, គេប្រើប្រាស់ស្លឹក ហ្វីប្រូសីម៉ង់ត៏ ក្បឿង បន្ទះឈើផ្សេងៗ ។ នៅរដូវក្តៅគេត្រូវធ្វើសំយ៉ាបទ្រង់ប្រវែងមួយម៉ែត្រ នៅជំហៀងខាងត្បូង ដើម្បីការពារការជះកំដៅខ្លាំងពេក ប៉ុនែ្តត្រូវធ្វើយ៉ាងណាឲ្យមានពន្លឺព្រះអាទិត្យចេញចូលគ្រប់គ្រាន់នៅ រដូវរងារ ។ សំយ៉ាបទ្រង់នេះផ្តល់នូវអត្ថប្រយោជន៍ដ៏ល្អដល់ការចិញ្ចឹមសត្វ ។
៩- កំរាល (Floor)
ថ្វីត្បិតតែកំរាលស៊ីម៉ង់ត៏ ត្រូវគេបង្កប់លួសសំណាញ់ ការពារសត្វកណ្តុរមិនឲ្យចូលក៏ដោយ ក៏ទ្រុងចិញ្ចឹមជាច្រើននៅតែមានធូលីដីដែរ ឬការធ្វើកំរាលអំពីឥដ្ឋយ៉ាងធន់ល្អ អាស្រ័យទៅលើការចំណាយ គេត្រូវធ្វើចង្អូរទឹកឲ្យបានគ្រប់គ្រាន់ ។ ប្រភេទនៃកម្រាលនេះ ប្រែប្រួលទៅតាមប្រព័ន្ធផ្សេងៗគ្នា រួមមានកំរាលផ្ទៃដី និងកំរាលផុតពីដី ដែលធ្វើអំពីបន្ទះឈើ ឬដែលសរសៃតូចៗ ។ គេត្រូវគិតគូផងដែរលើប្រព័ន្ធសំអាតលាមកសត្វ ។
១០- ការពារពីបក្សី និងសត្វផ្សេងៗ (Animal and bird protection)
ជាការល្អគេគួរគប្បីមានគម្រោងការពារ នៅពេលយប់ទប់ទល់នឹងសត្វដូចជា ឆ្កែ, ឆ្មា, កណ្តុរ, សំពោច, ទីទុយ, និងការពារនៅពេលថ្ងៃ ប្រឆាំងនឹងសត្វព្រៃដូចជា ខ្លែង, ស្ទាំង ។ ជាញឹកញាប់គេច្រើនប្រើប្រាស់លួសសំណាញ់ ថ្វីត្បិតតែការស្វែងរកចំណី នៅវាលស្មៅអាចមានទំនុកចិត្តនៅពេលថ្ងៃក៏ដោយ ក៏នៅពេលយប់គេត្រូវតែការពារសន្តិសុខឲ្យបានល្អដែរ ។
ប្លង់ទ្រង់មាន់សម្រាប់ប្រទេសកម្ពុជា
ប្លង់សម្រាប់ ទ្រុងមាន់ដែលមានទ្រង់ទ្រាយតូច ទ្រង់នេះអាចត្រូវបានគេប្រើប្រាស់សម្រាប់ការក្រុងកូនមាន់ និងការចិញ្ចឹមមាន់សាច់ ឬសម្រាប់មាន់យកពង ។

 ទ្រុងនេះមានគ្រោងជាឫស្សី, ដំបូលស្លឹក មានកំរាលអង្កាមកំរាស់ពី៥-១០ ស.ម ។ ទ្រុងនេះត្រូវបានបែងចែកជា៤បន្ទប់
ប្រភព : lrt168.blogspot.com

ការ​ភ្ញាស់​ស៊ុតមាន់


អ្នក ចិញ្ចឹមសត្វថ្មីថ្មោង ត្រូវជ្រើសរើសវិធីនៃការភ្ញាស់រវាងការភ្ញាស់ស៊ុតបែបធម្មជាតិដោយ មេក្រាប និងដោយប្រើប្រាស់ប្រដាប់ភ្ញាស់ ។ ការភ្ញាស់តាមរបៀបធម្មជាតិដោយមានមេភ្ញាស់ ឬឲ្យសត្វដ៏ទៃជំនួសដូចជា : មាន់ទោ, មាន់ក្រៀវ, ទា ឬក្ងាន គឺត្រូវការថែទាំបន្តិចបន្តួចពីអ្នកចិញ្ចឹម ។ ផ្ទុយមកវិញ ការភ្ញាស់តាមបែបធម្មជាតិ វាកំណត់យ៉ាងខ្លាំងក្លានូវទំហំ និងការលូតលាស់របស់សត្វ និងអាចឆ្លងជំងឺដែលអាចត្រូវបានទប់ស្កាត់ ដោយកម្មវិធីភ្ញាស់តាមសិប្បនិមិត្ត ។ អ្នកចិញ្ចឹមសត្វស្លាបបែបជំនួញភាគច្រើនបំផុត បានទិញកូនមាន់ពីរោងឧស្សាហកម្មភ្ញាស់ណា ដែលភ្ញាស់តាមលក្ខណៈត្រឹមត្រូវ និងការភ្ញាស់តាមលក្ខណៈសិប្បនិមិត្តម្តងៗ មានចំនួនយ៉ាងច្រើន ។
នៅក្នុង តំបន់ខ្លះដែលមិនទាន់មានក្រុមហ៊ុនភ្ញាស់ ជារបៀបជំនួញនៅឡើយ ការបង្កើតប្រដាប់ភ្ញាស់នៅតាមផ្ទះ គេនៅតែប្រើប្រាស់នៅឡើយសម្រាប់ចិញ្ចឹមមាន់តូចៗ ។ បើសិនជាមានការផ្តល់អគ្គិសនី ឬចង្កៀងប្រេងកាតបានទៀតទាត់ គេអាចសង់ឬទិញប្រដាប់ភ្ញាស់ដែលមានតំលៃថោកល្មម សម្រាប់ភ្ញាស់ពងមួយចំនួនតូច ។ ចំពោះពងដែលដាក់ក្នុងប្រដាប់ភ្ញាស់ គេត្រូវតែប្រើទែរម៉ូស្តាត (thermostat) ដែលរក្សាសីតុណ្ហភាពឲ្យបានថិតថេរ ប្រហែល៣៩,៤អង្សាសេ ដែលត្រឹមត្រូវទៅតាមសីតុណ្ហភាពនៃការភ្ញាស់ពង តាមបែបធម្មជាតិដែរ ។ ទំនាក់ទំនងសំណើមគេគប្បីថែទាំរវាង៤៥ ទៅ៦៥ភាគរយ ដោយប្រើចានដែកដាក់ទឹក ហើយត្រូវមានខ្យល់បក់ដើម្បីឲ្យមានសំណើម ។ កូនមាន់ចាប់ផ្តើមញាស់ក្នុងអំឡុងពេល២១ថ្ងៃ ហើយវាតែងមានកំលាំងខ្លាំងមាំមួន ទោះបីជាយើងមិនជួយក៏ដោយ ។ ទោះបីជាយ៉ាងណាក៏មាន់មួយចំនួនតូចញាស់ក្រោយគេ អាចរស់បានដែរ បើសិនជាគេមានការថែទាំឲ្យបានដិតដល់ល្អ ប៉ុន្តែកូនមាន់ទាំងនោះ មានសភាពខ្សោយពិបាកក្នុងការរស់នៅ ។ ប្រដាប់ភ្ញាស់តូចដែលប្រើដោយអគ្គិសនី អាចភ្ញាស់ពងមាន់បាន៥០គ្រាប់ ត្រូវបានគេសាងសង់ឡើងដោយប្រើកំដៅ ( ចង្កៀង ) ឬអំពូលដែលមានសីតុណ្ហភាពសំរួលតំរូវ ដោយទែរមូស្តាតបញ្ចេញដោយឧស្ម័ន ។ ពងមាន់ដែលភ្ញាស់គប្បីប្រែត្រឡប់វាទៅមក ឲ្យបាន៤ដងក្នុងមួយថ្ងៃ ក្នុងអំឡុងពេលមួយអាទិត្យដំបូង ។ ចូលគូសសញ្ញាចំណាំពងនីមួយៗ ដោយអក្ស ” x ” ដើម្បីងាយស្រួលក្នុងការត្រឡប់វា ៤៥អង្សាក្នុងម្តងៗ ។
ប្រដាប់ភ្ញាស់ដោយប្រើ ចរន្តអគ្គិសនីធុនតូច, ប្រដាប់ភ្ញាស់ប្រហែលគ្នានេះដែរអាចត្រូវបានកំដៅដោយឧស្ម័ន ឬប្រេងកាត ។ កសិករភាគច្រើនទិញកូនមាន់អាយុ១ថ្ងៃ ពីកន្លែងភ្ញាស់របើបជំនួញ ។
ឧបករណ៍មួយចំនួនត្រូវបានប្រើប្រាស់ សម្រាប់ការភ្ញាស់ស៊ុត និងការឆ្លុះស៊ុត
ដោយ សារបរាជ័យផ្នែកបច្ចេកទេស ក្នុងការអនុវត្តន៍ការប្រើប្រាស់ឧបករណ៍ក្នុងស្រុក ហេតុដូច្នេះហើយបានជាអ្នកចិញ្ចឹមសត្វភាគច្រើន មានការទុកចិត្តទៅលើកន្លែងភ្ញាស់ ដែលគេអនុវត្តន៍ទៅតាមរបៀបជំនួញ ដោយប្រើកំលាំងអគ្គិសនី ដើម្បីភ្ញាស់ស៊ុតទាំងនោះ ។ គេបានធ្វើឧបករណ៍ភ្ញាស់នេះទៅតាមលក្ខណៈបច្ចេកទេស សម្រាប់ប្រែប្រួលពងជាច្រើនដងក្នុងមួយថ្ងៃៗ ។ គេគប្បីរក្សាសីតុណ្ហភាពចន្លោះពី ៣៧ទៅ ៣៧,៦អង្សាសេ ដោយមានទំនាក់ទំនងសំណើមពី ៥០ ទៅ៦០ភាគរយ ។ ចំពោះរយៈពេលថ្ងៃទី១៩ និងទី២០ សីតុណ្ហភាពត្រូវបន្ថយចុះនៅ ៣៦,១ ទៅ ៣៧,២អង្សាសេ ដោយបង្កើនទំនាក់ទំនងសំណើមរហូតដល់ ៧៥ភាគរយ ជាអត្រាខ្ពស់បំផុតក្នុងពេលញាស់ដំបូងមកដល់ ។ ការផ្តល់មតិទាំងនេះអាស្រ័យទៅតាមប្រភេទ នៃទូភ្ញាស់ និងទំហំនៃស៊ុតដែលគេយកមកភ្ញាស់ ដូច្នេះចូរយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្ន ចំពោះការផ្តល់មតិរបស់អ្នកភ្ញាស់ស៊ុត ។ ប្រព័ន្ធឲ្យសញ្ញាអាចដំណើរការម៉ាស៊ីនភ្លើង ដោយស្វ័យប្រវត្តិ ក្នុងករណីដែលចរន្តអគ្គិសនីធ្លាក់ចុះ ។ ទូភ្ញាស់នីមួយៗត្រូវគេដាក់ឲ្យមានតម្រង់ខ្យល់ ដើម្បីការពារការលាយឡំរបស់មេរោគបាក់តេរី ដែលអាចឆ្លងពីទូភ្ញាស់ផ្សេងៗទៀតនៅក្នុងកន្លែងភ្ញាស់នោះ ។ គេត្រូវផ្ទេរពងពីប្រដាប់ភ្ញាស់ទៅកន្លែងភ្ញាស់នៅថ្ងៃទី១៨ ។
កន្លែង ភ្ញាស់របៀបជំនួញ គេត្រូវពិនិត្យពូជមាន់នៅលើកសិដ្ឋានបង្កាត់ជូព ដើម្បីការពារជំងឺជាមុន មិនឲ្យឆ្លងចូលទៅកន្លែងភ្ញាស់បានឡើយ ។ កាលណាមានជំងឺឆ្លងនៅកន្លែងភ្ញាស់ស៊ុតនោះ គេត្រូវមានការខាតបង់យ៉ាងច្រើន ។ ហេតុដូច្នេះហើយ បានជារៀបភ្ញាស់ពង តាមទម្លាប់ចាស់ដែលអនុវត្តន៍ដោយអ្នកបង្កាត់មួយចំនួននោះ ត្រូវបានគេបំបាត់លែងប្រើប្រាស់តទៅទៀត ។ ក្រោយពីកូនមាន់ញាស់ ចាំបាច់ត្រូវលាងប្រដាប់ប្រដាឲ្យបានម៉ត់ចត់ល្អ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ។ គេត្រូវចាក់ថ្នាំការពារ កាត់ជំពុះ និងការមើលភេទឲ្យបានត្រឹមត្រូវ មុនពេលយកទៅចិញ្ចឹមក្នុងកសិដ្ឋាន ដើម្បីការពារជំងឺឆ្លងផ្សេងៗតាមរយៈស៊ុត ដូចជា ជំងឺរោគសរ ( Pullorum ) និងរោកមីកូប្លាស្មា (Mycoplasma) ។ កូនមាន់ទើបតែញាស់ថ្មីៗភាគច្រើន ត្រូវគេលក់ និងផ្តល់ដោយផ្ទាល់ដល់អ្នកទិញក្នុងមួយថ្ងៃ ។ កន្លែងភ្ញាស់កូនមាន់ខ្លះគេក្រុងកូនមាន់ទុក ដើម្បីចិញ្ចឹម ហើយចាប់ផ្តើមលក់នៅពេលមាន់មានអាយុច្រើនសប្តាហ៍ ឬមាន់ជំទង់ ។
ការឆ្លុះពង (Candling egg)
ក្នុងកំឡុងពេលភ្ញាស់ពង សរសៃវាលូតលាស់យ៉ាងឆាប់រហ័ស ដែលគេពិនិត្យមើលឃើញដោយបង្វិលពងក្រោមប្រភពពន្លឺភ្លើង ។ ប្រដាប់ឆ្លុះសាមញ្ញត្រូវបានគេធ្វើឡើង ដោយចោះប្រហោងកំប៉ុង ឬប្រអប់ទំហំ ៣ស.ម ប្រដាប់ដោយអំពូលភ្លើង ដែលមានកំលាំង១៥ ទៅ ៥០វ៉ាត់។ គេអាចប្រើប្រាស់ភ្លើងពិល ឬពន្លឺថ្ងៃដើម្បីឆ្លុះស៊ុតបានតាមរន្ធតូចក្នុងបន្ទប់ងងឹត ។ ការកកើតកោសិកានៅក្នុងឃ្លុបខ្យល់ ក្នុងពេលភ្ញាស់ មានបង្ហាញនូវរូបភាព។ បើសិនជាឃ្លុបខ្យល់ថយចុះជ្រៅច្រើនជាង ១,២៥ស.មនោះ ស៊ុតប្រហែលជាខូច ។ ពងដែលមិនមានដោយឈ្មោល ( សំបកមានពណ៌ស ) អាចពិនិត្យដឹងក្រោយពីដាក់ភ្ញាស់បានពី៤ ទៅ ៥ថ្ងៃ ។ ២ ឬ ៣ ថ្ងៃក្រោយមកពងនោះមានស្នាមពណ៌ព្រឿងៗ ឬពណ៌ត្នោត ។ បើសិនសរសៃឈាមត្រូវបានគេមើលឃើញថា ផុសចេញពីចំណុចក្រហមក្រម៉ៅ នោះពងនឹងចាប់ផ្តើមមានខ្សែជីវិត ហើយវានឹងអាចញាស់ជាកូនមាន់បាន ។ បើសិនជាជាតិលឿងនិងជាតិសរសៃនៃពង មើលឃើញច្បាស់ហើយថ្លា នោះគេអាចទុកបរិភោគបាន ទោះបីនៅក្នុងប្រទេសខ្លះមានច្បាប់ហាមឃាត់ មិនឲ្យលក់ក៏ដោយ ។ ការឆ្លុះពងនៅពេលចុងក្រោយ ត្រូវបានគេឆ្លុះមើលនៅរយៈពេល ១៨ថ្ងៃ ដោយឆ្លុះមើលម្តងទៀតនៅខណៈដែលគេប្តូរទូភ្ញាស់ទៅកន្លែងញាស់ ។ ពេលនោះកាលណាគេឃើញមានពណ៌លឿងខ្មៅនៅខាងក្នុង ហើយមិនមានបន្ទប់ខ្យល់ទេ នោះបញ្ជាក់ថា ស៊ុតប្រាកដជាស្អុយ និងត្រូវយកចេញជាប្រញាប់ ។
(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)

វិធី​ផលិត​ចំណី​ធម្មជាតិ​ដើម្បី​ចិញ្ចឹម​មាន់​យក​ស៊ុត

អ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់យល់ថា សាច់មាន់ដែលចរាចរនៅលើទីផ្សារ ភាគច្រើនធំធាត់ដោយប្រើចំណីគីមី ដែលបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ ទន្ទឹមគ្នានេះ ដើម្បីឲ្យមុខរបរចិញ្ចឹមសត្វមាន់បន្ថយសារធាតុគីមី ឬអាចចៀសបានពីការប្រើប្រាស់សារធាតុគីមីច្រើន ក្នុងការចិញ្ចឹម អ្នកបច្ចេកទេសសត្វម្នាក់ បានបង្ហាញពីការផលិតចំណីធម្មជាតិដើម្បីចិញ្ចឹមសត្វមាន់យកស៊ុត ឲ្យលក់បានថ្លៃ។
តើអ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់នៅក្នុងកសិដ្ឋាន ហ្គ្រែន ភ្នំពេញ ប្រើវត្ថុធាតុដើមអ្វីខ្លះ ដើម្បីផលិតចំណីធម្មជាតិសម្រាប់ចិញ្ចឹមសត្វមាន់?
