Saturday, November 26, 2016

វិធីផ្សំថ្នាំពុលពីធម្មជាតិមានប្រសិទ្ធភាពខ្ពស់កំចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំក្រូច

ធាតុផ្សំ៖


  • មេស្រាទើបបិតចេញដំបូង ៦២៥ មីលីត្រ ឬប្រើអាកុលក៏បាន
  • ទឹកខ្មេះ ០,៥លីត្រ
  • គ្រាប់ស្តៅ ១គីឡូក្រាម (យកចាស់ល្មម មិនខ្ចីពេក មិនទុំ)
  • ស្លឹកទន្ទ្រោនខែត្រ ២,៥គីឡូក្រាម
  • ស្លឹកវល្លិ៍បណ្តូលពេជ្រ ២,៥គីឡូក្រាម
  • ទឹក ១៥លីត្រ។

វិធីធ្វើ៖


  • ចិញ្ច្រាំ និងកិនធាតុផ្សំទាំងអស់ឲ្យម៉ដ្ឋ រួចដាក់ក្នុងធុងមួយមានចំណុះ៣០លីត្រ
  • ចាក់ស្រា ទឹកខ្មេះ និងទឹកចូល រួចគ្របរក្សាទុកមួយយប់
  • បន្ទាប់មកច្រោះយកទឹកល្បាយពីក្នុងធុងនោះទាំងអស់ យកមករំងាស់យកសល់ត្រឹម៨លីត្រ។

វិធីប្រើ៖


  • លាយទឹកថ្នាំដែលបានពីចម្រាញ់រួច ៣០មីលីត្រ ជាមួយទឹក២០លីត្រ បាញ់លើដំណាំក្រូចដែលទទួលការបំផ្លាញពីសត្វល្អិត និងដង្កូវ រាល់២ថ្ងៃម្តង។
  • សូមចូលរួមប្រើថ្នាំពុលផ្សំពីធម្មជាតិឲ្យអស់ពីលទ្ធភាព មុននឹងសម្រេចចិត្តក្នុងការប្រើថ្នាំពុលគីមី ព្រោះវាប៉ពាល់ដល់សុខភាពទាំងអ្នកដាំ និងអ្នកប្រើប្រាស់។

អត្ថបទ ៖ អ៊ាង សុផល្លែត
ប្រភព ៖ agritoday.com



Friday, November 18, 2016

ផ្លែស្វាយជាឱសថធម្មជាតិរក្សាសម្រស់ ការពារភាពជ្រីវជ្រួញ កាត់បន្ថយស្នាមអាចម៍រុយ ព្យាបាលមុន និងវិធីប្រើប្រាស់

 ផ្លែស្វាយជាឱសថធម្មជាតិរក្សាសម្រស់ ការពារភាពជ្រីវជ្រួញ កាត់បន្ថយស្នាមអាចម៍រុយ ព្យាបាលមុន និងវិធីប្រើប្រាស់
ការពារភាពជ្រីវជ្រួញ៖ ស្វាយមានផ្ទុកនូវ Collagen ដែលអាចធ្វើឱ្យស្បែករលោង និងតឹងណែន និងការពារភាពចាស់មុនអាយុ។
– វិធីប្រើ៖
•អ្នកអាចគ្រាន់តែយកសម្បកស្វាយទុំមកខាត់លើស្បែករបស់អ្នក ហើយទុកវាឱ្យបាន ១០ ទៅ១៥នាទី
•បន្ទាប់មកលាងជម្រះវាដោយទឹកត្រជាក់
•ការអនុវត្ដបែបនេះជារៀងរាល់ថ្ងៃ នឹងរក្សាឱ្យស្បែករបស់អ្នកទន់ និងភ្លឺរលោង។
* កាត់បន្ថយស្នាមអាចម៍រុយ៖ ផ្លែស្វាយនេះ អាចផ្ដល់ឱ្យអ្នកនូវសារធាតុ Beta-carotine និងវីតាមីនច្រើនប្រភេទ ដែលអាចលើកកម្ពស់ចលនាឈាមរត់ទៅកាន់ស្បែករបស់អ្នក និងប្រើជាភ្នាក់ងារធ្វើឱ្យស្បែកសដ៏មានប្រសិទ្ធភាពមួយប្រភេទ។