អ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់នៅក្នុងកសិដ្ឋាន ហ្គ្រែន ភ្នំពេញ អះអាងថា វិធីផលិតចំណីធម្មជាតិសម្រាប់សត្វមាន់ គឺងាយផលិត និងសុទ្ធតែជាវត្ថុធាតុដើមងាយប្រមូល ហើយមិនប៉ះពាល់សុខភាព។
បច្ចុប្បន្ន ពលរដ្ឋ ពិសេសកសិករមួយចំនួន និយមប្រើចំណីគីមីក្នុងការចិញ្ចឹមសត្វផ្សេងៗ ហើយការប្រើចំណីគីមីនេះ វាអាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
លោក វ៉រ វ៉ាន់ដា អ្នកបច្ចេកទេសចិញ្ចឹមមាន់នៅក្នុងកសិដ្ឋាន ហ្រ្គែន ភ្នំពេញ ដែលមានទីតាំងក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបរាប់ថា សត្វមាន់ជាប្រភេទសត្វដែលងាយឆ្លងជំងឺ។ ដូច្នេះ ក្នុងការចិញ្ចឹមមាន់ ទាមទារឲ្យអ្នកចិញ្ចឹមចេះជ្រើសរើសពូជ ទីតាំងចិញ្ចឹម ការរៀបចំទ្រុង ការថែទាំ និងសម្អាតអនាម័យជាប្រចាំ ការរៀបចំសម្បុក ពិសេសការជ្រើសរើសចំណីប្រកបដោយគុណភាព។
ចំណីធម្មជាតិចិញ្ចឹមមាន់ ៦២០
វត្ថុធាតុដើមដើម្បីផលិតចំណីធម្មជាតិសម្រាប់ចិញ្ចឹមមាន់យកស៊ុត។
មកដល់ត្រង់ចំណុចនេះ លោក វ៉រ វ៉ាន់ដា បានឲ្យដឹងបន្តថា សម្រាប់មាន់ដែលចិញ្ចឹមដោយឲ្យចំណីធម្មជាតិក្នុងកសិដ្ឋាន ហ្រែ្គន ភ្នំពេញ នេះ មាន់ជាង ៥០០ក្បាលសុទ្ធតែជាប្រភេទពូជមាន់នៅក្នុងស្រុក សម្រាប់ចិញ្ចឹមយកស៊ុត។ លោកបន្តថា ដើម្បីអាចផលិតចំណីធម្មជាតិសម្រាប់មាន់បាន ចាំបាច់ត្រូវមានវត្ថុធាតុដើមដែលជាក្រុមអាហារសម្បូរជាតិវីតាមីន (ប្រភេទអាហារការពារ) ដូចជា ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត ប្រទាលត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ ស្លឹកខ្ទឹម ស្លឹកគ្រៃ ចុងអង្ករ កន្ទក់ និងសម្បកបង្គា ដើម្បីផលិតចំណីមាន់ប្រកបដោយសារធាតុចិញ្ចឹមដល់សត្វមាន់ឲ្យឆាប់លូតលាស់ និងទទួលបានទិន្នផលស៊ុតគុណភាពខ្ពស់៖ «មនុស្សសត្វដូចគ្នា យើងហូបមានសត្វមានបន្លែដូចគ្នា ចឹងសត្វវាក៏ត្រូវការបន្លែ ត្រូវការសត្វ អាហារប្លែកៗដែរ ចឹងដូចស្លឹកកន្ធំថេត ស្លឹកម្រុំ ស្លឹកស្ដៅ ស្លឹកគ្រៃ គឺជាថ្នាំមិនឲ្យមានមានជំងឺ ធំធាត់លឿន»។

នៅពេលដែលមានវត្ថុធាតុដើមទាំងនេះរួចហើយ លោក វ៉រ វ៉ាន់ដា បានឲ្យដឹងពីវិធីផលិតចំណីធម្មជាតិនេះថា ដំបូងត្រូវយកវត្ថុធាតុដើមពីប្រភេទបន្លែបៃតង (ដែលក្នុងនោះរួមមាន ត្រកួន ស្លឹកអង្គាដី ប្រទាលត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ និងស្លឹកខ្ទឹម) ដោយគិតជាបរិមាណប្រហែល ២០% ហើយប្រភេទបន្លែស្លឹកដែលមានជាតិម្សៅជួយរំលាយអាហារចំនួន ១០% (ដែលមានស្លឹកម្រុំ និងស្លឹកកន្ធំថេត)។ លោកថា បន្ទាប់មកយកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត រួចយកទៅលាយច្របល់ចូលគ្នាជាមួយចុងអង្ករ កន្ទក់ ដោយគិតជាបរិមាណ ៤០% និងសម្បកបង្គាចំនួន ២០% និងបន្ថែមអំបិល ១ខាំ ដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។
ក្រោយផលិតចំណីធម្មជាតិនេះរួច លោកថា សម្រាប់មាន់ចិញ្ចឹមយកស៊ុត ទាមទារមើលថែឲ្យបានដិតដល់ និងទាមទារត្រូវផ្តល់ចំណី ១ថ្ងៃ ៣ដង គឺពេលព្រឹកចន្លោះពីម៉ោង ៧ ទៅ ៨កន្លះ ពេលថ្ងៃចន្លោះពីម៉ោង ១២ ទៅម៉ោង ១ថ្ងៃត្រង់ និងពេលល្ងាចចន្លោះពីម៉ោង ៣ ទៅម៉ោង ៤ ប៉ុន្តែលោកថា មុនឲ្យចំណីមាន់ ត្រូវធានាថា ស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ៖ «រឿងចំណីក៏យើងត្រូវចេះជ្រើសរើសចំណីឲ្យបានត្រឹមត្រូវ កុំឲ្យវាខ្វះសារធាតុមួយចំនួននោះឡើយ ព្រោះអីបើមាន់លែង វាអាចដើរស៊ីសត្វល្អិត ចឹងវាអត់សូវខ្វះទេ តែបើដូចក្នុងកសិដ្ឋាននេះ យើងចិញ្ចឹមអត់លែងចឹង ទាមទារឲ្យមានចំណីទៀងទាត់ ត្រូវឲ្យស៊ីមួយថ្ងៃ ៣ដង ហើយក្នុងចំណីមួយពេលនេះ ត្រូវមានសារធាតុចិញ្ចឹម និងបន្លែបៃតង បន្ថែមសារធាតុរ៉ែ និងអាហារធម្មជាតិដើម្បីបំប៉នឲ្យវាធំធាត់»។
ឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ស្ដីពីបច្ចេកទេសចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ បានបង្ហាញដែរថា ដើម្បីចិញ្ចឹមមាន់បានល្អ និងទទួលបានទិន្នផលខ្ពស់ ចាំបាច់ត្រូវអនុវត្តដូចជា ជ្រើសរើសពូជមាន់ល្អមិនធ្លាប់កើតជំងឺឆ្លង ព័ន្ធទ្រុងរបងជុំវិញទីធ្លា ធ្វើទ្រុងសម្រាប់មាន់ដេក និងធ្នើរសម្រាប់មាន់ក្រាបពង ធ្វើទ្រើងដំណាំក្នុងទីធ្លាចិញ្ចឹមមាន់ ដើម្បីបង្កើតម្លប់ក្នុងរដូវក្តៅ ធ្វើអនាម័យទ្រុងជាប្រចាំ ពិសេសត្រូវផ្តល់ចំណីធម្មជាតិចម្រុះដល់មាន់ ដើម្បីឲ្យមាន់ឆាប់ធំ។
ជាងនេះទៀត ឯកសារស្រាវជ្រាវដដែលបានបញ្ជាក់ទៀតថា ក្រុមអាហារការពារដែលមានក្នុងចំណីធម្មជាតិ ដូចជា ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត និងរុក្ខជាតិបៃតងផ្សេងទៀត នឹងផ្តល់វីតាមីនសំខាន់ៗសម្រាប់មាន់ មានដូចជា វីតាមីនអា (A) វីតាមីនដេ (D) វីតាមីនអឺ (E) និងវីតាមីនសេ (C)។ ជាតិវីតាមីនទាំងនេះ នឹងជួយបង្កើនភាពរឹងមាំ ប្រឆាំងនឹងមេរោគ ជួយក្នុងការរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹម និងជួយដល់ការបន្តពូជ ពិសេសជួយបង្កើនគុណភាពស៊ុតមាន់ខ្ពស់។
លើសពីនេះ ប្រភេទអាហារជាតិរ៉ែដែលមានក្នុងសម្បកបង្គា ខ្យង លៀស គ្រុំ អំបិល នឹងជួយបង្កើតឆ្អឹង ឈាម រោម និងសម្បកស៊ុត។ ដោយឡែក កន្ទក់ ពោត ស្រូវ និងក្រុមអាហារទ្រទ្រង់ដទៃទៀត នឹងជួយបង្កើតកម្ដៅឲ្យរាងកាយសត្វមាន់កក់ក្តៅ និងសម្រួលដល់ចលនាសកម្មភាពផ្សេងៗរបស់សត្វមាន់។
វ៉រ វ៉ាន់ដា អ្នកចិញ្ចឹមមាន់ ៦២០
ទោះជាបច្ចុប្បន្ន សាច់មាន់ និងស៊ុតមាន់ កំពុងពេញនិយមក្នុងការជួញដូរដ៏សកម្មក្នុងទីផ្សារនៅកម្ពុជា ហើយខណៈពលរដ្ឋមួយចំនួន និយមប្រើចំណីគីមី ឬចិញ្ចឹមបែបឧស្សាហកម្ម ដើម្បីឲ្យមាន់ធំលូតលាស់លឿន និងទទួលបានទិន្នផលស៊ុតឆាប់រហ័សនោះ អ្នកបច្ចេកទេសចិញ្ចឹមមាន់ម្នាក់នេះ មិនប្រាថ្នាបែបនេះឡើយ។ អ្នកបច្ចេកទេសរូបនេះយល់ថា ទោះជាការចិញ្ចឹមមាន់ដោយផ្តល់ចំណីធម្មជាតិលូតលាស់យឺត បើប្រៀបធៀបនឹងការចិញ្ចឹមដោយប្រើចំណីគីមីក៏ដោយ តែវាផ្តល់ឲ្យមានសុខភាពល្អដល់អ្នកបរិភោគ ចំណាយថវិកាតិច។ លើសពីនេះ សាច់មាន់ និងស៊ុតរបស់វា លក់បានតម្លៃថ្លៃ។
ជាក់ស្តែង លោក វ៉រ វ៉ាន់ដា អះអាងថា សម្រាប់កសិដ្ឋានលោកដែលមាន់ជាង ៥០០ក្បាល សព្វថ្ងៃបានផ្គត់ផ្គង់ទៅឲ្យទីផ្សារសេដាក (CEDAC) នៅរាជធានីភ្នំពេញ ហើយក្នុងមាន់ ១ក្បាលមានតម្លៃជិត ៣ម៉ឺនរៀល ១គីឡូ ហើយចំណែកស៊ុតវិញ ១គ្រាប់តម្លៃជាង ១ពាន់រៀល៖ «ខ្ញុំជ្រើសរើសយកចំណីធម្មជាតិហ្នឹង ដោយបើយើងវិភាគសេដ្ឋកិច្ចវាចំណាយតិច ព្រោះវត្ថុធាតុដើមដែលយើងយកមកផលិតជាចំណី វាងាយស្រួលរក ងាយស្រួល នៅជិតផ្ទះស្រាប់ តែបើយើងយកចំណីគីមីមកចិញ្ចឹម បើយើងប្រៀបធៀបនឹងប្រាក់ចំណេញវាបានតិច»។
ជាងនេះទៀត អ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់រូបនេះ បានណែនាំដល់កសិករដែលចាប់អារម្មណ៍ការចិញ្ចឹមមាន់បែបធម្មជាតិ ត្រូវតែចាប់ផ្ដើមពីអ្វីដែលខ្លួនមាន និងត្រូវគិតពីវត្ថុធាតុដើមធម្មជាតិនៅក្បែរខ្លួន ក្បែររបងផ្ទះជាមុនសិន មុននឹងចាប់យកវិធីសាស្ត្រចិញ្ចឹមដោយចំណីគីមី ហើយលោកចង់ឃើញរដ្ឋាភិបាល លើកទឹកចិត្តការចិញ្ចឹមមាន់បែបធម្មជាតិ និងស្វែងរកទីផ្សារនៅពេលដែលកសិករចិញ្ចឹមបានជោគជ័យ៕
ប្រភព: rfa.org

ការ​ចិញ្ចឹម​សត្វ-បង្កង​ក្នុង​ស្រះ


ដើម្បីចិញ្ចឹមបង្កងដោយជោគជ័យ ចាំ បាច់ត្រូវយកចិត្ដទុកដាក់លើកត្ដាសំខាន់៣ យ៉ាង គឺ ការរៀបចំស្រះ ការគ្រប់គ្រងគុណ ភាពទឹក និងការផ្ដល់ចំណី ។ រដូវកាលចិញ្ចឹម ៖ អាចចិញ្ចឹមបានពេញ១ ឆ្នាំ អាស្រ័យដោយមានប្រភពទឹកគ្រប់គ្រាន់ ។ វិធីសាស្ដ្រចិញ្ចឹម ៖ ការចិញ្ចឹមបង្កងក្នុង ស្រះមាន៣របៀប គឺការចិញ្ចឹមទ្រង់ទ្រាយ តូច ឬជាលក្ខណៈគ្រួសារទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ ឬចិញ្ចឹមជាលក្ខណៈ ឧស្សាហកម្ម ។
-ការចិញ្ចឹម ទ្រង់ទ្រាយតូច ឬជាលក្ខណៈ គ្រួសារ ៖ ជារបៀបចិញ្ចឹមដែលមិនចំណាយ ទុនច្រើនលើការទិញសំភារមកប្រើប្រាស់ ចំណី និងមិនទាមទារបច្ចេកទេសខ្ពស់ ។ ទិន្ន ផលអាចទទួលបានពី២០០ទៅ៤០០គីឡូ ក្រាម ក្នុង១ហិកតា ក្នុង១រដូវ រយៈពេលពី៦ ទៅ៨ខែ ។
-ការចិញ្ចឹមទ្រង់ទ្រាយមធ្យម ៖ ស្រះត្រូវ មានលក្ខណៈសមស្របតាមបច្ចេកទេស ទាម ទារឱ្យមានបច្ចេកទេសក្នុងការចិញ្ចឹម និង ចំណាយទុនច្រើន ដូចជាការទិញពូជ និង ចំណី ។ ទិន្នផលអាចទទួលបានពី៦០០ទៅ ១.៥០០គីឡូក្រាម ក្នុង១ហិកតា ក្នុង១រដូវ រយៈពេល៦ទៅ៨ខែ ។
-ការ ចិញ្ចឹមទ្រង់ទ្រាយធំ ឬចិញ្ចឹមជា លក្ខណៈឧស្សាហកម្ម ៖ ទាមទារត្រូវចំណាយ ទុនច្រើនលើការរៀបចំស្រះ ទិញកូនបង្កង ពូជចំណី ទិញសំភារប្រើប្រាស់ ដូចជាម៉ាស៊ីន បូមទឹក ម៉ាស៊ីនបង្កើនអុកស៊ីសែន។ល។ ទីតាំងស្រះចិញ្ចឹមទៀតសោតត្រូវសមស្របតាមលក្ខណៈបច្ចេកទេស មានផ្ទៃដីធំទូលាយ និងអនុវត្ដបច្ចេកទេសខ្ពស់ ។ ទិន្នផលអាច*ទទួលបានពី២.០០០ទៅ៤.០០០គីឡូក្រាម ក្នុង១រដូវ រយៈពេលពី៦ទៅ៨ខែ ។
១-ការរៀបចំស្រះសំរាប់ចិញ្ចឹម
១-១ទីតាំងជីកស្រះ
– ស្រះគួរជីកនៅតំបន់មានប្រភពទឹក ពេញមួយឆ្នាំ ជាប្រភេទទឹកសាប ស្អាតល្អ គ្មានជាតិពុល តំបន់គ្មានប្រើថ្នាំកសិកម្ម និង គ្មានកាកសំណល់ពីរោងចក្រ និងអាចធ្វើការ ផ្លាស់ប្ដូរទឹកបានដោយងាយស្រួល ដោយប្រើ ម៉ាស៊ីនបូប ឬអាចបញ្ចូលទឹកតាមរយៈរបប ទឹកជោរនាច ។ ហើយអាចជ្រើសរើសទីតាំង ចិញ្ចឹមនៅតំបន់ទឹកសាប ឬតំបន់ទឹកភ្លាវ ដែលមានកំហាប់អំបិលមិនលើសពី១០ភាគ ពាន់ ។
-ទីតាំងជីកស្រះ ជាប្រភេទដីល្បាយដីឥដ្ឋ ឬលាយខ្សាច់តិចតួច ដើម្បីអាចរក្សាទឹកបាន យូរ និងគ្មានជាតិជូរ ។
– ទីតាំងស្រះ ត្រូវនៅក្បែរផ្លូវគមនាគមន៍ និងត្រូវមានអគ្គិសនីគ្រប់គ្រាន់ ជាពិសេស សំរាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម និងទ្រង់ ទ្រាយធំ ។
១-២-លក្ខណៈស្រះ
– ស្រះត្រូវមានរាងចតុកោណកែងមាន ផ្ទៃក្រឡាចាប់ពី១.០០០ម៉ែត្រការ៉េឡើងទៅ (ឬអាចមានទំហំតូចជាងនេះក៏បានដែរ សំរាប់ការចិញ្ចឹមទ្រង់ទ្រាយតូច) និងមាន ជំរៅទឹកពី១.២ទៅ១.៥ម៉ែត្រ ។ បាតស្រះ ត្រូវមានកំរិតជម្រាលទៅជ្រុងម្ខាង ដើម្បី ងាយស្រួលបញ្ចេញទឹកចោល ។ នៅបាត ស្រះត្រូវមានជីកប្រឡាយសំរាប់នាំទឹកពី កន្លែងបញ្ចូលទឹករហូតដល់កន្លែងបញ្ចេញទឹក ចោល ។ ប្រឡាយគួរមានទទឹងពី២ទៅ៣ ម៉ែត្រ និងត្រូវមានជំរៅជ្រៅជាងបាតស្រះពី ១០ទៅ១៥សង្ទីម៉ែត្រ ។ បាតស្រះ ត្រូវមាន ភក់ ឬមមោកតិច ។ ខ្នងភ្លឺស្រះត្រូវមានទំហំ យ៉ាងតិច២ម៉ែត្រ មានលក្ខណៈរឹងមាំល្អ គ្មាន រន្ធសត្វផ្សេងៗ និងមិនជ្រាបទឹក ។
– ស្រះចិញ្ចឹមនីមួយៗ ត្រូវមានប្រព័ន្ធ បញ្ចេញបញ្ចូលទឹក ។ បំពង់បញ្ចេញទឹក ចោលត្រូវនៅផ្នែកទាបបំផុត ហើយបំពង់ បញ្ចូលទឹកត្រូវនៅផ្នែកខាងទីខ្ពស់ ។
១-៣-គុណភាពទឹក
បង្កង ជាប្រភេទវារីសត្វរស់ក្នុងមជ្ឈដ្ឋាន ទឹកសាប ប៉ុន្ដែវាក៏អាចរស់នៅ និងធំធាត់បាន ក្នុងតំបន់ទឹកភ្លាវ ដែលមានកំហាប់អំបិល រហូតដល់១០ភាគពាន់ ។ បង្កងមានចរិតរស់ នៅស្រទាប់បាត ក្នុងមជ្ឈដ្ឋានទឹកស្អាត និង ត្រូវមានកត្ដាគុណភាពទឹកសំខាន់ៗផ្សេង ទៀតដូចខាងក្រោម ៖
-សីតុណ្ហភាព ៖ សមស្របពី២២ទៅ៣២ អង្សាសេ និងល្អបំផុតពី២៦-៣០អង្សាសេ។ បើសិនជាសីតុណ្ហភាពទឹកក្រោម១៦អង្សា សេ ឬលើសពី៤០អង្សាសេ ហើយកំរិត សីតុណ្ហភាពទឹកនេះអូសបន្លាយយូរថ្ងៃអាច ធ្វើឱ្យបង្កងងាប់បាន ។
– កំរិត ផះ ឬកំរិតជាតិជូរ ៖ សមស្រប មានពី៧ទៅ៨ ។ បង្កងមិនអាចរស់នៅក្នុងម មជ្ឈដ្ឋានទឹកដែលមានកំរិត ផះ ឬកំរិតជាតិ ជូរក្រោម៥ បានឡើយ ។
-កំហាប់អំបិល ៖ កំហាប់អំបិលសមស្រប សំរាប់ការលូតលាស់របស់បង្កងមិនលើសពី៥ ភាគពាន់ ។ ជាធម្មតាបង្កងក៏អាចធន់ និង រស់នៅបានក្នុងទឹកដែលមានកំហាប់អំបិល រហូតដល់២០ភាគពាន់ ប៉ុន្ដែត្រូវបង្កើនកំរិត កំហាប់អំបិលនេះឡើងសន្សឹមៗ បើមិន ដូច្នេះទេអាចធ្វើឱ្យបង្កងងាប់បាន ។
-បរិមាណអុកស៊ីហ្សែនក្នុង ទឹក ៖ បង្កង*ចូលចិត្ដរស់នៅក្នុងមជ្ឈដ្ឋានផ្ទៃទឹកធំទូលាយ ដែលមានកំរិតអុកស៊ីហ្សែនលើសពី៥មីល្លី ក្រាម ក្នុង១លីត្រ និងកំរិតអុកស៊ីហ្សែនតិច បំផុតរបស់ងង្កងគឺ៣មីល្លីក្រាមក្នុង១លីត្រ ។ កំរិតអុកស៊ីហ្សែននេះ គឺខ្ពស់ជាងកំរិតអុកស៊ី សែននៃប្រភេទត្រីទឹកសាប ស្ទើរតែទាំងអស់ ដែលមានតែ២មីល្លីក្រាម ក្នុង១លីត្រ ប៉ុណ្ណោះ ។ បើបរិមាណអុកស៊ីហ្សែនក្នុងទឹក ទាបជាង១.៥មីល្លីក្រាម ក្នុង១លីត្រ ធ្វើឱ្យ បង្កងងើបក្បាលលើផ្ទៃទឹក និងក្រោម១.២ មីល្លីក្រាម ក្នុង១លីត្រ ធ្វើឱ្យបង្កងងាប់ ។
-កំរិតរឹងនៃទឹក 9ជាជឿ៣ប ៖ ទឹកមាន កំរិតរឹងពី៥០-១០០មីល្លីក្រាម ក្នុង១លីត្រ គឺ សមស្របសំរាប់បង្កង ។
– សារធាតុរ៉ែ (លោហធាតុ) ៖ បង្កងមិន អាចបន្ស៊ាំនឹងសារធាតុរ៉ែ (លោហធាតុ) ទេ ជាពិសេសគឺជាតិដែក ។ បរិមាណសារធាតុ*ដែកមាន០.១ទៅ០.២មីល្លីក្រាម ក្នុង១លីត្រ*ទឹក ដែលសមស្របសំរាប់បង្កង បើលើសពី៤*មីល្លីក្រាម ក្នុង១លីត្រ នឹងបង្កគ្រោះថ្នាក់ដល់ បង្កង ។
១-៤-សំភារប្រើប្រាស់
អ្នក ចិញ្ចឹមបង្កងត្រូវមានម៉ាស៊ីនបូមទឹក សំរាប់ផ្លាស់ប្ដូរទឹកតាមពេលវេលាកំណត់ ឬ សំរាប់ប្ដូរទឹកនៅពេលទឹកស្រះអន់គុណភាព។ ម៉ាស៊ីនបូមទឹកគួរមានទំហំល្មម ដើម្បីងាយ ស្រួលចល័ត និងដឹកជញ្ជូន ។
១-៥-ការរៀបចំស្រះ
ការ រៀបចំស្រះ ជាកត្ដាសំខាន់ដែលត្រូវ យកចិត្ដទុកដាក់ ដើម្បីបង្កើតមជ្ឈដ្ឋានសម ស្របសំរាប់ការលូតលាស់របស់បង្កង ។ ការ រៀបចំស្រះមានរបៀបដូចខាងក្រោម ៖
-សំអាតស្មៅ កំទេចកំទីក្នុងស្រះ និង សំអាតរុក្ខជាតិដែលមាននៅជុំវិញភ្លឺស្រះ។ បូមពង្រីងស្រះចាប់ត្រីល្អិត ត្រីកាច (ដូចជា ត្រីរ៉ស់ ផ្ទក់ អណ្ដែង ក្រាញ់។ល។) និងអន្ទង់ ពស់ កង្កែបចេញ។
-ចំពោះស្រះចាស់ត្រូវ ស្ដារល្បាប់ភក់បាត ស្រះចេញ ដើម្បីបំបាត់មេរោគ ឧស្ម័នពុល ដោយរក្សាទុកកំរាស់ល្បាប់ភក់ពី១០ទៅ១៥ សង្ទីម៉ែត្រ ។
-ត្រូវ ជួសជុលភ្លឺស្រះឱ្យបានមាំល្អ លប់រន្ធ ឬប្រហោងផ្សេងៗនៅតាមភ្លឺស្រះ ។ ភ្លឺស្រះ ត្រូវមានកំពស់ខ្ពស់ជាងទឹកស្រះយ៉ាងតិច០.៥ ម៉ែត្រ ។
-ក្រោយពី ស្ដារល្បាប់ភក់រួច ត្រូវហាល ស្រះពី២ទៅ៧ថ្ងៃ ដើម្បីបំភាយឧស្ម័នពុល ផ្សេងៗ ដូចជាអ៊ីដ្រូហ្សែនស៊ុលផួ 9ះ២្សប អាម៉ូ ញ៉ាក់ 9ណះ៣ប មេតាន 9ជះ៤ប…ចេញពីស្រះ ។ បើស្រះមានជាតិជូរមិនគួរហាលថ្ងៃយូរពេក ទេ ។
-ការបាចកំបោរ បាតស្រះ ៖ ប្រើកំបោរស បាចឱ្យសព្វបាតស្រះ ដើម្បីសំលាប់មេរោគ និងកែលំអកំរិត ផះ ឬកំរិតជាតិជូរនៃទឹក ។ ចំពោះស្រះថ្មី ត្រូវបាចកំបោរក្នុងបរិមាណពី៣ ទៅ៥គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ និង ចំពោះស្រះចាស់គួរប្រើកំបោរក្នុងបរិមាណពី ៧ទៅ១០គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ។
-ការដាក់ជី ៖ ក្រោយពេលរៀបចំស្រះរួច ត្រូវដាក់ជីដើម្បីបង្កើតចំណីធម្មជាតិ។ ប្រភេទជីដែលល្អ គឺជីលាមកសត្វមាន់ ទា និងជ្រូក ។ល។ ក្នុងបរិមាណពី២៥ទៅ៣០ គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ។ បើសិនជា គ្មានជីលាមកសត្វ យើងក៏អាចប្រើជីគីមី ណភគ ក្នុងបរិមាណពី២ទៅ៤ក្រាម ក្នុង១ ម៉ែត្រគូប ដោយត្រូវត្រាំជីក្នុងទឹកឱ្យរលាយ គ្រាប់អស់សិន រួចបាចឱ្យសព្វពេញផ្ទៃស្រះ ។