 – វិធីប្រើ៖
•យកសម្បកស្វាយទុំហាលឱ្យស្ងួត ហើយកិនវាឱ្យក្លាយជាម្សៅម៉ត់
•បន្ទាប់មកយកវាមកលាយជាមួយយ៉ាអួមួយស្លាបព្រាកាហ្វេ និងលាបវានៅលើផ្ទៃមុខរបស់អ្នក
•ទុកឱ្យវាជ្រាបទៅក្នុងស្បែកមុខរយៈពេល ១៥ទៅ ២០នាទី រួចសឹមលាងជម្រះវាជាមួយនឹងទឹកក្ដៅឧណ្ហៗ
•អនុវត្ដវិធីនេះឱ្យបាន ៣ ដង ក្នុងមួយសប្ដាហ៍ដើម្បីឱ្យស្នាមអាចម៍រុយនេះស្រកលឿន
* ព្យាបាលមុន៖ ស្វាយខ្ចីមានគុណសម្បត្ដិដ៏អស្ចារ្យ ដែលអាចព្យាបាលមុនឱ្យជាសះស្បើយបាន។ វាអាចការពាររន្ធញើសនៃស្បែករបស់អ្នក ពីការកកនៃជាតិខ្លាញ់ និងល្អងធូលី។

– វិធីប្រើ៖
•គ្រាន់តែស្ងោរស្វាយខ្ចីមួយចំណិត ហើយលាបទឹកដែលចម្រាញ់ពីការដាំពុះនោះលើផ្ទៃមុខរបស់អ្នក
•ប្រើវិធីនេះជារៀងរាល់យប់ មុនពេលចូលគេង
សូមអរគូណលោកគ្រូ អ៊ាង សុផល្លែត Sophalleth
ប្រភព : facebook.com

នំបញ្ចុកឆ្ងាញ់ ភូមិព្រះដាក់

តាំងពីដើមរៀងមកផលិតផលប្រើ ប្រាស់ផ្សេងៗ ក៏ដូចជាចំណីអាហារ ខ្មែរយើងតែង បញ្ជាក់អំពី អត្តសញ្ញាណ ទីតាំងភូមិសាស្ត្រភូមិ ស្រុកនីមួយៗ ឧទាហរណ៍ដូចជា ណែមសាច់ត្រី របស់អ្នកខេត្ត បាត់ដំបង ស្ករត្នោតនៅ ខេត្តកំពង់ស្ពឺ ក្រឡានឆ្ងាញ់ របស់អ្នកភូមិ អូរស្ងួត ខេត្តបន្ទាយមានជ័យ ជាដើម ។
 ជាមួយគ្នានោះ នៅឯខេត្ត សៀមរាបទឹកដី អង្គរនៃយើង ឯណោះវិញ ក៏មានភូមិស្រុកមួយ ចំនួនមាន ផលិតផល ផ្ទាល់ខ្លួនផងដែរ ដូចជាភូមិព្រះដាក់ ល្បីខាង នំបញ្ចុកឆ្ងាញ់ជាដើម ។

 ព្រះដាក់ជា ភូមិមួយ ស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី និង នៅខាងលិច ឆៀងខាងត្បូងនៃ ខេត្តសៀមរាប ហើយក៏ជាចំណុច កណ្តាលរវាងក្រុងសៀមរាប និង ប្រាសាទបន្ទាយ ស្រីផងដែរ ដែលមានចម្ងាយ ពីទីក្រុងសៀមរាប ប្រមាណដប់ ប្រាំគីឡូម៉ែត្រ ។ ចំពោះអ្នកសៀមរាប ឬ ភ្ញៀវទេសចរ ដែលឧស្សាហ៍មកទស្សនា ក្រុងអង្គរ បើសិន ជានិយាយអំពី ភូមិព្រះដាក់ប្រាកដ ជានឹកដល់នំបញ្ចុក ឆ្ងាញ់ជាមិនខាន ។


នៅពេលធ្វើដំណើរ ដល់ចំណុចផ្លូវបំបែក ឆ្ពោះទៅប្រាសាទ បន្ទាយស្រី នោះនឹងបានឃើញ តូបលក់នំបញ្ចុក ដែលសង់ជាប់ៗគ្នាជាជួរ មានភ្ញៀវប្រុសស្រី ចេញ ចូលទទួលទានមិន ដែលដាច់ឡើយ ទីនោះហើយដែល អ្នកផងតែងល្បីថា នំបញ្ចុកឆ្ងាញ់នោះ ។
ប្រភព : khmertrips.com