-ការបញ្ចូលទឹកក្នុងស្រះ ៖ ក្រោយពេល ដាក់ជីរួចបាន១ថ្ងៃ យើងត្រូវបញ្ចូលទឹកក្នុង ស្រះឱ្យបានពី៣០ទៅ៤០សង្ទីម៉ែត្រ។ ក្រោយ ពីបាចជីរួច រយៈពេលពី២ទៅ៣ថ្ងៃ រុក្ខជាតិ ប្លង់តុងបានកើតមានដែលធ្វើឱ្យទឹកស្រះមាន ពណ៌បៃតងខ្ចី រួចយើងត្រូវបញ្ចូលទឹកបំពេញ ស្រះ ។
ចំណាំ ៖ ពេលបញ្ចូលទឹកក្នុងស្រះ ត្រូវ ច្រោះនឹងស្បៃក្រឡាល្អិតទំហំ០.៥មីល្លីម៉ែត្រ ដើម្បីការពារត្រីល្អិត កំពឹស និងសត្វចង្រៃ ផ្សេងៗចូលក្នុងស្រះដែលបានរៀបចំហើយ ។
-ត្រូវរៀបចំមែកឈើ ឬឫស្សីដោយចង ជាបាច់ដាក់នៅបាតស្រះសំរាប់ជាជំរកនៅ ពេលបង្កងសក ។ ម្យ៉ាងទៀត យើងអាច ដាក់បន្ថែមរុក្ខជាតិទឹកដូចជា ចក ត្រកួន ដើម្បីជាចំណីបន្ថែម និងជាជំរកសំរាប់បង្កង។ បន្ទាប់មកត្រូវត្រៀមលក្ខណៈលែងកូនបង្កង ពូជក្នុងស្រះ ដែលបានរៀបចំហើយនោះ ។
២-ការជ្រើសរើសកូនបង្កងពូជ និង របៀបលែង
២-១-ការជ្រើសរើសកូនបង្កងពូជ
ដើម្បីចិញ្ចឹមបង្កងឱ្យទទួលបានគុណភាព ល្អ យើងត្រូវយកចិត្ដទុកដាក់ចំណុចសំខាន់ៗ ដូចខាងក្រោម ៖
– គួរទិញកូនបង្កងពូជពីកសិដ្ឋានផលិតពូជ ដែលមានទំនុកចិត្ដ និងមានលិខិតបញ្ជាក់អំពី គុណភាព ។ បើសិនមានលទ្ធភាពយើងគួរ ជ្រើសរើសយក តែកូនបង្កងពូជឈ្មោលសុទ្ធ សំរាប់ដាក់ចិញ្ចឹម ពីព្រោះវាលូតលាស់លឿន ។
-ម្យ៉ាងទៀត ត្រូវជ្រើសរើសកូនបង្កង ពូជដាក់ចិញ្ចឹមឱ្យមានប្រវែងចាប់ពី៣សង្ទី ម៉ែត្រឡើងទៅ ដែលមានទំហំប៉ុនគ្នា មាន សុខភាពល្អ គ្មានរបួសស្នាម និងមានពុកមាត់ ជើង និងតង្កៀបគ្រប់គ្រាន់ ។
លក្ខណៈសំគាល់កូនបង្កងមានសុខភាពល្អ ៖
– ជាទូទៅ គឺពុកមាត់របស់វាជានិច្ចកាល មានលក្ខណៈស្របគ្នា ។ បើសិនជាពុកមាត់ របស់វាមានរាងជាអក្សរវ៉េ 9្វប បញ្ជាក់ថា កូនបង្កងមានសុខភាពខ្សោយ ។
-មានសកម្មភាពហែលរហ័សរហួន ។ នៅពេលផ្ដាច់ចរន្ដខ្យល់អុកស៊ីហ្សែន កូន*បង្កងមានសុខភាពល្អ តែងតែឡើងមកផ្នែក*ខាងលើនៃផ្ទៃទឹក ។
-ម្យ៉ាងទៀត កូនបង្កងមានសុខភាពល្អ គឺ គេសំគាល់នៅលើដងខ្លួនរបស់វា មានពណ៌ ខៀវថ្លា ។ ចំពោះកូនបង្កងមានជំងឺ គឺដងខ្លួន របស់វាមានពណ៌សស្រអាប់ ហើយគំរប*កំផ្លៀងរបស់វាមានពណ៌ខ្មៅ ។
២-២-របៀបលែងកូនបង្កងដាក់ចិញ្ចឹម
– មុនពេលលែងកូនបង្កង ត្រូវធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះជាមុនសិន ។ បើសិនជាទឹកស្រះមានលក្ខណៈល្អ ក្រោយពេលស្រះបានរៀបចំហើយ គឺយើងអាចលែងកូនបង្កងចូលស្រះបាន ។
-ក្នុងករណីដែលកូនបង្កង ពូជដឹកជញ្ជូន ដោយដាក់ក្នុងថង់បា្លស្ទិក និងមានបញ្ចូលខ្យល់អុកស៊ីហ្សែន ។ មុននឹងលែងកូនបង្កងចូលក្នុងស្រះ យើងត្រូវត្រាំថង់កូនបង្កងក្នុងទឹកស្រះរយៈពេលពី១០ទៅ១៥នាទីជា មុនសិន ដើម្បីឱ្យសីតុណ្ហភាពទឹកក្នុងថង់បន្ស៊ាំនឹងសីតុណ្ហភាពទឹកក្នុងស្រះ ។ បន្ទាប់មក ទើ យើងចាប់ផ្ដើមបើកមាត់ថង់ឱ្យកូនបង្កង ហែលចេញតាមសំរួល ។ គេត្រូវលែងកូនបង្កងចំងាយប្រហែល២ម៉ែត្រពីមាត់ស្រះ ដើម្បីចៀសវាងកុំឱ្យវាលោតឡើងលើមាត់ ស្រះ ។ ត្រូវលែងកូនបង្កងនៅពេលអាកាស ធាតុត្រជាក់ ជាពិសេសគឺនៅពេលព្រឹក ។
-ដង់ស៊ីតេដាក់ចិញ្ចឹម ៖ សំរាប់ការចិញ្ចឹម ជាលក្ខណៈគ្រួសារ ដង់ស៊ីតេកូនបង្កងដាក់ ចិញ្ចឹមមានពី៣ទៅ៥ក្បាល ក្នុង១ម៉ែត្រ
កា រ៉េ ។ សំរាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម បរិមាណកូនបង្កងដាក់ចិញ្ចឹមមានពី៥ទៅ៧ ក្បាលក្នុង១ម៉ែត្រការ៉េ និងសំរាប់ការចិញ្ចឹម ទ្រង់ទ្រាយធំ ឬចិញ្ចឹមជាលក្ខណៈឧស្សាហ កម្មបរិមាណកូនបង្កងដាក់ចិញ្ចឹមគឺពី១២ទៅ ១៥ក្បាល ក្នុង១ម៉ែត្រការ៉េទឹកស្រះ ។ (នៅមានត)
ការចិញ្ចឹមចំរុះជាមួយត្រី ៖
-យើងអាចចិញ្ចឹមបង្កងជាមួយប្រភេទ ត្រីផ្សេងៗបាន ដើម្បីប្រើប្រាស់ឱ្យអស់នូវ ចំណីដែលមានក្នុងស្រះ និងដើម្បីជួយកែលំអ គុណភាពទឹកស្រះ ។ ការចិញ្ចឹមចំរុះនេះ យើងអាចដាក់ត្រីចិញ្ចឹមបានតែក្នុងស្រះ ចិញ្ចឹមបង្កង ដែលចិញ្ចឹមជាទ្រង់ទ្រាយតូច និងមធ្យមប៉ុណ្ណោះ ។
-សំរាប់ប្រភេទត្រីដាក់ចិញ្ចឹមចំរុះជាមួយ បង្កង គឺជាប្រភេទត្រីដែលរស់នៅស្រទាប់លើ និងស្រទាប់កណ្ដាល និងជាប្រភេទត្រីដែល មិនប្រជែងចំណីជាមួយបង្កង ដូចជា ប្រភេទ ត្រីកាបស កាបក្បាលធំ កាបស៊ីស្មៅ និងត្រី ឆ្ពិនជាដើម ។
-ដង់ស៊ីតេត្រីដាក់ចិញ្ចឹម គឺ១ក្បាលក្នុង៥ ទៅ១០ម៉ែត្រការ៉េ នៃផ្ទៃទឹកស្រះ ។
៣-ចំណី និងរបៀបផ្ដល់ចំណី
ត្រូវផ្ដល់ចំណីគ្រប់ល្មម ចៀសវាងផ្ដល់ ចំណីលើស ពីព្រោះចំណីដែលនៅសល់ច្រើន ក្នុងស្រះ អាចបំលែងជាធាតុពុលបង្កឱ្យកើត*មានរុក្ខជាតិប្លង់តុងច្រើន ធ្វើឱ្យបង្កងពិបាក*សក និងលូតលាស់មិនល្អ ។ ដូចនេះការ*ផ្ដល់ចំណីខ្វះបន្ដិចប្រសើរជាងការផ្ដល់ចំណីលើស ។
៣-១-ចំណី
ដើម្បីឱ្យបង្កងសក និងមានការលូតលាស់ ល្អ ចំណីត្រូវមានសារធាតុបំប៉នសំខាន់ៗដូច ជា ប្រូតេអ៊ីនពី៣០ទៅ៣៥ភាគរយ លីពីត៣ ទៅ៥ភាគរយ កាល់ស្យូម២ទៅ៣ភាគរយ ផូស្វរ១ទៅ១.៥ភាគរយ និងសែលុយឡូសពី ៣ទៅ៥ភាគរយ ។ យើងអាចប្រើចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ ដែលមានសារធាតុ ដូចខាងលើ ។ ចំពោះចំណីគ្រាប់មានបរិមាណ សារធាតុបំប៉នមិនប្រែប្រួល និងងាយស្រួល ប្រើប្រាស់ ប៉ុន្ដែមានតំលៃខ្ពស់ ។ រីឯចំណីកែ ច្នៃ និងចំណីស្រស់មានតម្លៃថោកជាងចំណី គ្រាប់ ព្រោះយើងអាចរកបាននៅតាមមូល ដ្ឋាន តែប្រភេទចំណីនេះមានបរិមាណសារ ធាតុបំប៉នប្រែប្រួល ដែលធ្វើឱ្យយើងចំណាយពេលវេលាច្រើនក្នុងការផ្ដល់ចំណី ។ ការផ្សំចំណីអាស្រ័យលើវត្ថុធាតុដើម ដែលមាននៅតាមមូលដ្ឋាន និងមានរូបមន្ដផ្សំចំណីផ្សេងៗគ្នា ប៉ុន្ដែចាំបាច់ត្រូវធានាឱ្យមាននូវបរិមាណសារធាតុបំប៉នសំខាន់ៗ ដូចជា ម្សៅគ្រាប់ធញជាតិ៦៥ភាគរយ ម្សៅត្រី២៥ភាគរយ និងប្រភេទសារធាតុផ្សេងៗទៀតចំនួន១០ភាគរយ ។ បន្ទាប់មក យើងអាចកែច្នៃតាមរូបមន្ដដូចខាងក្រោម ៖
-ម្សៅសណ្ដែកសៀង ៖ ២០%
-កន្ទក់ ៖ ៣៥%
-ម្សៅមី ៖ ១០%
-ម្សៅត្រី ៖ ២៥%
-ម្សៅឆ្អឹង ៖ ២%
-ម្សៅគ ៖ ៥%
-ព្រីម៉ិច 9ភរមេិខប ៖ ២%
-និងសារធាតុខ្លាញ់ (ខ្លាញ់ត្រី មឹក ប្រេង ដូង) ៖ ១%
៣-២-របៀបផ្ដល់ចំណី
ចំណីគ្រាប់ ឬចំណីកែច្នៃត្រូវផ្ដល់ឱ្យបង្កង នៅខែដំបូង និងខែបន្ទាប់ ។ ចំណែកប្រភេទ ចំណីស្រស់មានដូចជា ត្រីល្អិត កំពឹស ក្ដាម ខ្យង។ល។ ដែលមានតម្លៃថោកនៅរដូវ វស្សាក៏អាចផ្ដល់ជាចំណីបង្កងបានដែរ ។ ចំណីស្រស់មានគុណភាពធ្វើឱ្យបង្កងមានការ លូតលាស់លឿន និងបានកាត់បន្ថយការ ចំណាយលើការទិញចំណីគ្រាប់ ប៉ុន្ដែចំណី ស្រស់ងាយធ្វើឱ្យខូចគុណភាពទឹកស្រះផង ដែរ ។
-កន្ដ្រងចំណី ៖ ដើម្បីងាយស្រួលក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រងបរិមាណចំណីដែល ត្រូវផ្ដល់ឱ្យបង្កងស៊ី យើងត្រូវដាក់កន្ដ្រងចំណី ចំនួន៤នៅតាមជ្រុងស្រះ ហើយកន្ដ្រង នីមួយៗត្រូវដាក់ឱ្យផុតពីបាតស្រះកំពស់១០ សង្ទីម៉ែត្រ ។ កន្ដ្រងនីមួយៗគួរមានទំហំ១ ម៉ែត្រការ៉េ ។ រាល់ពេលផ្ដល់ចំណីត្រូវបាច ចំណីឱ្យសព្វពេញផ្ទៃស្រះ និងត្រូវដាក់ចំណី បន្ថែមនៅក្នុងកន្ដ្រងចំណីប្រហែល១ភាគរយ នៃបរិមាណចំណីសរុប ។ ក្រោយពីផ្ដល់ចំណី បានរយៈពេល១ម៉ោងត្រូវត្រួតពិនិត្យមើល កន្ដ្រងចំណី បើសិនជាបង្កងទើបតែស៊ីចំណី អស់បញ្ជាក់ថា ចំណីគ្រប់ល្មមសំរាប់បង្កង ។ បើសិនជាចំណីនៅសល់ច្រើន គឺត្រូវបន្ថយ ចំណីនៅពេលដាក់លើកក្រោយ ។ ប៉ុន្ដែបើបង្កងស៊ីចំណីអស់លឿន យើងត្រូវបង្កើន បរិមាណចំណីនៅពេលដាក់លើកក្រោយ ។
-អត្រាផ្ដល់ចំណី ៖ ត្រូវផ្ដល់ចំណីឱ្យបង្កង ស៊ីចំនួន២ដង ក្នុង១ថ្ងៃ គឺនៅម៉ោង៥ព្រឹក និង ម៉ោង៥ល្ងាច ។ ពេលព្រឹកត្រូវផ្ដល់ចំណី៣០ ភាគរយនៃបរិមាណចំណីទាំងអស់ និងនៅ ពេលល្ងាចផ្ដល់៧០ភាគរយនៃបរិមាណចំណី ដែលនៅសល់ ។ បរិមាណចំណីត្រូវផ្ដល់ឱ្យ បង្កងរាល់ថ្ងៃ ទៅតាមដំណាក់កាលលូតលាស់ របស់វា និងគិតតាមទំងន់បង្កងសរុបដែល មាននៅក្នុងស្រះ (មើលតារាងទី១ខាង ក្រោម) ។
-មុនពេលដាក់ចំណីក្នុងកន្ដ្រង ត្រូវ សំអាតកន្ដ្រងឱ្យបានស្អាតជាមុនសិន រួចទើប ដាក់ចំណីថ្មីចូល ។
តារាងទី១ ៖ បរិមាណចំណី និងអត្រារស់ របស់បង្កង
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១ដល់២០ ទម្ងន់មធ្យម (ក្រាម) ៤ អត្រារស់(%) ១០០ បរិមាណចំណី (%) ២០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ២១ដល់៤០ ទម្ងន់មធ្យម (ក្រាម) ៧ អត្រារស់៩៥ បរិ មាណចំណី (%) ១៥ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៤១ដល់៦០ ទម្ងន់មធ្យម (ក្រាម) ១៣ អត្រារស់ ៩០ បរិមាណចំណី (%) ១០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៦១ដល់៨០ ទម្ងន់មធ្យម (ក្រាម) ២២ អត្រារស់៨៥ បរិ មាណចំណី (%) ៨០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៨១ដល់១០០ ទម្ងន់មធ្យម (ក្រាម) ៣១ អត្រារស់៨០ បរិ មាណចំណី (%) ៥ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១០១ដល់ ១២០ ទម្ងន់មធ្យម (ក្រាម) ៤០ អត្រារស់ ៧៥ បរិមាណចំណី (%) ៤ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១២១ឡើង ទម្ងន់មធ្យម (ក្រាម) លើ៥០ អត្រារស់៧០ បរិមាណចំណី (%) ៣ ។
ប្រការដែលត្រូវចងចាំនៅពេលដាក់ចំណី
-ចំណីកែច្នៃ ៖ ត្រូវលាយច្របល់ចំណី បញ្ចូលគ្នាឱ្យសព្វ និងត្រូវមានដាក់ម្សៅស្អិត (ម្សៅគ) រួចកិនចេញជាគ្រាប់សំរាប់ផ្ដល់ឱ្យ បង្កងស៊ី ។ ប្រភេទចំណីដែលកែច្នៃរួចនេះ គឺ សំរាប់ប្រើតែ១ថ្ងៃប៉ុណ្ណោះ ។
-ចំណីស្រស់ ៖ ត្រូវលាងចំណីស្រស់ឱ្យ ស្អាត និងកាត់ជាដុំល្អិតៗ ទើបដាក់ឱ្យបង្កង ស៊ី ។ មិនត្រូវយកចំណីដែលងាប់ ឬខូចគុណ ភាពមកធ្វើជាចំណីបង្កងឡើយ ។
-ចំណីគ្រាប់ ៖ ចំពោះចំណីគ្រាប់មិនត្រូវ ប្រើចំណីណាដែលហួសពេលកំណត់ប្រើប្រាស់ ឬដុះផ្សិតឡើយ ។
-ការចាប់ចំណី ៖ បង្កងចាប់យកចំណី ដោយស្រង់ក្លិន ដូចនេះចំពោះចំណីកែច្នៃយើងអាចលាយវាជាមួយចំណីស្រស់ ដើម្បីឱ្យចំណីកែច្នៃមានក្លិនដែលងាយទាក់ទាញឱ្យបង្កងស៊ី ។
-ការប្រើប្រាស់វីតាមីន ៖ ដើម្បីបង្កើន សុខភាពរបស់បង្កង និងចៀសផុតពីជំងឺ ផ្សេងៗ យើងអាចប្រើវីតាមីនសេ ជ លាយជា មួយចំណីបាន ។
-ការត្រួតពិនិត្យការលូតលាស់របស់ បង្កង ៖ យើងអាចកំណត់រយៈពេល២០ថ្ងៃ ម្ដង ដើម្បីចាប់បង្កងមួយចំនួនពីកន្ដ្រងចំណី ទាំង៤យកមកថ្លឹង និងគិតរកទម្ងន់មធ្យម ។ បន្ទាប់មក ផ្អែកលើអត្រារស់របស់បង្កង ដែល មានបញ្ជាក់នៅក្នុងតារាងទី១ យើងអាច គណនាទម្ងន់បង្កងសរុបដែលមានក្នុងស្រះ ហើយបន្ទាប់មក យើងអាចគណនាបរិមាណ ចំណីដែលត្រូវផ្ដល់ឱ្យបង្កងស៊ីនៅដំណាក់ កាលបន្ទាប់ ។
៤-ការគ្រប់គ្រងគុណភាពទឹកស្រះ
បង្កងលូតលាស់ និងធំធាត់អាស្រ័យទៅ លើការសករបស់វា ។ ដើម្បីធ្វើឱ្យបង្កងសក បានដោយងាយ ចាំបាច់ត្រូវគ្រប់គ្រងគុណ ភាពទឹកស្រះឱ្យបានល្អ ដែលជាកត្ដាសំខាន់ចាំ បាច់បំផុត ។ ខាងក្រោមនេះ គឺជាវិធីសាស្ដ្រ មួយចំនួនក្នុងការគ្រប់គ្រងគុណភាពទឹកស្រះ ឱ្យបានល្អ ៖
ក-ការផ្លាស់ប្ដូរទឹក ៖
-ការផ្លាស់ប្ដូរទឹក គឺមានគោលបំណង ដើម្បីកាត់បន្ថយភាពកខ្វក់នៃទឹកស្រះធ្វើឱ្យ ទឹកស្រះថ្លាល្អ បង្កើនបរិមាណខ្យល់អុកស៊ី ហ្សែនក្នុងស្រះ និងបានបញ្ចេញចោលឧស្ម័ន ពុលផ្សេងៗដូចជា អ៊ីដ្រូហ្សែនស៊ុលផួ (H2S) អាម៉ូញ៉ាក់ NH3 ឧស្ម័នកាបូនិក CO2 ជា ដើម។ល។ ជាធម្មតានៅខែដំបូងយើងមិន ចាំបាច់ផ្លាស់ប្ដូរទឹកទេ ព្រោះលាមករបស់បង្កងនៅបាតស្រះមានបរិមាណតិចតួចនៅឡើយ ។ នៅខែទី២ ត្រូវប្ដូរទឹកេឱ្យបានញឹកញាប់ ឬរៀងរាល់ថ្ងៃ ។ បរិមាណទឹកត្រូវប្ដូរ អាស្រ័យលើគុណភាពទឹកស្រះ និងទំហំនៃការចិញ្ចឹម ។ ជាទូទៅយើងអាចប្ដូរទឹកពី១០ ទៅ២០ភាគរយនៃផ្ទៃទឹកស្រះ ។ ការប្ដូរទឹក នេះ គឺត្រូវបូមយកលាមកបង្កង និងកាក សំណល់ផ្សេងៗទៀតចេញពីផ្នែកបាតស្រះ និងបញ្ចូលទឹកថ្មីមកវិញនៅផ្នែកខាងលើនៃ ផ្ទៃស្រះ ដោយមានប្រើស្បៃច្រោះទឹកដែល បង្ហូរចូល ។
-ការដាក់ចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេ ខ្ពស់ ត្រូវធ្វើការផ្លាស់ប្ដូរបរិមាណទឹកច្រើន
ជាងការចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេទាប។ ចំពោះការចិញ្ចឹមដោយប្រើចំណីស្រស់ងាយ ធ្វើឱ្យខូចគុណភាពទឹកណាស់ ដូចនេះចាំបាច់ ត្រូវផ្លាស់ប្ដូរទឹកឱ្យបានច្រើនដែរ ។
ខ-កត្ដាសំខាន់ៗនៃគុណភាពទឹក
ជានិច្ចកាល យើងត្រូវត្រួតពិនិត្យកត្ដា សំខាន់ៗនៃគុណភាពទឹក ដូចជាសីតុណ្ហភាព ផះ (កំរិតជាតិជូរនៃទឹក) កំរិតរលាយខ្យល់ អុកហ្សែនក្នុងទឹក កំរិតរឹងនៃទឹក។ល។ ដើម្បី កែលំអទាន់ពេលវេលានៅពេលគុណភាព ទឹកមានការប្រែប្រួល ។
-កំរិត ផះ (កំរិតជាតិជូរនៃទឹក) ៖ ជា និច្ចកាលមានការប្រែប្រួលដោយសារការ កើនឡើងនៃរុក្ខជាតិប្លង់តុងដែលធ្វើឱ្យ ផះ ខ្ពស់ និង ផះ ចុះទាប ដោយមានការបំភាយ នៃសមាសធាតុសេរីរាង្គនៅបាតស្រះ ។ ម្យ៉ាងទៀតទឹកស្រះមានជាតិអាស៊ីត ឬជាតិ ជូរ ឬ ផះ ចុះទាប ដោយសារទឹកភ្លៀង ឬ ប្រភពទឹកផ្សេងៗ ។ ដូចនេះត្រូវរក្សាកំរិត ផះ ទឹកស្រះឱ្យបានល្អឱ្យនៅចន្លោះពី៧ទៅ
៨ ។ បើសិន ផះ ក្រោម៧ ឬលើសពី៩នឹងជះ ឥទ្ធិពលអាក្រក់ដល់បង្កង ។ ដើម្បីកែលំអ ផះ ត្រូវផ្លាស់ប្ដូរទឹក ឬប្រើប្រាស់កំបោរ ។ បើសិនជារុក្ខជាតិប្លង់តុងកើតមានច្រើនធ្វើឱ្យ ផះ ឡើងខ្ពស់ត្រូវប្ដូរទឹកជាថ្មី ។ មុនពេលភ្លៀងត្រូវបាចកំបោរសនៅជុំវិញស្រះ ដើម្បីការពារជាតិជូរហូរពីមាត់ស្រះ ។ ក្រោយពេលភ្លៀងត្រូវវាស់កំរិត បើសិន ផះ ក្រោម៧គឺត្រូវប្រើកំបោរសពី១ទៅ១.៥គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ដោយត្រូវលាយជាមួយទឹកឱ្យរលាយអស់ រួចបាចឱ្យសព្វពេញផ្ទៃស្រះដើម្បីបង្កើនកំរិត ផះ ។
-កំរិតខ្យល់អុកស៊ីហ្សែនក្នុងទឹក ៖ កង្វះ ខ្យល់អុកស៊ីហ្សែនក្នុងទឹកស្រះ ធ្វើឱ្យបង្កង ងើបនៅលើផ្ទៃទឹក និងអាចបណ្ដាលឱ្យបង្កង ងាប់ ។ បញ្ហានេះងាយកើតមានណាស់នៅ តាមស្រះចិញ្ចឹមបង្កង ។ មូលហេតុដែលកង្វះ ខ្យល់អុកស៊ីហ្សែន ក្នុងស្រះបណ្ដាលមកពី ស្រះសំបូរដោយសារធាតុសេរីរាង្គមានចំណីសល់ច្រើនក្នុងស្រះ និងមានរុក្ខជាតិប្លង់តុងកើតមានច្រើន។ល។ កំរិតរលាយខ្យល់អុកស៊ីហ្សែនតិចបំផុតក្នុងស្រះ គឺ៣.៥មីល្លីក្រាម ក្នុង១លីត្រទឹក ។ កំរិតរលាយខ្យល់អុកស៊ីហ្សែនក្រោម២មិល្លីក្រាម ក្នុង១លីត្រ និងធ្វើឱ្យបង្កងងាប់ ។ យើងអាចបង្កើនបរិមាណខ្យល់អុកស៊ីហ្សែនក្នុងស្រះដោយបញ្ចូល ខ្យល់អុកស៊ីហ្សែនក្នុងស្រះ ឬផ្លាស់ប្ដូរទឹក ។
-កំរិតថ្លានៃទឹក ៖ ត្រូវរក្សាកំរិតថ្លានៃទឹក ស្រះពី២៥ទៅ៤០សង្ទីម៉ែត្រ ។ បើសិនជា កំរិតថ្លានៃទឹកក្រោម២៥សង្ទីម៉ែត្រ មានន័យ ថា ទឹកស្រះល្អក់ ពេលនោះត្រូវផ្លាស់ប្ដូរទឹក និងរៀបចំដាក់ចំណីឱ្យបានត្រឹមត្រូវ ។ បើ កំរិតថ្លានៃទឹកលើសពី៤០សង្ទីម៉ែត្រ ត្រូវ បន្ថែមជីសរីរាង្គ ឬអសរីរាង្គ ដើម្បីបង្កើន ពណ៌ទឹកស្រះ ។ បើទឹកស្រះមានពណ៌បៃតង ខ្ចី គឺទឹកមានលក្ខណៈល្អបំផុត ។ បើសិនជា ទឹកស្រះមានពណ៌បៃតងចាស់ ឬពណ៌ក្រម៉ៅ ត្រូវធ្វើការផ្លាស់ប្ដូរទឹក ។