របៀបធ្វើក្រឡាន

ក្រឡាន ជាបរិវារសព្ទ ក្លាយមកពីពាក្យថា ក្រឡានជុំជើងក្រឹង ក្រឡឹងជុំជើងក្រាន។ បាយក្រឡាន គឺជាបាយដែលគេដាំក្នុងបំពង់ប្ញស្សី ដុតជុំវិញភ្នក់ភ្លើង ដែលមនុស្សចាស់បុរាណ ជាពិសេស អ្នកដើរព្រៃ ចូលចិត្តដណ្តាំ សម្រាប់បរិភោគ។
របៀបធ្វើ ៖
១- ត្រាំអង្ករដំណើបបួនម៉ោង ហើយស្រង់សម្រស់ចេញ។
២- កោសដូងពូតយកខ្ទិះដើម ដាក់ដាំអោយពុះ កូរដាក់ស្ករបន្តិចអំបិលបន្តិច អោយប្រៃផ្អែមឡមៗ ហើយរំលត់ភ្លើងចេញ។
៣- ចាក់អង្ករចូល កូរលាយចូលជាមួយខ្ទិះអោយសព្វ។
៤- កាប់ឬស្សីស្រុក ធំពេញចំណាស់ មានកម្រាស់ល្មម អោយខ្លីៗ ជាកង់ៗ។
៥- ច្រកអង្ករចូល ហើយយកស្រកីដូង ជ្រលក់ទឹក ចុកបំពង់អោយជិត។
៦- ដាក់បំពង់ឬស្សីដុតលើភ្លើង អោយឆេះសំបកមួយជុំ ទើបដាក់ភ្ញំ ដោយដាក់បំពង់ឬស្សីផ្កាប់ក្បាលចុះក្រោម។
៧- ពេលបរិភោគ ត្រូវសកសំបកឬស្សីចេញសិន ទើបបកយកសាច់បាយ មកទទួលទាន ជាមួយត្រីងៀត ឬ អំបិលម្ទេស ជាដើម




ភ្លាសាច់សុទ្ឋ

គ្រឿងផ្សំ
គោ ម្ទេស ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម អំបិល ទឹកត្រី រំដេង ខ្ទឹមក្រហម
វិធីធ្វើ
១-សាច់គោចិញ្រ្ចាំអោយល្អិត ៣០០ក្រាម, ដើមខ្ទឹមហាន់ទទឹងស្តើងៗ និងជីរវ៉ាន់ស៊ុយ១មុខៗ ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ,ស្លឹកក្រូចសើចហាន់អោយល្អិត ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងបុកអោយល្អិត ១ស្លាបព្រាកាហ្វេ, ម្ទេសម៉ដ្ឋ ១-២ស្លាបព្រាកាហ្វេ, អង្ករលីង (បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ, អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
២- លាយសាច់ជាមួយទឹកក្រូចឆ្មារ អំបិល ទឹកត្រី អង្ករលីង ម្ទេសម៉ដ្ឋច្របល់អោយសព្វ
៣- ដាក់ជីរវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់អោយសព្វហើយដាក់ជីរអង្កាមចូល
៤- ទទួលទានជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹកចាភ្លូ សណ្តែកកួរ ។ល។
សំគាល់ : បើចូលចិត្តល្វីង អោយដាក់ពោះខ្ចីទាំងកាកតិចៗផង ។

បច្ចេកទេសការដាំអំពៅ

ការត្រៀមដី
-ការភ្ជួរដីត្រូវភ្ជួរយ៉ាងតិច 2 ដង ត្រូវភ្ជួរនៅពេលដីមានសំណើម ហើយត្រូវភ្ជួរជំរៅ 20-50 សង់ទីម៉ែត្រ ដោយភ្ជួរលើករង ចន្លោះពីរងមួយទៅរងមួយ ប្រវែង 1 -1.50 ម៉ែត្រ។
 ការដាំប្រភេទមួយជួរ
-ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1.40 – 1.50 ម៉ែត្រ (សំរាប់ប្រម៉ាស៊ីនកាត់)។
– ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1 – 1.30 ម៉ែត្រ (សំរាប់មនុស្សកាត់)។
ការដាក់ដើមពូជដើម្បីដាំ
-ត្រូវដាក់ដើមពូជអំពៅទាំងដើមចូលក្នុងរង តំរៀបជាជួរ រួចហើយកាប់ដើមពូជដែលតំរៀបក្នុងរងជា 3 – 4 កំណាត់ រួចហើយលុបដីកំរាស់ពី 3 – 5 សង់ទីម៉ែត្រ។
ការដាំប្រភេទពីរជួរ
-ចន្លោះជួរគូរវាងពី 20 – 30 សង់ទីម៉ែត្រ ហើយចន្លោះពីជួរមួយទៅជួរមួយទៀតមានប្រវែងពី 1.2 – 1.4 ម៉ែត្រ ប្រសិនបើដាំត្រូវរង់ចាំទឹកភ្លៀង (រដូវក្ដៅ) ត្រូវលើករងដាំ ហើយត្រូវប្រញាប់លប់ដីជាបន្ទាន់ គឺដើម្បីជួយរក្សានៅសំណើមរបស់ដី ហើយត្រូវលុបដីឲ្យបានកំរាស់ 5 សង់ទីម៉ែត្រ។