-កំរិតរឹងនៃទឹក ៖ ទឹកស្រះដែលមានកំរិត រឹងសរុបពី៥០ទៅ១០០មីល្លីក្រាម ក្នុង១លីត្រ គឺមានលក្ខណៈសមស្រប ។ បើកំរិតរឹងនៃទឹកក្រោម៥០មីល្លីក្រាមក្នុង១លីត្រ ត្រូវបន្ថែមកំបោរស ឬម្សៅសំបកងាវដើម្បីបង្កើនកំរិតរឹងនៃទឹកដែលជួយឱ្យបង្កងងាយ សក និងងាយកកើតសំបកថ្មី ។
គ-ការថែទាំបង្កងក្នុងស្រះ
-ជានិច្ចកាលត្រូវតាមដានសកម្មភាព របស់បង្កង បើឃើញបង្កងងើបនៅលើផ្ទៃទឹក ខុសធម្មតា ត្រូវធ្វើការត្រួតពិនិត្យគុណភាព ទឹកស្រះ ដើម្បីមានវិធានការកែលំអទាន់ ពេលវេលា ។ នៅពេលព្រឹកព្រលឹម បើសិនជាឃើញបង្កងហែលខុសធម្មតា ដោយប្រមូលផ្ដុំគ្នានៅជ្រុងស្រះ នោះបញ្ជាក់ថា ទឹកស្រះខ្វះខ្យល់អុកស៊ីហ្សែន ដូចនេះយើងត្រូវបន្ថែមខ្យល់អុកស៊ីហ្សែន ឬផ្លាស់ប្ដូរទឹកជាបន្ទាន់ ។
-ត្រូវត្រួតពិនិត្យស្រះជារៀងរាល់ថ្ងៃ ដូច ជា នៅមាត់ស្រះ ទ្វារទឹកចេញ-ចូលស្រះ និង ត្រូវកំចាត់សត្វចង្រៃដូចជា កណ្ដុរ ពស់ កង្កែប ជាដើម។ល។
៥-ការប្រមូលផលបង្កង
ក្រោយការចិញ្ចឹមរយៈពេលពី៤ទៅ៥ខែ បង្កងមានទម្ងន់មធ្យមពី៣០ទៅ៥០ក្រាម ក្នុង១ក្បាល ពេលនោះយើងអាចប្រមូលផល បានហើយ ។ ការប្រមូលផលបង្កងចិញ្ចឹម មានពីរបែបគឺ ការប្រមូលផលរំលោះ និងការ ប្រមូលផលទាំងស្រុង ។
-ការប្រមូលផលរំលោះ ៖ ក្រោយការ ចិញ្ចឹមបានរយៈពេល៤ខែ យើងអាចប្រមូល ផលរំលោះ ដោយចាប់យកតែបង្កងដែលមាន ទំហំធំ និងបង្កងមេ ។ ចំណែកឯបង្កងឈ្មោល ត្រូវបានរក្សាទុកចិញ្ចឹមរហូតដល់ចុងរដូវ ។ ការប្រមូលផលរបៀបនេះធ្វើឱ្យការចិញ្ចឹម ទទួលទិន្នផលខ្ពស់ ពីព្រោះបង្កងឈ្មោលមាន ការលូតលាស់លឿននៅដំណាក់កាលចុង ក្រោយ ។
-ការប្រមូលផលទាំងស្រុង ៖ នៅពេល បង្កងភាគច្រើនមានទំហំធំក្លាយជាបង្កងសាច់ ហើយយើងអាចប្រមូលផលទាំងស្រុងបាន ។ ដើម្បីងាយស្រួលក្នុងការប្រមូលផល យើង ត្រូវបញ្ចេញទឹកស្រះពាក់កណ្ដាល រួចអូសអួន ពី៣ទៅ៤ដង ។ បន្ទាប់មក បង្កងនៅសល់ តិចតួច យើងអាចបូមពង្រីងស្រះ និងប្រមូល ចាប់ទាំងអស់ ។ ក្រោយពេលប្រមូលផលរួច ត្រូវប្រោះបង្កងទុកក្នុងអាង ឬក្នុងធុង ដែល មានដាក់ខ្យល់អុកស៊ីហ្សែន ដោយរើសចេញ នូវបង្កងតូចៗ ឬត្រីល្អិតមុនពេលលក់ ។ ត្រូវ ដឹកជញ្ជូនបង្កង ដោយមានដាក់ខ្យល់អុកស៊ី ហ្សែន ដើម្បីធ្វើឱ្យបង្កងរស់បានយូរ និងលក់ បានតម្លៃថ្លៃ ៕ (ដកស្រង់ចេញពីសៀវភៅនាយកដ្ឋានជលផល)

ការ​ចិញ្ចឹម​មាន់​តាមបែប​ប្រពលវប្បកម្ម


កូនមាន់ទើបតែញាស់
ជាទូទៅ កសិករចិញ្ចឹមមាន់មិនសូវបានទទួលផលប៉ុន្មានទេ ដោយសារខ្វះការយកចិត្តទុកដាក់ក្នុងការចិញ្ចឹម និងថែទាំ ។ ដោយមើលឃើញនូវបញ្ហានេះហើយ ទើបអង្គការសេដាកបានចុះទៅធ្វើការបណ្តុះបណ្តាល លើការចិញ្ចឹមមាន់ជាលក្ខណៈ គ្រួសារតាមបែបប្រពលវប្បកម្ម នៅភូមិថ្លុកដង្កោ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រោយពីធ្វើការបណ្តុះបណ្តាលហើយ បងស្រី ស៊ូ ឃន ដែលជាកសិកររស់នៅភូមិ ឃុំខាងលើ គាត់បានស្ម័គ្រចិត្តសាកល្បងធ្វើការពិសោធន៍លើការចិញ្ចឹមមាន់នេះ ។ ចំណែកបទពិសោធន៍នៃការចិញ្ចឹមបង្ហាញជូនដូចខាងក្រោម :
១. ស្ថានភាពចិញ្ចឹមមុនពេលបណ្តុះបណ្តាល
បងស្រីពុំមានទ្រុងមាន់ត្រឹមត្រូវទេ គឺគ្រាន់តែរៀបចំឲ្យមានជាសំបុកសំរាប់ឲ្យមាន់ពងលើធ្នើរចង្ក្រាន ។ គាត់មិនសូវយកចិត្តទុកដាក់លើបញ្ហាចំណី ទឹក និងការថែទាំទេ ព្រលែងឲ្យមាន់ដើររកចំណីស៊ីដោយខ្លួនឯង ។ លទ្ធផលនៃការចិញ្ចឹមរបស់គាត់ គឺក្នុងមេមួយក្បាល ដល់ពេលលក់សល់កូនត្រឹម ១-២ ក្បាលប៉ុណ្ណោះ ហើយជួនកាលអាចអស់តែម្តង ដោយសារគេលួច ឬស្លាប់ដោយជំងឺ ។
២. របៀបចិញ្ចឹមតាមប្រពលវប្បកម្ម
ក្នុងការចិញ្ចឹមតាមបច្ចេកទេសប្រពលវប្បកម្មនេះ បងស្រីបានរៀបចំឲ្យមានទ្រុងដែលមានទំហំ ៤ ម៉ែត្របួនជ្រុង ធ្វើពីកូនឈើ ប្រក់ស្លឹកត្នោត និងរបងកំពស់ ១ ម៉ែត្រ ធ្វើជាទីធ្លាព័ទ្ធជុំវិញទ្រុងមាន់ទំហំ ១០ ម៉ែត្របួនជ្រុង ។ នៅក្នុងទីធ្លានោះ គាត់មានដាំត្រកួន ខ្ជាយ សំរាប់ជាម្លប់ដល់មាន់ ព្រមទាំងជីករណ្តៅកំប៉ុស្តសំរាប់ឲ្យមាន់កាយរកចំណី (សត្វល្អិត) ។ ក្រៅពីនេះ គាត់បានរៀបចំជាស្នូកទឹក និងស្នូកចំណីដាក់ជាប្រចាំ ។ នៅក្នុងស្នូកទឹក គាត់ដំគល់ស្លឹកគ្រៃដាក់ត្រាំដើម្បីការពារជំងឺឆ្លងផ្សេងៗ ។ ចំណែកឯស្នូកចំណី មានដាក់កន្ទក់លាយត្រកួនចិញ្ច្រាំដាក់ឲ្យមាន់ស៊ីជាប្រចាំ ។
៣. លទ្ធផលនៃការចិញ្ចឹមតាមប្រពលវប្បកម្ម
ក្រោយពីការចិញ្ចឹមតាមរបៀបនេះ ៤ ខែ គាត់សង្កេតឃើញថា មាន់របស់គាត់លូតលាស់លឿន ហើយពុំមានឆ្លង ជំងឺ ឬ ងាប់ដោយប្រការណាមួយទេ ទោះបីជាមាន់របស់អ្នកជិតខាងមានជំងឺឆ្លងងាប់អស់ក៏ដោយ ។
សរុបមក ដើម្បីចិញ្ចឹមមាន់ឲ្យបានល្អបងប្អូនកសិករគួរអនុវត្តចំណុចមួយចំនួ ដូចខាងក្រោម :
-ធ្វើទ្រុងឲ្យមាន់ជ្រកពេលមានភ្លៀង និងក្តៅហើយធ្វើ របងព័ទ្ធទីធ្លាឲ្យមាន់ដើរលេង
-ដាំត្រកួន និងជីករណ្តៅកំប៉ុស្ត ដើម្បីផ្តល់ម្លប់និងឲ្យមាន់ កាយរកចំណី
-ដាក់ស្នូកទឹកដែលមានត្រាំគល់ស្លឹកគ្រៃឲ្យមាន់ផឹកជាប្រចាំ ដើម្បីការពារជំងឺផ្សេងៗ
-ដាក់ស្នូកចំណី និងផ្តល់ចំណីជាប្រចាំឲ្យមាន់ស៊ី ។
* បញ្ជាក់ : នៅក្នុងព្រឹត្តិប័ត្រកសិករលេខ ១២ ខែធ្នូ ឆ្នាំ ២០០១ យើងបានចុះផ្សាយពីបទពិសោធន៍ចិញ្ចឹមមាន់របស់កសិករ ម៉ែន ង៉ែត ម្តងរួចមកហើយ ដែលដូចគ្នានឹកសិករ ស៊ូ ឃន ដែរ ។ ប៉ុន្តែ យើងខ្ញុំចុះផ្សាយនេះ ដើម្បីបញ្ជាក់ឲ្យឃើញថា មានកសិករជាច្រើនគ្រួសារបានអនុវត្តតាមបទពិសោធន៍ខាងលើ ហើយទទួលបានជោគជ័យ ៕
របៀបចិញ្ចឹមមាន់របស់កសិករ យ៉ុន
លោកពូ យ៉ុន ជាកសិកររស់នៅភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល គាត់ធ្លាប់មានបទពិសោធន៍ចិញ្ចឹមមាន់តាំងពីឆ្នាំ ១៩៨១ មកម្ល៉េះ ហើយបទពិសោធន៍របស់គាត់ហាក់ដូចជាប្លែកពីគេនៅក្នុងភូមិ ។ បទពិសោធន៍ទាំងនោះយើងសូមបង្ហាញជូនដូចខាងក្រោម :
១. របៀបចិញ្ចឹម :
លោកពូបានរៀបចំធ្វើសំបុកឲ្យមាន់ពង ធ្វើទ្រុងឲ្យមាន់ជ្រកនៅពេលយប់ និងពេលមានភ្លៀង ចំណែកពេលថ្ងៃ គាត់ ព្រលែងឲ្យដើរសេរីក្នុងបរិវេណទីធ្លាផ្ទះ ។ កូនមាន់ដែលទើបញាស់ គាត់បានក្រុងជាមួយមេរបស់វារយៈពេល ១០ ទៅ ១៥ ថ្ងៃ ដោយបំប៉នចំណី មានចុងអង្ករ កន្ទក់ និងទឹកថ្នាំបុរាណ ។ ទឹកថ្នាំបុរាណនេះ ផ្សំពីមើមសាគូ និងដើមស្មៅប្រមោយដំរីយកមក បុកជាមួយគ្នាដាក់ក្នុងទឹកឲ្យមាន់ផឹកជាប្រចាំ ជាពិសេសនៅរដូវប្រាំង (ពីខែមេសា ទៅឧសភា) ។ ពេលខ្លះគាត់ច្របាច់យកទឹកខាប់ៗឲ្យមាន់ផឹកនៅពេលដែលគាត់សង្កេតឃើញ ថាមាន់សំកុកមិនដើររកស៊ីចំណី ។
បទពិសោធន៍ការពារជំងឺមាន់មួយទៀត គឺគាត់យក កំទេចដែក ពីកន្លែងធ្វើកំបិតទៅដាក់ត្រាំក្នុងស្នូកទឹកឲ្យមាន់ផឹកជា ប្រចាំផងដែរ ។ ក្រៅពីប្រើថ្នាំបុរាណការពារជំងឺមាន់ លោកពូក៏បាន ធ្វើអនាម័យសំអាតទ្រុង និងបរិវេណផ្ទះជាប្រចាំ ជាពិសេស កុំឲ្យមានកៅស៊ូកងនៅក្នុងបរិវេណទីធ្លា ព្រោះប្រសិនបើមានមាន់ណាដែលស៊ីកៅស៊ូកងហើយ ក្រោយរយៈពេលពីមួយ ទៅពីរអាទិត្យវានឹងឈឺស្លាប់មិនខាន ។
ចំពោះចំណី គាត់លាយស្រូវ ៣ គីឡូក្រាម ចុងអង្ករកន្លះគីឡូក្រាម សំរាប់មាន់ប្រមាណ ៧០ក្បាល(ទាំងតូចទាំងធំ)ស៊ីក្នុងមួយថ្ងៃ ។ ក្រៅពីនេះ គាត់ហាន់ត្រកួនល្អិតៗ លាយជាមួយបាយ កន្ទក់ឲ្យមាន់ស៊ីម្តងម្កាលដែរ ។
២. របៀបជ្រើសរើសពូជមាន់មកចិញ្ចឹម :