ការត្រៀមពូជអំពៅសំរាប់ដាំ
-ត្រូវជ្រើសរើសមើលកំណាត់ពូជឲ្យបានល្អ គឺដើមដែលថ្លោស ដោយមានអាយុចាប់ពី 8 – 10 ខែ គឺអំពៅដែលទើបដាំថ្មីមានដើមថ្លោសធំ មានភ្នែកល្អហើយគ្មានរោគ និងសត្វល្អិតមកយាយីទៀតផង។
-ត្រូវជ្រើសដើមដែលមានភ្នែកល្អ មានសំបក(ធាង) ព័ទ្ធជិតដើម ការពារកុំឲ្យភ្នែករបស់អំពៅស្វិត លុះដល់ពេលដាំទើបបកចេញ។
-កំណាត់ពូជអំពៅដែលកាប់ដាំត្រូវមានភ្នែកពី 2 – 3 ឬអាចយកទៅកប់ទាំងដើមដោយមិនបាច់កាប់ក៏បាន។
ពូជអំពៅដែលគេនិយមដាំ
-ជាទូទៅនៅពេលកសិករដាំអំពៅលើកទី 1 ក្រោយពីការកាប់ប្រមូលផលរួច គេអាចទុកគល់វាបន្តទៀតបាន តាមធម្មតាអាចទុកគល់វាបានរហូតដល់ទៅ 2 ឆ្នាំ ប្រមូលផលបាន 3 ដង ទើបភ្ជួរដីដាំសាជាថ្មី។
-ពូជដែលកសិករនិយមដាំភាគច្រើនមានកំពស់ពី 250 – 300 សង់ទីម៉ែត្រ ដើមឈរត្រង់ អត់ដួល ងាយស្រួលសកសំបក (ធាង) ធន់នឹងកំដៅថ្ងៃ ចេញផ្កាតូច មធ្យម អាយុនៃការប្រមូលផលចាប់ពី
10 – 13 ខែ ហើយអាចទទួលផលបានចាប់ពី 81- 119 តោនក្នុងមួយហិកតា ហើយជាតិផ្អែម (ស្ករ) ចាប់ពី 11 – 17 ស៊ីស៊ីអេស (11 – 17 CCS) ។
វិធីត្រាំដើមពូជអំពៅ
-ប្រើអូលីហ្គោមើ ព្រីមៀម 10 ml.
-ខេលេត ព្រីមៀម 20 ml.
-លាយជាមួយទឹក 20 លីត្រ យកមកបាញ់ឬស្រោចឲ្យសព្វលើដើមពូជ ទុកចោលប្រហែលពី 20 – 30 នាទី រួចយកទៅដាំ។
ការដាំអំពៅ
-ការដាំដោយប្រើកំលាំងមនុស្ស គឺក្រោយពីភ្ជួរដីលើករងហើយត្រូវយកពូជអំពៅមកដាក់តំរៀបដាំ រួចហើយកាយដីលុបកប់ប្រហែលពី 3 – 5 សង់ទីម៉ែត្រ។
-ការដាំដោយប្រើគ្រឿងម៉ាស៊ីន គឺអាចជួយកាត់បន្ថយកំលាំងពលកម្មតាំងតែលើករង កាប់ដើមពូជ ដាក់ជី ជ្រលក់ថ្នាំ លុបដី សរុបរួមគ្នាតែម្ដង អាចដាំអំពៅបានក្នុងមួយថ្ងៃចាប់ពី 1 – 2 ហិកតា ប៉ុន្តែមុនដំបូងយើងត្រូវភ្ជួរដី និងពង្រាបដីឲ្យបានល្អជាមុនសិន។
ការដាក់ជីជំរុញគល់អំពៅចាស់
-ផលចំណេញរបស់កសិករអាស្រ័យទៅលើអ្នកដាំអំពៅ អាចប្រមូលផលបានច្រើនលើក ហើយទិន្នផលមិនស្រុតចុះ ដោយពុំចំបាច់ចំណាយទិញពូជ ថ្លៃភ្ជួរដី និងថ្លៃដាំ ទាំងអស់នេះហើយកសិករត្រូវតែយកចិត្តទុកដាក់មើលថែទាំគល់អំពៅចាស់របស់ខ្លួនដែលកាប់រួច (ពូជ) ឲ្យបានល្អ នៅពេលដែលទទួលផលទើបអាចសមតាមបំណងដែលបានគិតទុក។