ក្នុងការចិញ្ចឹម គាត់បានជ្រើសរើសយក ពូជមាន់សំពៅទាំងញី ទាំងឈ្មោលដែលទិញមកពីខេត្តកំពង់ឆ្នាំង ។ ព្រោះពូជមាន់សំពៅនេះ មានមាឌធំ ឈ្នះជំងឺ មានទំងន់ធ្ងន់ ។ លោកពូបានបញ្ជាក់ប្រាប់ទៀតថា ការជ្រើសរើសពូជចិញ្ចឹមនេះសំខាន់ណាស់ ព្រោះវាអាចធ្វើឲ្យយើងចំណេញទាំងចំណី និងពេលវេលាក្នុងការចិញ្ចឹម ។ ជាក់ស្តែងមាន់របស់គាត់ដែលចិញ្ចឹមកន្លងមករយៈពេលតែ ៤ ខែប៉ុណ្ណោះ អាចមានទំងន់ពី ១ គីឡូ ២ ខាំ ទៅ ១ គីឡូកន្លះ ក្នុងមួយក្បាល ។
៣. លទ្ធផលនៃការចិញ្ចឹម
ក្រៅពីការបរិភោគក្នុងគ្រួសារហើយ លោកពូអាចរកប្រាក់ចំណូលបានពី ៣០ ទៅ ៣៥ ម៉ឺនរៀលក្នុងមួយឆ្នាំ ។ ប៉ុន្តែក្នុងនោះក៏មានមាន់នៅសេសសល់ដូចជាមាន់ស្ទើរជំទង់ប្រមាណ ២៧ ក្បាល
ចំពោះទីផ្សារវិញ គឺមានឈ្មួញចុះមកទិញដល់ផ្ទះក្នុងតំលៃ ៥០០០ ទៅ ៥៥០០ រៀល ក្នុងមួយគីឡូក្រាម (មាន់រស់) នៅថ្ងៃធម្មតា និង ៦០០០ ទៅ ៦៥០០ រៀល ក្នុង ១ គីឡូក្រាម នៅពេលថ្ងៃបុណ្យទាន (បុណ្យភ្ជុំចិន, ចូលឆ្នាំចិន, បុណ្យភ្ជុំបិណ្ឌ …) ។
សរុបមក ការចិញ្ចឹមមាន់របស់លោកពូបានកាក់កបល្អណាស់ គឺមាន់មានសុខភាពល្អមាំមួន និងអាចរស់បានរហូតដល់ ៩០ ភាគរយ ។ ការចិញ្ចឹមមាន់បានលទ្ធផលល្អបែបនេះ គឺដោយសារគាត់បានអនុវត្តចំណុចមួយចំនួនដូចខាងក្រោម :
– ឲ្យផឹកទឹកថ្នាំការពារជំងឺជាប្រចាំ ដូចជា មើមសាគូ និងដើមស្មៅប្រមោយដំរី ៘
– ធ្វើអនាម័យសំអាតទ្រុង និងទីធ្លាផ្ទះដើម្បីកុំឲ្យមាន់ស៊ីចំណីផ្តេសផ្តាស ជាពិសេសកៅស៊ូកង
-ជ្រើសរើសយកពូជមាន់ដែលធំល្អ មានទំងន់ធ្ងន់ ឈ្នះជំងឺមកចិញ្ចឹម
– ឆាប់ចាប់មាន់លក់នៅពេលដែលឃើញវាមានទំងន់គ្រប់គ្រាន់ល្មមលក់ ៕
ការសាកល្បងបទពិសោធន៍ចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ (កសិករ ទុយ ផន)
កសិករ ទុយ ផន រស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្រោយពីបានអានព្រឹត្តិប័ត្រកសិករមក គាត់មានការចាប់ អារម្មណ៍ ទៅលើបទពិសោធន៍ចិញ្ចឹមមាន់របស់ កសិករ ម៉ែន ង៉ែតដែលរស់នៅ ភូមិជើងភ្នំ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានចុះផ្សាយក្នុងព្រឹត្តិប័ត្រកសិករលេខ ១២ ខែធ្នូ ឆ្នាំ ២០០១ កន្លងមកហើយក៏បានធ្វើការចិញ្ចឹមសាកល្បងតាម ។ ចំពោះការសាកល្បងបទពិសោធន៍ខាងលើ លោកពូបានធ្វើការកែប្រែទៅលើទំលាប់ចាស់មួយចំនួន ដូចជា ទ្រុង ចំណី ការផ្តល់ទឹក និងការថែទាំ ៘
១. គំនិតថ្មីដែលគាត់បានអនុវត្ត
ចំពោះទ្រុងមាន់ : គាត់បានកែច្នៃធ្វើជាកន្លែងដែលមានទីធ្លាសំរាប់ឲ្យមាន់ដើរលេង និងសំរាប់ជ្រក ។
ចំណី : លោកពូប្រើកន្ទក់ ត្រកួន និងអង្ករ ដោយច្នៃយកកន្ទក់មកបុកលាយជាមួយត្រកួន រួចទើបយកមកលាយនឹងអង្ករ ធ្វើដូចនេះដើម្បីទាក់ទាញមាន់ឲ្យវាមកស៊ី ។ ការលាយចំណីនេះ គាត់ប្រើកន្ទក់ ៣ ភាគ ត្រកួន ២ ភាគ និងអង្ករពី ១ ទៅ ២ កំប៉ុង ។ ដោយឲ្យវាស៊ីមួយថ្ងៃ ២ ដង គឺថ្ងៃត្រង់ និងល្ងាច (ដាក់ក្នុងស្នូកចំណី) ។
ទឹក : លោកពូបានផ្តល់ទឹកឲ្យមាន់ផឹករៀងរាល់ថ្ងៃ ដោយក្នុងនោះមានត្រាំគល់ស្លឹកគ្រៃ សំបកស្តៅ ។ គាត់បានធ្វើការផ្លាស់ប្តូរទឹកជារៀងរាល់ថ្ងៃ ។
ការថែទាំ : ចំពោះកូនមាន់ដែលទើបញាស់ គាត់ក្រុងវាទុកក្នុងរយៈពេលពី ៧ ទៅ ១០ ថ្ងៃ ដើម្បីឲ្យកូនមាន់រឹងមាំ ទើបលែងឲ្យវាដើរស៊ីចំណីតាមមេរបស់វា ។
២. លទ្ធផលដែលទទួលបានក្រោយពីការសាកល្បងនូវគំនិតថ្មី
ក្រោយការចិញ្ចឹមបានរយៈពេល ៤ ខែ មាន់របស់គាត់មួយក្បាលៗ មានទំងន់ ពី ១ គីឡូក្រាម ទៅ ១,៤ គីឡូក្រាម ។ មាន់គាត់ទាំងអស់មានចំនួន ៥០ ក្បាល (មេ ៨ ក្បាល ជំទង់ ១៥ ក្បាល និងសល់ពីនោះ កូនមាន់) ។ មាន់ដែលអាចលក់បានមានទំងន់សរុប ៥៤,៥ គីឡូក្រាម ។ ចំពោះមាន់រស់ លោកពូលក់ បានតំលៃ ៥០០០ រៀលក្នុងមួយគីឡូក្រាម ។ សរុបចំណូលទាំងអស់បាន ២៩៩៧០០ ៛ ។
៣. ផែនការសំរាប់ថ្ងៃខាងមុខ
ក្រោយពីបានឃើញនូវលទ្ធផលគួរជាទីពេញចិត្តនេះមក លោកពូមានចំនាប់អារម្មណ៍ គាត់បានសំរេចចិត្តសាកល្បងនូវបទពិសោធន៍ទាំងនេះ ព្រោះគាត់យល់ឃើញថាការចិញ្ចឹមរបៀបនេះមានលក្ខណៈងាយស្រួលអស់ថវិកា តិចជាងការចិញ្ចឹមជ្រូក និងមុខរបរផ្សេងៗ ។ ទៅថ្ងៃអនាគតគាត់នឹង ពង្រីកការចិញ្ចឹមមាន់នេះឲ្យបានច្រើន ៕
ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ (សិក្សាករណីរបស់កសិករ ចាន់ សុធា)
ប្អូនប្រុស ចាន់ សុធា ជាកសិកររស់នៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ប្អូនប្រុសមានមុខរបរធ្វើស្រែចំការ និងចិញ្ចឹមសត្វបន្តិចបន្តួចជាលក្ខណៈគ្រួសារ ។ ចំពោះការចិញ្ចឹមមាន់ ប្អូនប្រុសធ្លាប់ចិញ្ចឹមតាំងពីឆ្នាំ ១៩៩០ មកម្ល៉េះ ប៉ុន្តែការចិញ្ចឹមនោះមិនសូវទទួលបានលទ្ធផលល្អទេ ដោយសារមាន់ចេះតែងាប់ ។ ក្រោយពីបានអានព្រឹត្តិបត្រកសិករគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបទពិសោធន៍ចិញ្ចឹមមាន់របស់កសិករម៉ែន ង៉ែត ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រកសិករលេខ ១២ ខែធ្នូ ឆ្នាំ ២០០១ ។ ប្អូនប្រុសបានជ្រើសរើស បទពិសោធន៍នេះ មកធ្វើការសាកល្បងតាម ដែលមានបង្ហាញជូនដូចខាងក្រោម :
១. ការជ្រើសរើសពូជចិញ្ចឹម
ក្នុងការចិញ្ចឹមប្អូនប្រុសយកចិត្តទុកដាក់ទៅលើការជ្រើសរើសពូជ គឺគាត់ជ្រើសរើសពូជដែលមានមាឌធំជើងល្មៀតព្រោះវាចេះការពារកូននិង សាយកូន ។
២. ការធ្វើទ្រុង និងរៀបចំសំបុក
ក្នុងការចិញ្ចឹមប្អូនប្រុសបានធ្វើទ្រុងឲ្យមាន់ជ្រក និងទីធ្លាសំរាប់ឲ្យមាន់ដើរលេងរកចំណី ។ តែចំពោះសំបុកដាក់ឲ្យមាន់ពង គាត់ធ្វើសំបុកក្រាស់សំរាប់រដូវវស្សា និងសំបុកស្តើងសំរាប់រដូវក្តៅ ។
៣. ការថែរក្សា
កូនមាន់ដែលទើបញាស់ពីសំបុក គាត់ក្រុងវាទុករយៈពេល ៧ ទៅ ១០ ថ្ងៃ ឲ្យកូនមាន់រឹងដៃ រឹងជើង ទើបព្រលែងឲ្យដើររកស៊ីជាមួយមេ ។
៤. ការផ្តល់ចំណី
ចំពោះចំណីមាន់ គាត់លាយច្រើនមុខបញ្ចូលគ្នា សំរាប់មាន់ ២៥ ក្បាល គាត់លាយ :
– កន្ទក់ ១ គីឡូក្រាម
– ស្លឹកស្តៅពី ១ ទៅ ១ ខាំកន្លះ បុកឲ្យម៉ដ្ឋ
– អង្ករ ឬចុងអង្ករ ១ ទៅ ២ កំប៉ុង
– បាយ និងកាកសំណល់ផ្ទះបាយ
– ទឹកអង្ករ
លាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅដាក់ក្នុងស្នូកចំណីឲ្យមាន់ស៊ី ១ ថ្ងៃ ២ ទៅ ៣ ដង ។
៥. ការដាក់ទឹក
ចំពោះទឹកដែលដាក់ឲ្យមាន់ផឹកគាត់បាន ស្ទោះសំបកគរប៉ុនធ្នាប់ដៃប្រវែង ២ ទៅ ៣ តឹក ដំឲ្យទក់ រួចដាក់ត្រាំទឹក ៦ លីត្រ ឲ្យមាន់ផឹកជាប្រចាំក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ទើបប្តូរម្តង ។
ប្អូនប្រុសបានបញ្ជាក់ថា មុនពេលសាកល្បងអនុវត្តបទពិសោធន៍របស់កសិករ ម៉ែន ង៉ែត មាន់របស់គាត់ចិញ្ចឹម ក្នុងរយៈពេល ២ ខែ មានទំងន់តែ ៣ ទៅ ៤ ខាំប៉ុណ្ណោះ ។ ប៉ុន្តែបន្ទាប់ពីបានអនុវត្តតាមមកឃើញថា មាន់គាត់ចិញ្ចឹមតែរយៈពេល ១ ខែកន្លះ មានទំងន់រហូតដល់ ១ ទៅ ១,៣ គីឡូក្រាម ។
ចំពោះមាន់ ២៥ ក្បាល គាត់បានបែងចែកដូចតទៅ :
– លក់ចំនួន ១០ ក្បាល បានប្រាក់ ៦៧៥០០៛
– ធ្វើម្ហូបអស់ ៦ ក្បាល
– ទុកធ្វើពូជ ៩ ក្បាល
ក្រោយពីបានឃើញលទ្ធផលជាក់ស្តែងមក ប្អូនប្រុសមានចំណាប់អារម្មណ៍ថា ការចិញ្ចឹមមាន់តាមបែបប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ ធ្វើឲ្យមាន់ឆាប់ធំធាត់លឿន ឈ្នះជំងឺ ហើយចិញ្ចឹមតែរយៈពេលខ្លី អាចឲ្យយើងឆាប់ទទួលផល និងលក់បានទៀតផង ។ ទៅថ្ងៃអនាគត ប្អូនប្រុសនឹងចិញ្ចឹមបន្តរបៀបនេះទៀត ហើយនឹងពង្រីកការចិញ្ចឹមឲ្យបានច្រើន ៕
បទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ (របស់បងប្រុស កែវ សុខា)