រយៈពេលនៃការជំរុញគល់អំពៅ
-ក្រោយពីការកាប់អំពៅរួច ត្រូវប្រញាប់ប្រញាល់កាប់គល់អំពៅឲ្យនៅស្មើរដី (ឬសចូលក្នុងដី) ជាបន្ទាន់ក្នុងរយៈពេល 15 ថ្ងៃ ប្រសិនបើកាប់អំពៅឲ្យដល់ដីបានទើបល្អ ពៅព្រោះវាអាចដុះបានស្មើរៗគ្នា ហើយកូនអំពៅដែលដុះចេញពីក្នុងដី ថ្លោសធំ ហើយរឹងមាំជាងកូនអំពៅដែលដុះចេញពីគល់ដែលនៅលើដី។
-ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋល្អ 1 – 2 ដង នៅតាមចន្លោះជួរពុំចាំបាច់ដុតស្លឹកចោល ពីព្រោះម៉ាស៊ីនភ្ជួរដីអាចជួយកំទេចស្លឹកអំពៅឲ្យម៉ដ្ឋបានហើយ អាចជួយធ្វើឲ្យវាក្លាយជាជី និងជួយរក្សាជាតិសំណើមរបស់ដី និងជួយកាត់បន្ថយកំដៅថ្ងៃ និងជួយការពារសត្វល្អិត ដែលចូលមកបំផ្លាញអំពៅនៅក្នុងចន្លោះពេលដែលអំពៅទើបចេញពន្លកតូចៗ។
-ត្រូវដាក់ជីអំពៅក្នុងកម្រិត 250 – 500 គីឡូក្រាម ក្នុង 1 ហិកតា រួចហើយត្រូវភ្ជួរដីលុបជី (ប្រើប្រភេទជីសរីរាង្គគីមី)។
ការថែទាំអំពៅក្រោយពេលដាំរួច
-ក្រោយពីដាំរួចបាន 15 ថ្ងៃ ឬមិនលើសពី 20 ថ្ងៃ អំពៅចាប់ផ្ដើមដុះអស់ ប៉ុន្តែប្រសិនបើលើសពីមួយខែ អំពៅមិនទាន់ដុះ គួយកពូជអំពៅមកជុសជាបន្ទាន់ ព្រោះនៅពេលនេះដីមានជាតិសំណើមគ្រប់គ្រាន់។ នៅចន្លោះពេលអំពៅមានអាយុចាប់ពី 3 – 4 ខែ គឺជាពេលដែលអំពៅកំពង់រីកលូតលាស់នោះ ត្រូវប្រយ័ត្នកុំឲ្យខ្វះទឹក។ ចំនួនដើមក្នុង 1 ហិកតា គឺប្រមាណចាប់ពី 62,250 – 75,000 ដើម។
ការដាក់ជីផ្នែកដីសំរាប់អំបៅ
លើកទី 1 លើកទី 2 លើកទី 3
ដាក់ជីទ្រាប់បាត អំពៅមានអាយុ 2 ខែ អំពៅមានអាយុ 5 ខែ
(125-250 គីឡូក្រាម) 125 គីឡូក្រាម) (125 គីឡូក្រាម)
ការបាញ់ជីទឹកជំនួយដើមនិងស្លឹកសំរាប់អំពៅ
លើកទី 1 លើកទី 2 លើកទី 3
អំពៅមានអាយុ 2 ខែ អំពៅមានអាយុ 2 ខែ អំពៅមានអាយុ 3 ខែ
ការរីកលូតលាស់
-រយៈពេលដុះ (Germination Phase) ក្រោយពេលដាំរួចប្រមាណចាប់ពី 2 – 3 សប្ដាហ៍។
-រយៈពេលបែកគុម្ព (Tillering Phase) អាយុប្រមាណចាប់ពី 1.5 ខែឡើងទៅ (យូរបំផុតនៅចន្លោះពី 2.5 – 4 ខែ) ពន្លកដែលដុះចេញមកទាំងអស់នៅចន្លោះពេលបែកគុម្ព គឺអាចនៅសល់ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះរហូតដល់ប្រមូលផល។
-រយៈពេលរីកលូតលាស់ (Stalk Cognation Phase) គឺជាពេលដែលអំពៅកំពុងពង្រីកដើមនិងកំពស់របស់ដើមយ៉ាងលឿនបំផុត។ អាយុប្រមាណចាប់ពី 3 – 4 ខែ រហូតដល់អាយុប្រមាណចាប់ពី 7 – 8 ខែ ក្រោយពីការរីកលូតលាស់និងចាប់ផ្ដើមថយចុះជាលំដាប់ ពីព្រោះជាពេលដែលអំពៅចាប់ផ្ដើមបង្កើនជាតិផ្អែម (ជាតិស្ករ)។
-រយៈពេលអំពៅចាស់ (Maturity and Ripening Phase) កម្រិតនៃការរីកលូតលាស់ចុះយ៉ាងខ្លាំងពីព្រោះជាពេលដែលមានជាតិស្ករច្រើន។
ទីផ្សារអំពៅមាន 2 ប្រភេទ
1.មើលតាមទម្ងន់
2.មើលតាមគុណភាព ឬស្ទង់គុណភាព (CCS) ឬស្ទង់គុណភាពស្ករ (CCS= Commercial Cane Sugar) គុណភាពដូចជាអំពៅមាន CCS 10 បានន័យថា អំពៅមានទម្ងន់ធ្ងន់ (មួយតោនអាចផលិតស្ករបាន 100 គីឡូក្រាម) បើរោងចក្រមានប្រសិទ្ធភាព 100 ភាគរយ។
ការប្រៀបធៀបឬសអំពៅ 3 រដូវកាល
ជាមួយឬសអំពៅរបស់កសិករដែលគាត់ដាំតាមទំលាប់ចាស់
អំពៅលូតលាស់ជាប្រចាំនៅតាមឬស ទាំង 3 រដូវកាល គឺសាកសមគ្រប់រដូវកាល គល់អំពៅរឹងមាំ សង្កេតមើលថ្នាំងនិងដើមវែងល្អជានិច្ច តាំងពីគល់រហូតដល់ចុង ប្រសិនបើអំពៅមានកំពស់ ប្រហែលជា 2 ម៉ែត្រ។
(រូប)
រាក់……………………………………………………………..15 សង់ទីម៉ែត្រ (រដូវវស្សា)
ឬសមធ្យម……………………………………………………30 សង់ទីម៉ែត្រ (រដូវរងា)
ឬសជ្រៅ………………………………………………………40 សង់ទីម៉ែត្រ (រដូវប្រាំង)
វិធីរបស់កសិករដាំអំពៅបែបទូទៅ
អំពៅរីកលូតលាស់នៅចន្លោះពេលដែលដីមានជាតិសំណើម 15 សង់ទីម៉ែត្រ (រដូវវស្សា) ប្រសិនបើដីស្ងួតនោះអំពៅចាប់ផ្ដើមអន់ថយ យើងអាចសង្កេតឃើញថា ពេលអំពៅជួបប្រទះនៅភាពរាំងស្ងួត យើងឃើញថ្នាំងនិងសាច់អំពៅចាប់ផ្ដើមរួញខ្លី។
រាក់……………………………………………………………..