បងប្រុស កែវ សុខា ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិទង់នាគ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សាក្នុងតំបន់ ( ពីឃុំស្តៅកោង មកឃុំឈើកាច់ ) ក្នុងខែឧសភា ឆ្នាំ ២០០២ កន្លងមកនិងមានការបណ្តុះបណ្តាលបន្ថែមទៅលើបច្ចេកទេសចិញ្ចឹមមាន់ផង នោះ បងប្រុសបានកែច្នៃការចិញ្ចឹមតាមទំលាប់ចាស់ ដោយបានរៀបចំធ្វើទ្រុងចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិវិញ ។ បទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ ដែលគាត់បានអនុវត្តកន្លងមក មានបង្ហាញដូចខាងក្រោម :
១. ការរៀបចំទ្រុង
បងប្រុសបានរៀបចំទ្រុងមាន់មានទំហំ ៥០ ម៉ែត្រការ៉េ (១០ ម x ៥ ម) ដែលមានជញ្ជាំងខាងធ្វើពីធាងត្នោតតំរួតគ្នា ២ ផ្ទាំង កំពស់ ២ ម៉ែត្រ ។ ប្រើឫស្សីសំរាប់ធ្វើរបារ ដើម្បីបង្កើនភាពរឹងមាំរបស់ទ្រុង ។ ម្យ៉ាងទៀត បងប្រុសបានទុកប្រឡោះ ៤ កន្លែងសំរាប់ឲ្យកូនមាន់តូចៗ ចេញចូលក្នុងពេលផ្តល់ចំណី និងក្រោយពេលផ្តល់ចំណី ដែលប្រឡោះនិមួយៗ មានទំហំ ៥ ផឹង ។
២. ស្នូកទឹក និងចំណី
ស្នូកសំរាប់ដាក់ចំណីមាន់មានពីរធ្វើពីឫស្សី ។ ស្នូកនិមួយៗមានប្រវែង ១,៥ ម៉ែត្រ ទំហំប៉ុនកំភួនជើងដោយពុះចំហៀងមួយភាគបីចោល រួចដំយកថ្នាំងចោលទុកតែថ្នាំងសងខាងប៉ុណ្ណោះ ។ ដោយឡែកស្នូកទឹក គាត់ទិញដបប្លាស្ទីកចំណុះ ២ លីត្រ សំរាប់ដាក់ទឹកឲ្យមាន់ផឹក ។
៣. ការផ្តល់ចំណី
– ចំពោះកូនមាន់តូចៗ បងប្រុសបានប្រើត្រកួន កន្ទក់ បុកលាយចូលគ្នាឲ្យម៉ដ្ឋបន្តិច រួចច្របាច់លាយជាមួយបាយ ដើម្បីជួយជំរុញឲ្យកូនមាន់រៀនស៊ីចំណី និងចេះស៊ីកាន់តែខ្លាំង ។ នៅពេលចិញ្ចឹមដាក់ក្នុងទ្រុងមាន់ពុំសុះស្គមឡើយ ។
– ចំពោះមាន់ធំផ្តល់ចំណី ២ ដង ក្នុងមួយថ្ងៃ គឺព្រឹកមួយដង និងល្ងាចមួយដង ដោយប្រើត្រកួន ២,៥ គីឡូក្រាម លាយជាមួយកន្ទក់ ២ គីឡូក្រាម និងស្រូវកន្លះគីឡូក្រាម សំរាប់មាន់ ៧០ ក្បាល ក្នុងមួយថ្ងៃ ។
៤. ការថែទាំ
ចំពោះស្នូកទឹកត្រូវលាងសំអាតជារៀងរាល់ថ្ងៃ គឺលាងនៅពេលព្រឹក ប៉ុន្តែស្នូកចំណីវិញ ២ ទៅ ៣ ថ្ងៃ ទើបលាងម្តងព្រោះមិនសូវប្រឡាក់ និងមាន់ស៊ីចំណីអស់សំរាប់មួយថ្ងៃៗ ដោយមិនធ្វើឲ្យស្នូកសើមឡើយ ។ ម្យ៉ាងទៀតដើម្បីជួយឲ្យមាន់កាន់តែមានសុខភាពល្អថែមទៀតនោះ គាត់បានដំគល់ស្លឹកគ្រៃ ឬសំបកស្តៅដាក់ក្នុងទឹកឲ្យមាន់ផឹក ។ ទឹកនេះមិនទុកឲ្យលើសពី ២ ថ្ងៃឡើយ ព្រោះបើទុកយូរពេក វាបណ្តាលឲ្យទឹកមានក្លិនស្អុយ ប៉ះពាល់ដល់សុខភាពរបស់មាន់ ធ្វើឲ្យមាន់ឈឺ ។
៥. លទ្ធផល
ក្រោយពីការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិនេះមក គឺចាប់តាំងពីខែមិថុនា រហូតដល់ខែកញ្ញា (រយៈពេល ៤ ខែ)គាត់បរិភោគអស់ ៩ ក្បាល និងលក់បាន ៤៥ ក្បាល ស្មើនឹង ២៨០៦០០៛ ។ សរុបមាន់ចិញ្ចឹមបានទាំងអស់ ៥៤ ក្បាល ធៀបទៅនឹងការចិញ្ចឹមតាមទំលាប់ចាស់ លក់បានត្រឹមតែ ១៥ ទៅ ២០ គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។
៦. សន្និដ្ឋាន
ចំពោះផែនការទៅអនាគត បងប្រុសនឹងពង្រីកទ្រុងមាន់ឲ្យបានទំហំ ១២០ ម៉ែត្រការ៉េ (៨ ម x ១៥ ម ) ព្រមទាំងចិញ្ចឹមមេមាន់ឲ្យបាន ២០ ក្បាល ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ ក្រោយពីចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិរយៈពេល ៤ ខែ បានជោគជ័យមក គាត់មានចំណាប់អារម្មណ៍ថា :
– ពេលធ្វើទ្រុងត្រូវទុកប្រឡោះឲ្យបាន ៤ ទៅ ៥ កន្លែង (ទំហំ ៤ ទៅ ៥ ផឹង) សំរាប់កូនមាន់ចេញចូលស៊ីចំណី
– ពេលបញ្ចូលមាន់ក្នុងទ្រុងដំបូងវាពុំសូវចេះស៊ីចំណី និងចុះស្គមបន្តិច ។ ដូច្នេះ មុនបញ្ចូលមាន់ទៅក្នុងទ្រុង យកល្អគួរបង្រៀនវាឲ្យស៊ីចំណីសិន ( ចំណីផ្ស៊ាំនឹងធម្មជាតិ ) ។
– កូនមាន់ចេះស៊ីចំណីតាំងពីតូច នាំឲ្យងាយស្រួលក្នុងការផ្តល់ចំណីពេលដាក់ក្នុងទ្រុង
– ការចិញ្ចឹមមាន់តាមរបៀបនេះ ចំណេញជាងការចិញ្ចឹមជ្រូក ដោយអស់ថវិកាតិចក្នុងការទិញចំណី ហើយបានប្រាក់ចំណូលច្រើន
– មាន់ចិញ្ចឹមដាក់ទ្រុង ងាយប្រមូលជី (លាមកមាន់) យកទៅធ្វើជាជីសំរាប់ដាក់ដំណាំ
– ចិញ្ចឹមតាមរបៀបនេះ មេមាន់មានកូនញឹកជាងធម្មតា ៕
ប្រើស្លឹកស្តៅការពារជំងឺរាតត្បាតលើមាន់
ក្នុងការចិញ្ចឹមមាន់ កសិករតែងតែជួបប្រទះបញ្ហាផ្សេងៗ ជាពិសេសជំងឺ ។ ជំងឺដែលលំបាកជាងគេ គឺជំងឺឆ្លងរាតត្បាត ជំងឺនេះច្រើនកើតនៅពេលដែលអាកាសធាតុប្រែប្រួលនៅដើមរដូវវស្សា ។ ប្រសិនបើយើងមិនមានវិធានការទប់ទល់ទាន់ពេលវេលាទេ ធ្វើឲ្យមាន់ឆ្លងងាប់អស់ពីទ្រុងតែម្តង ។
ឆ្លើយតបនឹងបញ្ហានេះ បងស្រី ទុំ កាង ដែលជាកសិកររស់នៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង គាត់បានប្រើប្រាស់ស្លឹកស្តៅធ្វើជាឱសថការពារជំងឺរាតត្បាតនេះ យ៉ាងមានប្រសិទ្ធភាព ។ មិនថារដូវណាជារដូវណាទេ ជារៀងរាល់ព្រឹកបងស្រីតែងតែបេះស្លឹកស្តៅ ១ ក្តាប់ដៃ យកទៅបុក រួចលាយជាមួយទឹកប្រហែល ១ លីត្រ ។ បន្ទាប់មក យកស្រូវ ឬអង្ករដែលបំរុងបាចឲ្យមាន់ស៊ីនោះ ចំនួន ២ ឬ ៣ កំប៉ុង ទៅត្រាំទឹកស្តៅប្រហែលជា ១៥ នាទី ល្មមឲ្យគ្រាប់ស្រូវ ឬអង្ករនោះរីកទើបស្រង់យកទៅបាចឲ្យមាន់ស៊ី ។ ក្នុង ១ ថ្ងៃ បងស្រីបាចស្រូវ ឬអង្ករឲ្យមាន់ស៊ីពី ២ ទៅ ៣ដង ចំណែកទឹកស្តៅដែលត្រាំអង្ករនោះ ដាក់ត្រាំម្តងផ្លាស់ចោលម្តង ។
នៅក្នុងភូមិអង្កាញ់ទាំងមូល បងស្រី ទុំ កាង គឺជាអ្នកដែលចិញ្ចឹមមាន់បានល្អ ឬកាក់កបជាងគេ ។ មាន់របស់គាត់មិនដែលកើតជំងឺទេ ទោះបីជាមាន់អ្នកជិតខាងនៅក្នុងភូមិនោះកើតជំងឺឆ្លងងាប់អស់ក៏ដោយ ។ សព្វថ្ងៃ បងស្រីចិញ្ចឹមមាន់បានចំនួន ៧ ក្បាល ហើយទទួលបានកូនលក់ពី ២ ទៅ ៣ សារក្នុងមួយសំបុក ដែលជាមធ្យមក្នុងមួយសំបុកមាន ១០ ក្បាល ។ សរុបមក ស្លឹកស្តៅអាចប្រើជាឱសថព្យាបាលជំងឺរាតត្បាតលើមាន់បាន ហើយមិនចាំបាច់តែរដូវជំងឺរាតត្បាតនេះមកដល់ទេ ។ បងប្អូនកសិករគួរការពារវាជាមុន ដូចបទពិសោធន៍ជាក់ស្តែងរបស់បងស្រី ទុំ កាង ខាងលើ ៕
បទពិសោធន៍ទំលាក់ព្រូនមាន់ដោយប្រើគ្រាប់កន្ធំថេត
កន្ធំថេតជារុក្ខជាតិម្យ៉ាងដែលមានប្រយោជន៍ច្រើនមុខ ដើមរបស់វាអាចប្រើធ្វើជាអុសដុត ស្លឹកយកធ្វើជាជីស្រស់ដើម្បីបង្កើនជីជាតិដី គ្រាប់របស់វាអាចប្រើធ្វើជាថ្នាំសំរាប់ព្យាបាលរោគ មនុស្ស សត្វ ។ ឆ្លងតាមរយៈការប្រើថ្នាំផ្សំពីរុក្ខជាតិនេះមានកសិករជាច្រើន ព្យាបាលសត្វទៅតាមរបៀបប្លែកៗ ពីគ្នាទៅតាមតំបន់ជាក់ស្តែងដូចជាកសិករ អៀង យ៉ន រស់នៅភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង គាត់មានបទពិសោធន៍ទំលាក់ព្រូនមាន់ ដោយប្រើគ្រាប់កន្ធំថេត ។
តាមធម្មតា សត្វមាន់ដែលមានព្រូននៅក្នុងខ្លួនបង្កឲ្យមានរោគសញ្ញាដូចខាងក្រោម :
– មាន់មានសាច់ស្លេកហាក់ដូចគ្មានឈាម
– រោមមាន់រាងស្រអាប់
– មាន់មិនសូវរហ័សរហួនស្វែងរកចំណី
– មាន់ស្គមចេញទ្រនុងខ្នង និងមិនឡើងទំងន់
– នៅក្នុងលាមក គេសង្កេតឃើញមានព្រូន ។
ចំណែកឯវិធីព្យាបាលបង្ហាញជូនដូចខាងក្រោម :
១. វិធីព្យាបាល
– ចំពោះមេមាន់ឲ្យផឹក ១ ដង ៣ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ
– ចំពោះកូនមាន់ផឹក ១ ដង ១ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ ។
ក្រោយពេលផឹកអស់រយៈពេលមួយអាទិត្យមក គាត់សង្កេតឃើញមាន់មានភាពស្រស់ថ្លា និងរហ័សរហួនដើររកស៊ីចំណីឡើងវិញ ។ ហើយនៅក្នុងលាមកក៏លែងមានព្រូនទៀត ។ តាមបទពិសោធន៍ខាងលើនេះ គ្រាប់កន្ធំថេតជាឱសថព្យាបាលការទំលាក់ព្រូនមួយយ៉ាងមាន ប្រសិទ្ធិភាព ។ ហើយគេមិនត្រឹមតែអាចព្យាបាលមាន់ទេ គេអាចព្យាបាលការទំលាក់ព្រូនលើមនុស្សទៀតផង ៕