ឬសមធ្យម……………………………………………………
ឬសជ្រៅ………………………………………………………
ការប្រើជីគ្រាប់និងជីទឹកសំរាប់ផ្ទៃដីដាំអំពៅក្នុង 1 ហិកតា
ប្រើជីសរីរាង្គគីមី
ដាក់ជីទ្រាប់បាត
125 – 250 គីឡូក្រាម
10 បាវ
ដាក់ជីលើកទី 2
125 គីឡូក្រាម
ដាក់ជីលើកទី 3
125 គីឡូក្រាម
ជីទឹកអូលីហ្គើមើ
ត្រាំដើមពូជនិងបាញ់ជំនួយ
500 ml
ជីទឹកខេលេត
ត្រាំដើមពូជនិងបាញ់ជំនួយ
1,000 ml
-ប្រើអូលីហ្គោមើ 10 ml.
-ប្រើខេលេត 20 ml.
-លាយជាមួយទឹល 20 លីត្រ ប្រើបាញ់ឲ្យសព្វដើមនិងស្លឹក
បញ្ជាក់: ត្រូវតែបាញ់ជំនួយដើមនិងស្លឹក ចំនួន 3 ដង
លើកទី 1: អំពៅអាយុបាន 1 ខែ
លើកទី 2: អំពៅអាយុបាន 2 ខែ
លើកទី 3: អំពៅអាយុបាន 3 ខែ
រូបមន្តក្នុងការដាំអំពៅ
ចន្លោះរយៈពេលនៃការដាំអំពៅ
-ហាមអំពៅដាច់ទឹកហួសពី 20 ថ្ងៃ ជាប់ៗគ្នាឡើងទៅ (គ្មានភ្លៀងធ្លាក់)។
-កំចាត់ពពួស្មៅនៅក្នុងខែ 2,4 និង 6 ពពួកស្មៅទាំងនេះមកដណ្ដើមអាហាររបស់អំពៅ
-ប្រជីសរីរាង្គទឹកបាញ់ក្នុង 1 ខែម្ដង រហូតដល់ពេលប្រមូលផល ដោយប្រើក្នុងកម្រិត 2 លីត្រក្នុងផ្ទៃដី 16 អា
អំពៅត្រូវការទឹកសំរាប់ចិញ្ចឹមដើម
-ខែទី 1 – 4 អំពៅត្រូវការទឹក 6,400 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា និងពន្លឺថ្ងៃគ្រប់គ្រាន់
-ខែទី 5 – 8 អំពៅត្រូវការទឹក 8,000 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា
-ខែទី 9 – 12 អំពៅត្រូវការទឹក 3,200 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា
រយៈពេលនៃការលូតលាស់របស់អំពៅ
-អាយុចាប់ពី 1 – 2 ខែ កូនអំពៅដែលនៅតូចលូតលាស់មានកំពស់ទៅដល់ 12 cm.
-អាយុចាប់ពី 2 – 4 ខែ អំពៅបែកគុម្ព មានកំពស់ទៅដល់ 52 cm.
-អាយុចាប់ពី 5 – 8 ខែ ពេលអំពៅយឺតថ្នាំង ធំលឿនបំផុត 5 mm/ថ្ងៃ មានកំពស់ទៅដល់ 200 cm.
-អាយុចាប់ពី 9 – 12 ខែ រយៈពេលបង្កើតជាតិស្ករ ធំធាត់ 4.5 mm/ថ្ងៃ មានកំពស់ទៅដល់ 240 cm.
-នៅខែទី 13 អំពៅចាស់ (ចាប់ផ្ដើមប្រមូលផល) អំពៅមានកំពស់ 320 cm.

បច្ចេកទេសការដាំឪឡឹក

1.ស្ថានភាពទូទៅ
វិធីសាស្ត្រក្នុងការដាំដំណាំឪឡឹក
មានដំណាំយកផ្លែជាច្រើនប្រភេទដែលស្ថិតក្រុមបន្លែផង និងជាដំណាំហូបផ្លែផងដែរ ដូចជា ដំណាំឪឡឹកជាដើម វាត្រូវបរិភោគផ្លែខ្ចីៗ ក្នុងតំបន់ប្រទេសក្រីក្រមួយចំនួន ដែលមិនសម្បូរបន្លែ ប៉ុន្តែដោយឡែកប្រទេសភាគច្រើនគេតែងតែបរិភោគផ្លែឪឡឹកទុំជាបង្អែមហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងស្ទើរពេញពិភពលោក។




ការនិយមចូលចិត្តបរិភោគ ដោយយោងទៅលើរសជាតិ និងសារធាតុផ្សេងៗសម្រាប់ទ្រទ្រង់រាងកាយដូចក្នុងតារាងអាហារូបត្ថម្ភ។ តារាងអាហារូបត្ថម្ភក្នុងទម្ងន់ ១០០ ក្រាម ទទួលបាន។


២.១.ការជ្រើសរើសពូជ
នៅក្នុងការដាំដុះពូជជាកត្តាយ៉ាងសំខាន់ចម្បងជាងគេ ហើយមានជាច្រើនប្រភេទ មានពូជស្រាល កណ្ដាល និងធ្ងន់ ពូជទាំងនេះមិនអាចសមស្របនឹងអាកាសធាតុត្រជាក់ ពូជខ្លះសមស្របនឹងអាកាសធាតុក្ដៅ សុទ្ធសឹងជាពូជកូនកាត់ មិនអាចយកគ្រាប់មកទុកបន្តពូជបានឡើយ ព្រោះវាត្រូវបានផលិតដោយក្រុមហ៊ុនជាច្រើនលើពិភពលោក។ ប៉ុន្តែក្នុងនោះពូជដែលផលិតដោយក្រុមហ៊ុនអាស៊ី ដូចជា ប្រទេសថៃ ភាគច្រើនអាចដុះលូតលាស់ល្អក្នុងប្រទេសកម្ពុជាយើង ដោយឡែកពូជប្រពៃណីដែលធ្លាប់ដាំដុះក្នុងតំបន់ជុំវិញទន្លេសាប មុនសម័យសង្រ្គាមត្រូវផុតពូជទាំងស្រុង ជាពិសេសនៅតំបន់ព្រំប្រទល់ ខេត្តកំពង់ធំ និងខេត្តសៀមរាប (កំពង់ឃ្លាំង ដំដែក កំពង់ចិន វាលក្រោម)។
២.ការជ្រើសរើសនិងការរៀបចំដី
ការជ្រើសរើសដីៈ ដើម្បីឲ្យការដាំដុះទទួលបានជោគជ័យល្អ គេត្រូវជ្រើសរើសដី
ដោយផ្អែកតាមលក្ខខណ្ឌដូចតទៅៈ ប្រភេទដីល្បប់ ដីល្បាយខ្សាច់ ដីក្រហមជើងភ្នំ ដីខ្មៅខ្ពង់រាប ដែលមានជីជាតិល្អ ស្រទាប់ការដាំដុះជ្រៅជ្រាបទឹកបានរហ័សដែលមាន Ph ចាប់ពី ៥ ទៅ ៦.៨ ជាមធ្យម។ ជាពិសេសគឺមិនត្រូវយកដីដែលដាំដំណាំអម្បូរ ត្រសក់ ននោង ល្ពៅ ម្រះ ឃ្លោក ពីរដូវមុនមកដាំឪឡឹកឡើយ ហើយម៉្យាងទៀតវាមិនឆ្លើយតបទៅលើប្រភេទ ដីឥដ្ឋខ្លាំងឡើយ ដែលហៅថាដីឥដ្ឋ (Glay soil)។
ការរៀបចំដី
ដំបូងត្រូវរាស់យកកាកសំណល់ផ្សេងៗនិងស្មៅចង្រៃចេញពីចំការឲ្យស្អាត បន្ទាប់មកភ្ជួរដីហាលឲ្យបានយូរថ្ងៃបន្តិច ព្រោះធ្វើឲ្យដីស្ងួត អាចជួយសម្លាប់សត្វល្អិតនិងពពួកសត្វចង្រៃផ្សេងៗទៀតបាន។ បន្ទាប់មករាស់បំបែកដីឲ្យម៉ត់និងកៀរដីឲ្យស្មើរ។ ការភ្ជួរដីនិងការរាស់ដីត្រូវធ្វើឡើងឲ្យបានចំនួនចាប់ពី 2 – 3 ដង ធ្វើឲ្យដីធូរមានបន្ទុកខ្យល់គ្រប់គ្រាន់។ ក្រោយពីភ្ជួរនិងរាស់រួចហើយ ត្រូវលើករងដោយន័ង្គលគោ ត្រាក់ទ័រ គោយន្ត ឬដោយចបឲ្យមានទទឹងរងប្រវែង 1.5 ម៉ែត្រ និងកំពស់រងចាប់ពី 25 – 30 សង់ទីម៉ែត្រ បន្ទាប់ប្រើជីសរីរាង្គគីមី ចំនួន 100 គ.ក. លើផ្ទៃដីចំនួន 1 ហិកតា។ ក្រោយមកពូនរងលុបជីឲ្យបានជិតកៀរឲ្យស្មើរ ហើយគ្របចំបើងឬគ្របកៅស៊ូ (កៅស៊ូសំរាប់គ្របដីដាំដំណាំ) ឲ្យជិតទើបធ្វើការដាំដុះបាន។